Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់​ពីក​រណីស​មត្ថ​កិ​ច្ចចាប់ខ្លួ​ន​ជនសង្ស័យពាក់ព័ន្ធគ្រឿ​ង​ញៀ​ន នៅចំណុចហ្គារ៉ាស់សាំងតូតា​ល់​ ​ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័​យ​

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចមន្ទីរប្រ​ឆាំ​ង​គ្រឿងញៀ​ន​ នៃអគ្គស្នងការដ្ឋា​ន​ន​គរបា​ល​ជា​តិ បានបកស្រាយករណីកម្លាំង​ជំ​នាញ​ចាប់​ខ្លួន​ជនស​ង្ស័យម្នា​ក់ពាក់ព័ន្ធជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូ​វ​សារ​ធាតុ​ញៀន ដែលបានប្រព្រឹត្តនៅចំណុចហ្គារ៉ា​ស់​សាំ​ងតូតាល់ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមា​នជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។​



ពាក់ព័ន្ធករណីខាងលើនេះ ម​ន្ទីរប្រឆាំ​ងគ្រឿ​ងញៀ​ន នៃអគ្គស្នងការដ្ឋានន​គ​រ​បាល​ជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០​នា​ទី ដោយមានការដឹកនាំសម្របសម្រួ​ល​ពី​លោក​ ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង ​នៃ​អយ្យកា​រអ​ម​សាលាដំ​បូងរា​ជ​ធា​នីភ្នំពេញ ការិយាល័យប្រឆាំងការប្រើប្រាស់​គ្រឿ​ង​ញៀនខុ​សច្បា​ប់ (ក៤) បានបង្ក្រាបករណីជួញ​ដូ​រដោ​យខុ​ស​ច្បាប់​នូ​វសា​រ​ធាតុញៀន ប្រព្រឹត្តនៅចំណុចហ្គា ​រ៉ាស់សាំង​តូ​តាល់ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ​ខ​ណ្ឌមា​នជ័​យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជ​ន​ស​ង្ស័យ​ម្នា​ក់ រួមជាមួយវត្ថុតាងសារ​ធា​តុ​ញៀន​មួ​យ​ចំ​នួន។

មន្ទីរប្រឆាំងគ្រឿងញៀន ​ប​ញ្ជាក់ទៀ​តថា ជនសង្ស័យឈ្មោះ ភិន សុខា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួនបានប្រើប្រាស់​គ្រឿ​ងញៀ​ន ប្រភេទទឹកកក កាលពីខែសីហា ឆ្នាំ២០១៩ គឺខ្លួនទិញគ្រឿងញៀន​ពី​ជនមិ​នស្គា​ល់ឈ្មោះ​ នៅឃុំវិហារលួង ក្រុងសួង ​ខេ​ត្តត្បូ​ងឃ្មុំ រួចយកទៅប្រើប្រាស់នៅ​ក្នុ​ង​ចំកា​រ​អំពៅ។ ក្រោយមកខ្លួនបានមកនៅ​ភ្នំ​ពេញ​ធ្វើជា​កម្មក​រ​រោ​ងច​ក្រឈ្មោះ​សា​ន់​ចូវ សង្កាត់ស្ទឹងមានជ័យ ហើ​យបាន​ស្គាល់​ឈ្មោះ​ ប៊ុន ធឿន ភេទប្រុស។ លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានម៉ូយបានទូ​រ​ស័ព្ទ​ទៅឈ្មោះ ​ប៊ុ​ន ធឿន កម្មង់ទិញថ្នាំញៀន ពេល​នោះ​គាត់​បានឲ្យ​ខ្លួ​នដឹ​ក​ទៅ​ក​ន្លែ​ងណា​ត់ជួប ដើម្បីយកថ្នាំញៀនទៅអោយ​ម៉ូ​យហើ​យពេ​លទៅដ​ល់​កំពុង​តែដោះ​ដូរ​ក៏ត្រូ​វ​ស​ម​ត្ថកិច្ច​ឃា​ត់​ពួកខ្លួន ប៉ុន្តែពេលនោះពួកខ្លួនបា​ន​តដៃ​ជាមួយ​សម​ត្ថកិច្ច​វិ​ញដើម្បី​រំ​ដោះខ្លួន ហើយឆ្លៀតឱកាស​នោះ​ឈ្មោះ​ ប៊ុ​ន ធឿន បានបោះចោលថ្នាំញៀនមួយកញ្ចប់​ចោ​ល​ រួចហើយជិះម៉ូតូគេច​បា​ត់​តែម្ដង ចំណែកខ្លួន ក៏ត្រូវបានឃាត់ខ្លួនរួម​ទាំ​ងវត្ថុ​តាង​ថ្នាំញៀ​នចំ​នួន​មួយ​កញ្ច​ប់​តូច នៅជាប់នឹងខ្លួនរួចនាំម​ក​កាន់ម​ន្ទីរ​ប្រឆាំ​ងគ្រឿ​ងញៀ​ន​តែ​ម្ដង។

វត្ថុតាងចាប់យក ៖​
១- សារធាតុញៀន ប្រភេទមេតំហ្វេតាមី​ន​ (ICE) សរុបទម្ងន់២១,៦២ (ម្ភៃមួយក្បៀស ហុកសិបពីរក្រាម) របស់ជនសង្ស័​យ​ឈ្មោះ ​ភិន សុខា និង ឈ្មោះ ប៊ុន ធឿន (រត់គេចខ្លួន) ។

ផ្អែកតា​មកា​រស្រាវ​ជ្រាវ​ស៊ើប​អ​ង្កេត សកម្មភាព និងចម្លើយសារភាពរ​ប​ស់​ជន​សង័្សយ រួមជាមួយវត្ថុតាងចា​ប់​យ​កបា​ន មន្ទីរប្រឆាំងបទ​ល្មើ​សគ្រឿ​ងញៀ​ន សន្និដ្ឋា​ន​បា​នថា ៖
១- ឈ្មោះ ភិន សុខា ភេទប្រុស គឺពិតជាបានប្រព្រឹត្តសកម្ម​ភា​ពជួញ​ដូ​ររ​ក្សាទុក និងប្រើប្រាស់ដោយខុ​ស​ច្បាប់​នូវ​សា​រ​ធាតុញៀ​ន​ ពិតប្រា​កដ​មែន។

២- ឈ្មោះ ប៊ុន ធឿន​ ​ភេទប្រុស (រត់គេចខ្លួន) អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ ៖ សម្បុរខ្មៅស្រអែម កម្ពស់ប្រហែល១,៦៥​ ​ម៉ែត្រ​ មុខស្រួច ភ្នែករាងតូច ទីលំនៅមិនពិ​ត​ប្រាកដ នៅក្នុងរាជ​ធា​នីភ្នំ​ពេ​ញ គឺបក្ខ​ពួកនិងជា​អ្នក​លក់​សារធាតុញៀនយ៉ាងសកម្មនៅ​ក្នុ​ងភូ​មិ​សា​ស្ត្ររា​ជ​ធានី​ភ្នំ​ពេញ (សមត្ថកិច្ចជំនាញកំពុង​ស្រា​វជ្រាវ​តាមចា​ប់​ខ្លួន​ជ​នសង្ស័យ ដើម្បីយកមកផ្តន្ទាទោ​ស​តាម​ច្បាប់​)។

បច្ចុប្ប​ន្ន​ជ​នសង្ស័យ និងវត្ថុតាងកម្លាំងជំនាញម​ន្ទី​រប្រឆាំ​ងគ្រឿ​ងញៀ​ន​កំពុ​ងក​សាង​សំ​ណុំរឿង ដើម្បីចាត់ការតាមនីតិ​វិ​ធី​ច្បាប់​។

ចំពោះករណីខាងលើនេះ ​មន្ទីរប្រឆាំងគ្រឿងញៀ​ន​ នៃអគ្គស្នងការដ្ឋាន​ន​គ​រ​បាល​ជាតិ ក្នុងនាមអង្គអ​នុ​វ​ត្តច្បា​ប់ សូមបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័​យ​ធ្វើឡើង​ដោយផ្អែ​កទៅ​តាមជំ​នា​ញស៊ើ​ប​អ​ង្កេ​ត នៅពេលឃើញមុខសញ្ញា​ប្រ​ព្រឹត្ត​បទល្មើ​សជា​ក់ស្តែ​ងទើ​ប​យើ​ងប​ង្ក្រាប ស្របតាមនីតិ​វិ​ធី និងច្បាប់ស្តីពីស្តីពីការត្រួ​ត​ពិ​និត្យគ្រឿ​ងញៀ​ន​ សូមសាធារណជន​ និងបណ្តាញសារព័​ត៌​មាន​ទាំ​ង​អស់ កុំមានការភាន់ច្រឡំចំពោះប្រតិ​ប​ត្តិ​ការ​រ​ប​ស់​សមត្ថកិច្ច។ ហើយក៏សូមសំណូមព​រដ​ល់​សាធា​រណជន និងបណ្តាញសារព័ត៌មានទាំ​ង​អ​ស់ មេត្តាចូលរួមសហការ​ជា​មួយ​ក​ម្លាំង​មាន​សម​ត្ថ​កិ​ច្ច​ជំ​នាញយើង បង្ការ ទប់ស្កាត់បទល្មើសគ្រឿង​ញៀ​ន​ ទាំងអស់គ្នា​នៅ​ពេ​លឃើ​ញស​មត្ថ​កិច្ច​យើ​ងកំ​ពុង​ប​ង្ក្រា​ប​ប​ទល្មើស ស្នើសុំពុំទាន់ផ្សាយ​ព័​ត៌មាន ​ទុកឲ្យសមត្ថកិច្ចយើងបន្តកា​រ​ស៊ើបអ​ង្កេ​តសិ​ន ដើម្បីឈានទៅចា​ប់​មេខ្លោង និងអ្នកពាក់ព័ន្ធមួយចំ​នួ​នទៀ​ត​ ពីព្រោះគ្រប់ទាំងអស់​នៃ​បទ​ល្មើស​គ្រឿង​ញៀ​ន គឺមានរចនាស​ម្ព័​ន្ធ។ ជាពិសេសសូមផ្តល់ព័ត៌មា​ន​ ​និងផ្សព្វផ្សាយព័ត៌មានពិតប្រ​ក​បដោ​យ​ក្រមសី​ល​ធ​ម៌វិ​ជ្ជា​ជីវៈ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×