Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរ​បាល​​​ស្រុ​​ក​​​​សេ​​សាន ​ឃាត់ខ្លួន​បុ​រ​​ស​​​ម្នាក់ ​កាប់​ប្រ​ព​​ន្ធ​​​រ​បួ​​ស​​ធ្ងន់​

spot_img

​ស្ទឹងត្រែង ៖ បុរស​ចំណាស់​ម្នាក់​បាន​​​​​ប្រើ​​ហិ​​ង្សា​​​លើ​​​ប្រពន្ធ ដោយ​យក​ពូថៅកាប់​ចំ​ក្បា​​ល​​​​ប្រព​​​ន្ធ​​​​២​ពូថៅ បណ្តាល​ឲ្យ​របួសធ្ងន់​ ​ត្រូ​វ​បាន​​នគរបាល​​​ស្រុក​​សេ​​​​សាន ​ឃាត់ខ្លួន និងដកហូតវត្ថុតា​ងពូ​ថៅ​ដៃ​​១​​ ។

​ហេតុការណ៍​នេះ​បានកើ​ត​​​ឡើ​ង​​​នៅ​​​ភូ​មិ​​​​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កើតហេ​តុ​​នៅ​​​ថ្ងៃទី​​១០ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​​២​០​​និង​​១​៥​​នាទី ។​

​សមត្ថកិច្ច​បាន​ឲ្យ​​​ដឹងថា ជនដៃដល់​ឈ្មោះ នូ កន ​អាយុ​​៦​៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កើតហេ​តុ​​​ខា​ងលើ បាន​ប្រើ​ហិង្សា​ដោយ​​យ​ក​​ពូថៅ​កាប់​ទៅ​លើ​​ប្រព​ន្ធ​​ឈ្មោះ​ ណែ កែវ ចំនួន​ពីរ​ពូថៅ​ចំ​​ក​ន្លែង​​ក្បាល​បណ្ដាលឲ្យ​រង​របួស​ ។

​បច្ចុប្បន្ន ជនដៃដល់​ត្រូវ​បា​ន​កម្លាំង​អធិការន​គ​របា​ល​ស្រុ​ក​​សេ​សាន កសាង​សំណុំរឿង​បញ្ជូនទៅ​កា​រិ​យាល័យ​ជំនាញ​ចាត់ការ​​តា​ម​​នី​តិវិ​ធី​​តាមច្បាប់ ៕​ដោយ៖កូឡាប

spot_img
×