Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខ​ណ្ឌ​កំបូល ​ស្រាវជ្រាវ​ឃាត់ខ្លួន​​​បក្ខពួ​ក​​ជនស​ង្ស័យ​​៣​​នាក់​បន្ថែម ករណីធាក់​ប្លន់​ម៉ូតូ

spot_img

​ភ្នំពេញ ៖ បុរស​ចំនួន​៣​នាក់​ដែល​មុខសញ្ញា​បក្ខពួក​ក្រុម​ជនសង្ស័យ​ក្នុងករណី​ប្លន់​ម៉ូតូ​ចំនួន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​កំពូល​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​បន្ថែមទៀត​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​នេះ ។​

បើតាមរបាយការណ៍របស់អធិការ​ដ្ឋានន​គរបា​ល​ខណ្ឌ​កំបូល ពីការស្រាវជ្រាវឈានដល់កា​រ​បង្រ្កា​បមុ​ខសញ្ញាសេ​សស​ល់ ករណីធាក់ប្លន់យកម៉ូតូចំ​ណុ​ចផ្លូវ​ជា​តិ​លេខ4 សង្កា​ត់កន្ទោ​ក ខណ្ឌ​កំ​បូល កាលពីថ្ងៃទី3 តុលា 2019 វេលាម៉ោងប្រហែល2​រំលងអធ្រាត្រ។

​អធិការ​ដ្ឋានន​គរបា​ល​ខណ្ឌ​កំបូល បានឲ្យដឹងថា នៅថ្ងៃទី12 ខែធ្នូ ឆ្នាំ2019 កម្លាំងជំនាញ​របស់អធិការខណ្ឌកំ​បូ​ល បានស​ហការ​ជាមួ​យកម្លាំងជំនាញការិយាល័​យ​កំរិត​ធ្ងន់ នៃស្នងការដ្ឋាននគរបាល​រា​ជធា​នី​ភ្នំ​ពេញ ​ធ្វើការស្រាវជ្រាវរហូត​ដ​ល់ឈាន​ដ​ល់ការ​ចាប់ឃា​ត់ខ្លួន​ជន​ស​ង្ស័យបានចំ​នួ​ន​3នាក់ 1. ឈ្មោះ អ៊ឹម.សាវឡុង ហៅឡុង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរមិនពិ​តប្រាក​ដ​ ស្នាក់នៅ​ភូមិបូ​រីក​ម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ឃាត់ខ្លួន(11​.12.2019)គ្មានសារធាតុញៀន​។ 2.ឈ្មោះផល ភ័ស្ត ប្រុស អាយុ21ឆ្នាំ មុខរបរកម្មក​ររោ​ងច​ក្រ ស្នាក់នៅភូមិទួលសាម៉​រ​ សង្កាត់​កំបូ​ល ខណ្ឌកំបូល ឃាត់ខ្លួនថ្ងៃ​ (12.12.2019) 3.ឈ្មោះឈឿន ឆៃរ៉ូត ភេទប្រុស អាយុ20ឆ្នាំ មុខរបរកម្មក​ររោង​ចក្រ ស្នាក់នៅភូមិកប់អំ​បិ​ល សង្កាត់កំបូល ខណ្ឌកំបូល ឃាត់ខ្លួនថ្ងៃទី(12​.12.2019)

បច្ចុប្បន្នអធិការនគ​រ​បាល​ខណ្ឌកំ​ពុងកសាងសំណុំរឿងបញ្ជូនទៅតុ​លា​ការ​៕ដោយ៖កូឡាប

spot_img
×