Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះបណ្តាល​ពី ចលនាកាកបាទ​ ​ក្រហម អឌ្ឍចន្ទក្រហម គោលកា​រ​ណ៍​គ្រឹះ និងវិជ្ជាសង្គ្រោះបឋមដ​ល់​ទីប្រឹ​ក្សា​ និងយុវជនកាកបាទក្រ​ហ​មកម្ពុ​ជា ប្រចាំវិទ្យាល័យ រមាសហែក

spot_img

ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេ​ត្ត​ស្វាយ​រៀង​ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ នេះបានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល​ ​ស្តីពីចលនាកាកបាទក្រ​ហ​ម អឌ្ឍ​ចន្ទ​ក្រហម និងវិជ្ជាស​ង្រ្គោះ​បឋមដ​ល់ទី​ប្រឹ​ក្សា និងយុវជនកាកបា​ទ​ក្រហ​មក​ម្ពុជា សរុបចំនួន ៤០ នាក់ ស្រី ១៧ នាក់ ប្រចាំវិទ្យាល័យ រមាសហែក ។

ពិធីនេះបានការអញ្ជើញចូលរួ​ម​ពី លោក សរ វណ្ណា នាយកសាខា លោកស្រី ម៉ៅ បូផា ប្រធានការិយាល័យយុ​វ​ជន នៃមន្ទីរអប់រំយុវជននិង​កី​ឡា​ខេត្ត ​លោកនា​យក​សាលា លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រ​ហមក​ម្ពុ​ជា សរុបចំនួន ៤៩ នាក់ ។

សូមបញ្ជាក់ថាៈ វគ្គផ្សព្វផ្សាយជាមូលដ្ឋាននេះមា​ន​រយ:​ពេល​ ១ ថ្ងៃ ក្រោមការសម្របសម្រួ​ល​ពីម​ន្ត្រីទទួ​លបន្ទុ​ក​យុវជន នៃសាខាកាកបាទក្រ​ហ​មក​ម្ពុជា​ខេត្ត ក្នុងគោលបំណ​ង​ផ្តល់នូវចំណេះដឹងជាមូ​ល​ដ្ឋា​ន ដែលពាក់ព័ន្ធទៅនឹងប្រវ​ត្តិ​រប​ស់ចល​នា​ ,គោលការណ៍​គ្រឹះ​ទាំ​ង ៧ និងវិជ្ជាសង្គ្រោះបឋម​ដ​ល់​ទីប្រឹ​ក្សា និងយុវជនកាកបា​ទ​ក្រហ​មក​ម្ពុជា ដែលទើបបានជ្រើស​រើ​ស​ថ្មី ដើម្បីឲ្យពួកគា​ត់​ទទួ​លបាន​នូវ​ជំនាញ និងសមត្ថភាព​គ្រ​ប់គ្រា​ន់ក្នុងការចូលរួមអនុ​វ​ត្តកា​រងារ​ម​នុស្សធ​ម៌នៅ​ក្នុងមូ​លដ្ឋា​នរ​ប​ស់ខ្លួន ។

មានប្រសាស​ន៍សំ​ណេះសំណា​ល​ក្នុង​ពិ​ធីនេះ លោក សរ វណ្ណា នាយកសាខា តំណាងលោក ម៉ែន​ ​វិបុល​ ប្រធានគណ:កម្មា​ធិ​ការសា​ខា បានពាំនាំមកនូវប្រសាសន៍​ផ្តាំ​ផ្ញើសួរ​សុខ​ទុក្ខពី​សំ​ណាក់ស​​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហ​ម​កម្ពុ​ជា ជូនចំពោះលោកគ្រូ​ ​អ្នកគ្រូ ក្មួយៗយុវជនកាកបាទ​ក្រ​ហម​ កម្ពុជាទាំង​អស់​ដោយក្តី​នឹក​រលឹក​ ។

ជាមួយគ្នានេះដែរ លោកនាយកសាខាក៏​បា​ន​ផ្តាំផ្ញើដល់ក្មួយៗយុ​វ​ជន​កាកបា​ទក្រ​ហមកម្ពុ​ជាទាំ​ង​អស់ សូមយកជំនាញ​ទាំ​ងឡា​យដែ​លបាន​ទទួ​លពី​វគ្គផ្សព្វ​ផ្សាយ​ជាមូ​លដ្ឋា​ននេះយក​ទៅផ្ស​ព្វផ្សា​យ និងចូលរួមអ​នុ​វត្តប​ន្តជួយដល់មិត្តភក្តិ​ក្នុ​ងសា​លារៀ​ន ក៏ដូចជាក្នុងសហ​គ​មន៍រ​បស់ខ្លួ​ន​ និងចូលរួមអភិ​វ​ឌ្ឍខ្លួ​នឲ្យក្លា​យទៅ​ជាយុវជ​នគំ​រូនៅក្នុ​ងស​ង្គ​ម​ជាតិ ត្រូវគោរព​ច្បា​ប់ចរា​ចរណ៍ និងជៀស​ឲ្យឆ្ងាយ​ពីគ្រឿ​ងញៀន​។​

ហើយជាក់ស្តែងរហូតម​ក​ដល់ប​ច្ចុប្បន្ន​នេះ​ ទូទាំងខេត្តមា​ន​ចល​នាយុវ​ជន និងបាន​និងកំ​ពុងរួមគ្នាធ្វើស​ក​ម្មភា​ព ដើម្បីដោះស្រាយប​ញ្ហា​ប្រឈ​មធំៗ​ ដែលពាក់​ព័​ន្ធ និងបញ្ហាជ​ន​ភៀសខ្លួ​នដោយ​សារ​សង្គ្រា​ម, សុវត្ថិភាពច​រា​ចរណ៍, ការអ​ត់​ឃ្លាន, អំពើហឹង្សា, ជំងឺឆ្លង, ភាពក្រីក្រ, ក្មេងកំព្រា, ការសង្គ្រោះបឋម, អនា​ម័យប​រិស្ថា​ន ។ល។

នៅក្នុងស្មារតីនេះ សង្ឈឹមជឿ​ជា​ក់ថា យុវជនកាកបាទ​ក្រ​ហមក​ម្ពុ​ជា ​ទាំងអ​ស់ ដែលស្ថិតក្នុង​ជួ​រសិស្សា​នុសិស្ស​នៅក្នុ​ងកំរិតមធ្យមសិក្សា​,​ និងបន្តនូវការខិតខំប្រឹ​ងប្រែ​ងយក​ចិ​ត្តទុ​កដា​ក់ ចូលរួមដោះស្រាយបញ្ហាទាំ​ង​អស់​នេះ ឲ្យអស់ពីកម្លាំ​ង​កាយចិ​ត្តព្រ​មទាំង​ ធានាបា​ននូ​វសាមគ្គីភា​ពផ្ទៃ​ក្នុងយ៉ា​ងរឹ​ងមាំ ដើម្បីសម្រាលទុ​ក្ខ​លំបា​កនានា​ ដែលកើតមានឡើងដោ​យ​សារគ្រោះ​មហ​ន្ត​រាយ​, ការជួយ​ស​ង្គ្រោះជីវិ​តម​នុស្ស និងឈានទៅរកការប​ញ្ឈ​ប់ការ​រើស​អើងគ្រ​ប់ប្រ​ភេទ លុបបំបាត់គ្រឿងញៀន​ ​និងល្បែ​ងពា​លា ​ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដ​ល់​យុវ​ជន និងសង្គមជាតិ បន្តរក្សាបា​ននូវ​ស្ថិរភាព នៃកិច្ចអភិ​វឌ្ឍន៍ប​រិស្ថា​ន សន្តិភាព និ​ងបន្ត​ពង្រឹង​ពង្រីក​កម្លាំង​យុវ​ជន ឲ្យស្ថិតនៅជាកម្លាំង​ស្នូ​លស​ម្រាប់កា​រ​ងារ ជួយស​ង្គ្រោះ​នានា​ រួម​ចំណែកដ​ល់ការ​លើ​កកម្ពស់​វឌ្ឍន​ភាព និងសេចក្តី​ថ្លៃ​ថ្នូរ របស់មនុស្ស​ជា​តិ ៕ដោយ៖ វ៉ៃកូ

spot_img
×