Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេសឆ្លើយតបចុងក្រោយ ចំពោះរបាយការណ៍ របស់គណៈកម្មការអឺរ៉ុប អំពីការរកឃើញ ​និងសន្និដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះ​ព​ន្ធEBA

spot_img

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការ ប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នូវការឆ្លើយតបចុងក្រោយរបស់ខ្លួន ចំពោះរបាយការណ៍ របស់គណៈកម្មការអឺរ៉ុប អំពីការរកឃើញ និងសន្និដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ ជាបណ្តោះអាសន្នដែល បានផ្តល់ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”។

 

សេចក្តីថ្លែងការណ៍​របស់ក្រសួងការបរទេស ​និ​ងសហ​ប្រតិប​ត្តិកា​រអ​ន្តរជាតិនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះ ​បានឲ្យដឹ​ងថា
អនុលោមតាមនីតិវិធីរបស់ស​ហ​ភាព​អឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជាមានភារ​កិ​ច្ចប្រ​គល់ជូ​នគ​ណៈ​កម្ម​កា​រអឺរ៉ុប នៅថ្ងៃ
ទី១២ ខែធ្នូ ឆ្នាំ២០១៩ នូវការឆ្លើយតបចុងក្រោយរ​ប​ស់ខ្លួន​ចំពោះរបាយការណ៍របស់គណៈ
​កម្មការ​អឺរ៉ុប អំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិ​ធី​ដក​ប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន
ដែ​លបាន​ផ្តល់ឲ្យព្រះ​រាជាណា​ចក្រ​ក​ម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វា​វុ​ធ​-E​B​A”។

សេចក្តីឆ្លើយតបចុងក្រោ​យ​នេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពី​ស​កម្ម​ភាព និងវិធានការណ៍នានា​
​ដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយ​ត​បទៅនឹ​ងបញ្ហា​ទាំ​ងឡា​យ ដែលជាការព្រួយបារម្ភរប​ស់​គ​ណៈ​
កម្មការអឺរ៉ុប​ ជាអាទិ៍រួមមានការគោរ​ព​សិទ្ធិ​ក្នុងការចូលរួមនយោបា​យ​ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ
​និ​ងសេរី​ភា​ពបង្កើ​ត​សមាគម ជាដើម។
ក្នុងចន្លោះពេលដែល​គណៈ​កម្មកា​រអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់​ខ្លួ​ន នៅខែកុម្ភៈ ឆ្នាំ២០២០
ខាងមុខនេះ រាជរ​ដ្ឋា​ភិបាល​សង្ឃឹ​មថា គណៈកម្មការអឺរ៉ុបនឹងធ្វើការ​ពិ​ចារ​ណាលើ​កិច្ចខិ​ត​ខំ​ប្រឹង​ប្រែ​ង
ប្រកបដោយសុឆន្ទៈ​រ​បស់​រាជរ​ដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុ​ស​ញ្ញាអន្ត​រជា​តិទាំ​ង​អស់​ ក្រោម
លក្ខខណ្ឌអនុគ្រោះពន្ធ “​គ្រ​ប់មុខ​ទំនិ​ញលើ​កលែង​សព្វា​វុ​ធ-EBA ដែលអាចផ្តល់​ផ​លប៉ះពា​ល់សង្គ​ម
ដល់កម្មការិនីប្រមាណជិ​ត​មួយ​លា​ននា​ក់ និងផលប៉ះពាល់ដោយប្រយោ​ល​ដល់​ក្រុម​គ្រួ​សារ​សាច់ញា​តិ​
ដែលរស់នៅពឹងផ្អែកលើប្រាក់​ឈ្នួ​លរ​បស់​ពួ​ក​គេ រួមទាំងការគោរពនូវគោលការ​ណ៍​អធិ​ប​តេយ្យ​ភាព​
និងការមិនជ្រៀតជ្រែកចូ​ល​កិច្ច​ការ​ផ្ទៃក្នុ​ង​ក​​ម្ពុជា​៕ដោយ៖កូឡាប

spot_img
×