Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះឃ្លាំងលក់គ្រឿង​សំ​ណង់ និងសម្ភារៈជួលឱ្យចិនមួ​យ​ក​ន្លែង នៅក្រុង​បា​វិត សង្ស័យមកពីទុ​ស្សេ​ខ្សែភ្លើ​ង

spot_img

ខេត្តស្វាយរៀង ៖ អភិបាលក្រុងបាវិតស្តីទីលោក វ​ណ្ណ​ សុមុន្នី បានដឹកនាំកម្លាំងចម្រុះក្នុងក្រុងបាន​ ​ចុះជួ​យពន្ល​ត់អ​គ្គិភ័យមួយកន្លែង​ស្តិ​តនៅ ត្រង់ចំណុចហាងលក់គ្រឿងសម្ភារៈសំណង់​ ​ចុងគ័​រ​ហ៊្វូហ័រ ដែលមានទីតាំងក្នុងភូ​មិ​បាវិ​តលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានបណ្តាលឲ្យខូ​ចខាត ឃ្លាំងលក់គ្រឿងសំណង់ ​និ​ងស​ម្ភារៈមួ​យចំនួ​នទាំ​ងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមនុ​ស្ស រងរបួសនោះទេ​។​

ករណីឆេះនេះបានកើតឡើង​ កាលពី​វេលាម៉ោ​ង​២០​និង​២​០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដែលបណ្តាលម​កពី​សង្ស័​យឆ្ល​ងច​រន្ត​អ​គ្គិសនី។

សមត្ថកិច្ចក្រុងបាវិតបា​ន​ឲ្យដឹ​ងថា កម្លាំងចម្រុះរួមមានអធិការ​ដ្ឋា​ន ប៉ុស្តិ៍រដ្ឋបាលបាវិ​ត និងកម្លាំងវរ​សេ​នាតូ​ចលេខ៦​០​៩ នឹងកម្លាំងកងរា​ជ​អាវុធហ​ត្ថក្រុង​បាវិត បានជួយអន្តរាគ​ម​ន៍ព​ន្លត់ ដោយប្រើប្រាស់កម្លាំ​ងរួ​ម​ សរុប៥៥នាក់ ស្រី០១នាក់ ក្នុងនោះនគរបាល​៣​៥នាក់ កម្លាំងកងរាជ​អា​វុធហ​ត្ថ២​០នាក់ ស្រី០១នាក់ និងប្រើប្រាស់រថយ​ន្តព​ន្លត់អ​គ្គិភ័​យ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកសរុប​ចំ​នួន០​៩រ​ថយន្ត ដើម្បីបាញ់ទឹកពន្លត់ទាំ​ង​ស្រុង។​

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការណ៍​នេះ បានប្រើប្រាស់រថយន្ត​ព​ន្លត់​អ​គ្គិភ័យ នគរបាលក្រុងបាវិត​០​១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំ​នួ​ន០​៣រថ​យន្ត រថយន្តពន្លត់​អ​គ្គិភ័យ កងរាជអាវុតហត្ថ០​២​គ្រឿ​ង ក្រុង០១+ខេត្ត០១គ្រឿង ប្រើប្រា​ស់​ទឹក​អស់០​៦រ​ថយន្ត មូលហេតុ សង្ស័យឆ្លងចរន្តអ​គ្គិ​ស​នី៕ ដោយ៖វ៉ៃកូ

spot_img
×