Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​កន្លងមក​សមត្ថ​កិច្ច​អនុវត្តន៍​ច្បាប់​បំពេញភារកិច្ច​របស់ខ្លួន​មាន​ភាព​ចន្លោះប្រហោង​

spot_img

​ភ្នំពេញ ​៖ លោក​វ​ឌ្ឍ​នាសា​ប៊ុង ហៅ​វីល្លាម ប្រធាន​គណបក្ស​ខ្មែរក្រោម នៅ​ថ្ងៃទី​១២​ធ្នូ បាន​សរសេរ​សារ​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំ​គាំទ្រ​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​កន្លងមក តែ​ករណីនេះ ខ្ញុំ​បាន​ពិនិត្យ​ឃេ​ី​ញ​ថា​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​បំពេញភារកិច្ច​របស់ខ្លួន​មាន​ភាព​ចន្លោះប្រហោង​”​។​

​លោក​បាន​បន្តថា ការចុះ​ឃាត់ខ្លួន​ក្នុង​បទ​ល្មេី​ស​ជាក់ស្ដែង គឺ​គួរ​ឆែកឆេរ​ក​វត្ថុតាង​សិន បេី​សិន​ករណីនេះ​ជនសង្ស័យ​មិន​ឋិត​ក្នុង​សកម្មភាព​ភ្លាមៗ ដែល​គេ​ស្រែក​ឆោឡោ ឬ​ជនរងគ្រោះ​ចង្អុល​ចំ​មុខ បេី​ឆែក​ឃេី​ញ​ថា​ពិត​ជាមាន​វត្ថុតាង​ល្មេី​ស​មែន​សឹម​ឃាត់ខ្លួន​កសាង​របាយការណ៍ បញ្ជូនទៅ​តុលាការ​។​

​លោក​បញ្ជាក់ថា ក្នុងករណី​ជននេះ មាន​រង​ការចង្អុល​បង្ហាញថា​ពាក់ព័ន្ធ​ឬ​មាន​បណ្ដឹង​ថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន គួរ​អ​ញ្ជេី​ញ​គេ​ទៅ​សាកសួរ ស្រាវជ្រាវ នឹង​ស្វែងរក​ភស្តុតាង​។​

​មិនមែន​ទៅដល់​វាយខ្នោះ​គេ​គ្រឹប អត់​ទាន់​រក​ភស្តុតាង​ផង មិនដឹង​ខុស​អី​ផង ស្រាប់តែ​បញ្ជូន​ដល់​ការិយាល័យ បង្ហាញថា​មាន​គ្រឿងញៀន​៧​កញ្ចប់​

​លោក​ថ្លែងថា “​ចុះ​បេី​មាន​គ្រឿងញៀន ម្ដេច​មិន​ឆែក​រក​ភស្តុតាង​មុន​ចាប់ ?”

​ក្នុងនាម​ខ្ញុំ​ជា​មន្ត្រី​តាមដាន​ការអនុវត្តន៍​ច្បាប់ ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នឹង​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់​ជា​ធរមាន ចៀសវាង​រង​ការចោទប្រកាន់​ពី​មហាជន នឹង​ធ្វេី​អោយ​ការជឿជាក់​របស់​មហាជន​កាន់តែ​ស្រុតចុះ នាំអោយ​អង្គភាព​របស់​រដ្ឋ បាត់បង់​កិត្តិយស​

​យ៉ាងណាមិញ​ខ្ញុំ​គាំទ្រ​លេី​ក​ទឹកចិត្ត ចំពោះ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​តាម​យុទ្ធសាស្ត្រ​ភ្លៀងរលឹម​នេះ​
​អោយតែ​ជា​យុទ្ធនា​ការដែល​សមត្ថកិច្ច​យេី​ង​អនុវត្តន៍​បាន​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​ច្បាប់​យ៉ាងណាមិញ​ប្រសិនជា​នៅតែ​ឃេី​ញ​ថា​ករណី​មាន​កំហុស​ដដែលៗ​មិន​ព្រម​កែប្រែ នោះ​មន្ត្រី​តាមដាន​ការអនុវត្តន៍​ច្បាប់​គេ​មាន​សមត្ថកិច្ច​នឹង​ចាត់វិធានកា​រលេី​អស់លោក​ដែលជា​មន្ត្រី​ពាក់ព័ន្ធ​វិញ​ម្ដង ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បកស្រាយ​ករណី​កម្លាំង​ជំនាញ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ហ្គា​រ៉ា​ស់​សាំង​តូ​តា​ល់ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​៣០​នាទី ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ (​ក​៤) បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ហ្គា រ៉ា​ស់​សាំង​តូ​តា​ល់ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​វត្ថុតាង​សារធាតុ​ញៀន​មួយចំនួន​។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ ភិន សុខា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ បាន​សារភាពថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន ប្រភេទ​ទឹកកក កាលពី​ខែសីហា ឆ្នាំ​២០១៩ គឺ​ខ្លួន​ទិញ​គ្រឿងញៀន​ពី​ជន​មិន​ស្គាល់ឈ្មោះ នៅ​ឃុំ​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ រួច​យកទៅ​ប្រើប្រាស់​នៅក្នុង​ចំការ​អំពៅ​។ ក្រោយមក​ខ្លួន​បានមក​នៅ​ភ្នំពេញ​ធ្វើជា​កម្មករ​រោងចក្រ​ឈ្មោះ​សាន់​ចូ​វ សង្កាត់​ស្ទឹងមានជ័យ ហើយ​បាន​ស្គាល់ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស​។ លុះ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ មាន​ម៉ូយ​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ប៊ុន ធឿន កម្មង់​ទិញ​ថ្នាំញៀន ពេលនោះ​គាត់​បាន​ឲ្យ​ខ្លួន​ដឹក​ទៅ​កន្លែង​ណាត់ជួប ដើម្បី​យក​ថ្នាំញៀន​ទៅអោយ​ម៉ូយ​ហើយ​ពេលទៅដល់​កំពុងតែ​ដោះដូរ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ពួកខ្លួន ប៉ុន្តែ​ពេលនោះ​ពួកខ្លួន​បាន​តដៃ​ជាមួយ​សមត្ថកិច្ច​វិញ​ដើម្បី​រំដោះខ្លួន ហើយ​ឆ្លៀតឱកាស​នោះ​ឈ្មោះ ប៊ុន ធឿន បាន​បោះចោល​ថ្នាំញៀន​មួយកញ្ចប់​ចោល រួចហើយ​ជិះ​ម៉ូតូ​គេច​បាត់​តែម្ដង ចំណែក​ខ្លួន ក៏​ត្រូវបាន​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ចំនួន​មួយកញ្ចប់​តូច នៅជាប់​នឹង​ខ្លួន​រួច​នាំមក​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​តែម្ដង​។​

​វត្ថុតាង​ចាប់យក ៖

១- សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) សរុប​ទម្ងន់​២១,៦២ (​ម្ភៃ​មួយ​ក្បៀស ហុកសិប​ពីរ​ក្រាម​) របស់​ជនសង្ស័យ​ឈ្មោះ ភិន សុខា និង ឈ្មោះ ប៊ុន ធឿន (​រត់គេចខ្លួន​) ។​

​ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត សកម្មភាព និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ រួមជាមួយ​វត្ថុតាង​ចាប់​យកបាន មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សន្និដ្ឋានបានថា ៖

១- ឈ្មោះ ភិន សុខា ភេទ​ប្រុស គឺ​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ជួញដូរ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ពិតប្រាកដ​មែន​។​

២- ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស (​រត់គេចខ្លួន​) អាយុ​២៨ ឆ្នាំ ជនជាតិខ្មែរ មាន​ភិនភាគ ៖ សម្បុរ​ខ្មៅ​ស្រអែម កម្ពស់​ប្រហែល​១,៦៥ ម៉ែត្រ មុខស្រួច ភ្នែក​រាង​តូច ទីលំនៅ​មិន​ពិតប្រាកដ នៅក្នុង​រាជធានី​ភ្នំពេញ គឺ​បក្ខពួក​និង​ជា​អ្នកលក់​សារធាតុ​ញៀន​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ (​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​)​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ចំពោះ​ករណី​ខាងលើនេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុងនាម​អង្គ​អនុវត្ត​ច្បាប់ សូមបញ្ជាក់ថា ការចាប់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​ដោយ​ផ្អែក​ទៅតាម​ជំនាញ​ស៊ើបអង្កេត នៅពេល​ឃើញ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទើប​យើង​បង្ក្រាប ស្របតាម​នីតិវិធី និង​ច្បាប់​ស្តីពី​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន សូម​សាធារណជន និង​បណ្តាញសារព័ត៌មាន​ទាំងអស់ កុំ​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​។ ហើយក៏​សូម​សំណូមពរ​ដល់​សាធារណជន និង​បណ្តាញសារព័ត៌មាន​ទាំងអស់ មេត្តា​ចូលរួម​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​យើង បង្ការ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ទាំងអស់គ្នា​នៅពេល​ឃើញ​សមត្ថកិច្ច​យើង​កំពុង​បង្ក្រាប​បទល្មើស ស្នើសុំ​ពុំទាន់​ផ្សាយ​ព័ត៌មាន ទុក​ឲ្យ​សមត្ថកិច្ច​យើង​បន្ត​ការស៊ើបអង្កេត​សិន ដើម្បី​ឈានទៅ​ចាប់​មេខ្លោង និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ពីព្រោះ​គ្រប់​ទាំងអស់​នៃ​បទល្មើស​គ្រឿងញៀន គឺមាន​រចនាសម្ព័ន្ធ​។ ជាពិសេស​សូម​ផ្តល់ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×