Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំបុកក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅម្តុំផ្លូវរថភ្លើង បឹងកក់ សង្កាត់ស្រះចក

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កងកម្លាំងសមត្ថកិ​ច្ចប​ង្រ្កាបក​រណី​ជួ​ញដូរ និងប្រើប្រាស់គ្រឿងញៀនដោយ​ខុ​សច្បា​ប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​3​0​នាក់។

នៅថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៤៥នាទី ដោយអនុវត្តតាមបទបញ្ជាជា​ប្រ​ចាំរ​បស់​លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី​ភ្នំ​ពេ​ញ រួមជាមួយការអនុញ្ញាតពីលោក ​សា​យ ណូរ៉ា ព្រះរាជអាជ្ញារង បាន​ឲ្យ​ការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រា​ប​ជាក់ស្ដែងករណីជួ​ញ​ដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ នៅ​ចំណុចផ្លូវរថភ្លើង​(​K6) សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័​យ​ចំ​នួន30នាក់ ភេទប្រុស និងដកហូតវត្ថុ​តា​ងរួ​មមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន15កូនកញ្ចប់ថ​ង់ (ធំ. 2 តូច. 13) ជញ្ជីង1គ្រឿង ឧបករណ៍កែច្នៃសម្រាប់ប្រើប្រា​ស់​គ្រឿងញៀ​ចំ​នួ​ន3 និងថង់ច្រកគ្រឿងញៀន​មួ​យចំ​នួ​ន ដាវចំ​នួន1
ម៉ូតូ10គ្រឿង ម៉ូតូផាសអាប់​3គ្រឿង និងម៉ូតូ1គ្រឿង រថយន្តកូរ៉េប្រាំតោន1​គ្រឿង​។

លោកព្រះរាជអាជ្ញារងសម្រេចឱ្យនាំ​ខ្លួ​នជន​សង្ស័​យទាំង៣០នាក់ យកមកនៅកា​រិ​យាល័​យប្រឆាំងគ្រឿង​ ដើម្បីធ្វើការសាកសួរបន្តតាមនី​តិ​វិ​ធី៕ដោយ៖កូឡាប

spot_img
×