Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនជាតិចិន៣នាក់ ចាប់ជន​ជា​តិចិនបង្ខាំងជំរិតទារប្រាក់

spot_img

ស្រុកកោះធំ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ច ចាប់ជនជាតិចិន៣នាក់ ដែលចាប់ជន​ជា​តិចិនដូចគ្នា បង្ខាំងជំរិតទារប្រាក់ កាលពីថ្ងៃទី១១ ធ្នូ ២០១៩ វេលាម៉ោង២១ និង ៣០នាទី នៅចំណុច ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មានទីលំនៅស្នាក់នៅ​ភូ​មិក្អ​មសំណរ​ក្រោ​ម ឃុំក្អមសំ​ណ​រ ស្រុកលើកដែក ខេត្តកណ្ដាល មុខរប​រ បុគ្គលិ​កផ្នែក​ព័ត៌​មាន​វិ​ទ្យា ។ ចំណែកជនសង្ស័យ៣នាក់ ឃាត់ខ្លួន ១-ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ ។ ២-ឈ្មោះ ចាង វ័យជី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ។ ៣-ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកទីផ្សារ អ្នកទាំង៣ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក រួមមាន រថយន្ត១គ្រឿង កាំបិតប៉័ងតោ១ កូនកាំបិតចុងស្រួច១ កាំបិតមុខពីរ១ កាំបិតកៃពីរ+កន្ត្រៃ១ ម៉ាស់៥ លិខិតឆ្លងដែន២ច្បាប់ ទូរស័​ព្ទ៣គ្រឿង កាបូបដៃ១ កាតធនាគារ(ATM) ១០សន្លឹក
ប័ណ្ណសម្គាល់ខ្លួន ២សន្លឹក លិខិតជួលរថយន្ដ ១ច្បាប់ ពិលឆក់១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវ​ត្ថុ​តាង ត្រូវបញ្ជូនមកអ​ធិ​ការ​ដ្ឋានន​គរបា​ល​​ស្រុក ដើម្បីបន្តចាត់ការតាម​នី​តិ​វិធី៕ដោយ៖កូឡាប

spot_img
×