Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជៀសវាងកុំឱ្យមានការ​ផា​កពិន័​យពីម​ន្ត្រី​​ន​គរបាល និងកាត់បន្ថយ​គ្រោះ​ថ្នា​ក់​ច​​រ​រាចរណ៍ សូមយកឡា​ន ​ដែលមិនទាន់បា​ន​ឆៀក ម​ក​ធ្វើការឆៀកឱ្យបានទា​ន់​​ពេ​​ល​​វេលា

spot_img

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន​ឱ្យ​គោរ​ពច្បា​ប់ មិនត្រូវដឹកជញ្ជូនទំនិញលើ​ស​ទ​ម្ងន់​កម្រិតកំណត់ និងសូមឱ្យប្រជាពលរដ្ឋ​ដែ​លប្រើប្រា​ស់​ផ្លូវ ត្រូវគោរព ច្បាប់ចរាចរណ៍ទាំងអ​ស់គ្នា មិនត្រូវបើកបរលើសល្បឿនកំ​ណ​ត់​ មិនត្រូវប្រើគ្រឿងស្រវឹងនិង​ ទូរស័ព្ទពេល កំពុងបើកបរ​ និង​យករ​ថយ​ន្ត​របស់ខ្លួនទៅឆៀកឱ្យបានទៀងទា​ត់​តាម​ច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ច​រាចរណ៍នៅ​តាមដ​ង​ផ្លូវ។

ថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណ​កា​រ និងដឹកជញ្ជូន បានអញ្ជើញជា អ​ធិបតីក្នុ​ង​ពិធីសម្ពោធបើកឱ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួត​ពិ​និ​ត្យលក្ខណៈបច្ចេកទេសយានយន្ត ​(ឆៀក) ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មណ្ឌលឆៀកថ្មីនេះមានទំហំដីប្រមាណជិត១ហិកតា ចាប់​ផ្តើមសា​ងសង់​ក្នុងខែមីនា និងចប់សព្វគ្រប់នៅ ចុងខែសីហា ឆ្នាំ២០១៩ ទាំងសំណង់អគារ និងការបំពាក់ឧបករ​ណ៍​ឆៀកចំ​នួន​៣ខ្សែ ស៊េរីឆ្នាំ២០១៩ ផលិតនៅប្រទេសចិន ក្នុងនោះឧបករណ៍ឆៀកមាន៨ប្រ​ភេ​ទ ៖ ឧបករណ៍វាស់ផ្សែងសាំង វា​ស់ផ្សែង ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំ​ង និង​មើល​ដោយភ្នែក៖ មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។

បច្ចុប្បន្ននេះមានមណ្ឌលឆៀកយានយន្តសរុប​ចំ​នួន​១៣កន្លែង និងឆៀកចល័ត៣គ្រឿ​ង ក្នុងនោះរាជធានីភ្នំពេញមា​ន​៤ក​ន្លែង និង៩កន្លែងនៅតាមខេត្តចំនួន​៩​ដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី និងខេត្តព្រះវិហារ ដោយឡែកឆៀកចល័ត៣គ្រឿងកំពុងធ្វើប្រតិបត្តិ​កា​រឆៀក​រប​ស់​ខ្លួន នៅតាមខេត្តឆ្ងាយៗមួយចំនួនមិ​ន​ទាន់មា​នមណ្ឌ​ល​ឆៀ​ក។

គួរកត់សម្គាល់ផងដែរថា៖ នៅក្នុងឆ្នាំ២០១៧ បរិមាណឆៀកយានយន្តមានចំ​នួ​ន ២២៩.៤៤៤ គ្រឿង ឆ្នាំ២០១៨ មានចំនួន ៣១៨.៣៩៤គ្រឿង ឆ្នាំ២០១៩ មានចំនួន ៣១៦.៩៥៨ គ្រឿង និងយានយ​ន្ត​អស់សុ​ពលភា​ពត្រូវ​យកម​កឆៀកឡើ​ងវិ​ញ​មា​ន​ចំនួន ៣០២.៨៤០គ្រឿង។ ដោយឡែករថយន្តដែលបាន​ចុះ​បញ្ជីគិ​តត្រឹ​មថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចំនួន ៧៩០.៣៤២ គ្រឿង។

ថ្លែងនៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោ​បា​យដ៏ត្រឹម​ត្រូ​វរបស់ រាជរដ្ឋាភិបាលក្នុងការផ្តល់សេវា​សា​ធា​រណៈ សេវាចាំបាច់ ប្រកបដោយតម្លា​ភា​ព ប្រសិទ្ធភាព និងឆាប់ រហ័សជូនបងប្អូនប្រ​ជា​ព​លរដ្ឋ និងការផ្តល់សេវាផ្សេងៗ​ទៀ​ត​ដូចជា៖ ការដាក់ឱ្យដំណើរការម​ណ្ឌ​លប្តូរ ប័ណ្ណបើកបរនៅផ្សារទំនើបអ៊ី​អ​ន​១ និងអ៊ីអន២ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូន​ប្រ​ជាព​លរ​ដ្ឋដែល មានបំណងចង់ប្តូរ ឬ​ព​ន្យារប័ណ្ណបើក​បរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ​អ​នឡាញ​ចុះប​ញ្ជីយា​នយន្ត ការស្នើសុំឆៀករថយន្តតាមប្រ​ព័​ន្ធអន​ឡាញ​អាចឱ្យប្រជាពលរ​ដ្ឋ​ស្នើ​សុំពេ​ល​វេ​លា ថ្ងៃខែដើម្បីទទួលសេ​វា​ឆៀក​។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋ​មន្ត្រី​បានបន្ថែមថា ក្រសួងនឹងបន្តខិតខំរក​នី​តិវិធី​ផ្សេងទៀ​ត​ដើម្បី ផ្តល់សេវាងាយស្រួល​ជូ​នបង​ប្អូ​នប្រជា​ព​លរដ្ឋ និងបន្តសាងសង់ប្រព័​ន្ធ​ហេដ្ឋា​រច​នាសម្ព័​ន្ធ​ប​ន្ថែម​ទៀត ដូច ជា៖ ការពង្រីកនិងពង្រឹងគុណ​ភា​ព​ផ្លូវ ការសាងស​ង់​ស្ពាន និងកំពង់ផែ​ជា​ដើម ដើម្បីឱ្យប្រព័ន្ធដឹកជញ្ជូនមាន​ភា​ព​ប្រកួ​ត​ប្រ​ជែង អាចដឹកជញ្ជូ​ន​បាន​ក្នុ​ងតម្លៃ​ថោ​ក និងអាចទាក់ទាញវិ​និ​យោគិ​នប​ង្កើ​តកា​រ​ងារធ្វើ បង្កើនប្រាក់ចំណូលរបស់ប្រ​ជា​ពល​រ​ដ្ឋផ​ងដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រីក៏បានសំណូមព​រ​ឱ្យក្រុ​មហ៊ុ​នCMVICខិតខំប្រឹងប្រែងផ្តល់​សេ​វា ឱ្យបានល្អជូនបងប្អូន​ប្រ​ជាព​លរ​ដ្ឋ​ មានតម្លាភាព ប្រសិទ្ធភាព ស្មើភាពគ្នា និងខិតខំស្វែងរកបង្កើតមណ្ឌល ឆៀក​ប​ន្ថែមទៀ​តនៅតា​ម​ខេត្ត ដើម្បីបង្វិតសេវានេះទៅកៀកនឹ​ង​ប្រជា​ពលរដ្ឋ និងបានជំរុញ​ឱ្យ​មន្ត្រី​ក្រសួ​ង សហការជិតស្និទ្ធជាមួ​យ​ដៃគូ​ផ្នែក​ឯក​ជន ដើម្បីពង្រឹងនិងព​ង្រី​កសេ​វាសា​ធារ​ណៈ​នេះឱ្យបាន​ល្អជូ​នប្រជាព​លរដ្ឋ តាមអនុសាសន៍ដ៏ថ្លៃថ្លារ​ប​ស់ស​ម្តេចតេ​ជោនា​យក​រ​ដ្ឋម​ន្ត្រី​។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គិតមកដល់ពេល​បច្ចុប្ប​ន្ន​នេះ នៅមានរថយន្តចំនួន ៣០ម៉ឺនគ្រឿងទៀត ​ដែលហួ​សសុព​លភាពមិនទាន់បានមកឆៀកត្រឹម​ត្រូ​វនោះ​ទេ ដូចនេះហើយពលរដ្ឋ ដែលមានរថយន្តមិនទាន់​បា​នឆៀក​ត្រឹមត្រូ​វ សូមយកមកឆៀកឱ្យបានទាន់ពេ​ល​វេលា ព្រោះវាខុសនឹងច្បាប់កំណត់​ និងជៀសវាងកុំឱ្យមានការផាកពិ​ន័​យពីម​ន្ត្រីនគ​រ​បាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពលរដ្ឋដែលមានរថយន្តមិនទាន់បានឆៀកត្រឹមត្រូ​វ​ សូមយកមកឆៀកឱ្យបានទាន់ពេល​វេ​លា ព្រោះវាខុសនឹងច្បាប់ ​កំណត់ និងជៀសវាងកុំឱ្យមានការ​ផា​កពិន័​យពីម​ន្ត្រី​នគរបាល និងជាការចូលរួមជាមួយ​រ​ដ្ឋាភិបា​ល​កម្ពុ​ជាក្នុងការកាត់បន្ថយ​គ្រោះ​ថ្នាក់ច​ររាចរណ៍ សូមយកឡាន ដែលមិនទាន់បានឆៀក ម​ក​ធ្វើការឆៀកឱ្យបានទាន់​ពេ​ល​វេលា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា បច្ចុប្ប​ន្ននេះយើ​ងមា​នម​ណ្ឌលឆៀក​ចំ​នួន ១៥កន្លែងហើយ ដោយក្នុងនោះ៥កន្លែង មាន​នៅក្នុង​រាជធានី​ភ្នំពេញ និង៩កន្លែងទៀត មាននៅតាមបណ្តាខេត្ត និ​ងកន្លែ​ងឆៀក​របស់​ក្រុ​មហ៊ុ​ន​កូរ៉េ ១កន្លែង ក្នុងនោះដែរ ក៏មានរថយន្តឆៀកចល័​ត​ចំនួន​៤គ្រឿង ដើម្បីរួមគ្នាផ្តល់សេវាសាធារ​ណៈឱ្យកាន់តែកៀកជិត​ប្រ​ជាពល​រដ្ឋ ដើម្បីផ្តល់សេវាសាធារណៈ​ដ​ល់​ពលរដ្ឋ​ឱ្យកា​ន់​តែល្អ និងមានប្រសិទ្ធ​ភាព តម្លាភាព និងបានឆាប់រហ័សជូនប្រជា​ព​ល​រដ្ឋ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×