Friday, September 17, 2021

រកឃើញ​បំណែ​កយន្ត​ហោះ​យោ​ធាឈី​លី ដែលបា​ត់ខ្លួ​ន​កាល​ពី​ថ្ងៃចន្ទ

មន្រ្តីរបស់ប្រទេសឈីលីបាននិ​យា​យ​ថា ពួកគេបានរកឃើញបំ​ណែ​ក​យ​ន្ត​ហោះ ដែលពួកគេ​ជឿ​ជា​ក់​ថា ជាបំណែករ​ប​ស់យ​ន្ត​ហោះយោ​ធា​មួ​យគ្រឿ​ង​ ដែលបានបាត់ខ្លួនកា​ល​ពីថ្ងៃចន្ទកន្ល​ងទៅនេះ​។​

ពួកគេនិយាយថា បំណែកនោះបានអណ្តែតនៅលើទឹក​ស​មុ​ទ្រ​ចំ​ងាយ ៣០គីឡូម៉ែត្រ ពីកន្លែងដែលយ​ន្ត​ហោះដឹ​ក​ទំ​និញ​យោធា បាត់កា​រទា​ក់ទង​ដំបូ​ង។

មុនពេលបាត់ខ្លួន យន្តហោះយោធានោះ​បា​ន​ដឹក​មនុ​ស្ស​​ចំនួន ៣៨នាក់ និងបានធ្វើដំណើរ​ចេ​ញ​ពី​ទីក្រុ​ង Punta Arena ឆ្ពោះទៅកាន់មូលដ្ឋាន​ទ័​ពស្ថិត​នៅតំ​បន់​អង់តា​ទិច។

អ្នកដែលនៅលើយន្តហោះរួម​មាន​ បុគ្គលិកចំនួន ១៧នាក់ និងអ្នកដំណើរចំនួ​ន​ ២១នាក់។

កងកម្លាំងដែនអាកាសរបស់​ប្រ​ទេស​ឈីលី​ បានបញ្ចេញផែន​ទី​ផ្លូវ នៃការហោះហើររប​ស់​យ​ន្តហោះ​បា​ត់​ខ្លួន​នោះ​ ហើយពេលវេលា​ប​ង្ហា​ញថា យន្តហោះនោះនឹងអាចធ្វើដំ​ណើ​រទៅ​ដល់​មូ​ល​ដ្ឋា​ន​ទ័ព Presidente Eduardo Frei Montalva នៅម៉ោង ៧ និង ១៩នាទី។

ប្រតិបត្តិ​ការស្វែងរ​កទ្រ​ង់ទ្រាយ​ធំបា​នធ្វើ​ឡើង ចាប់តាំងពីមានការបាត់​ខ្លួ​នរប​ស់​យន្តហោះ​យោ​ធាប្រ​ភេ​ទ C-130 Hercule នេះមក។​

អាហ្សង់ទីន​ ប្រេ​ស៊ីល អង់គ្លេស និងអ៊ុយរ៉ាហ្គាយ បានបញ្ជូនយន្តហោះរប​ស់​ពួ​កគេ ទៅជួយក្នុងប្រតិបត្តិការស្វែងរកនៅ​តំ​ប​ន់ទឹក​ក​ក​ ខណៈដែលអាមេរិច និ​ង​អ៊ីស្រាលអ៊ែ​ល បានជួយតាមរយៈការផ្ត​ល់​រូប​ភាព​ផ្កាយ​រណ​ប​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN