Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា អភិវឌ្ឍ​រីកចម្រើន ដោយមាន​ការចូលរួម​ពីបងប្អូន​មិ​ត្ដ​វៀតណាម

spot_img

​ភ្នំពេញ​៖ លោកស្រី​កិ​តិ្ដ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា កម្ពុជា អភិវឌ្ឍ​រីកចម្រើន ដោយមាន​បងប្អូន​មិ​ត្ដ​វៀតណាម ជួយ​ជ្រោមជ្រែង គ្រប់បែបយ៉ាង​ពិសេស ជួយ​ឲ្យ​កម្ពុជា មានមុខ​មាន​មាត​នៅលើ​ឆាក អន្ដរជាតិ និង​ជួយ​លើកកម្ពស់ កំណើន សេដ្ឋកិច្ច វប្ប​ធ​ម៏ សង្គមកិច្ច ឧ​សហស្សា​កម្ម ទេសចរ​ណ៏ ។ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធ សភា និង​អធិការកិច្ច បានបញ្ជាក់​បែបនេះ ពេល​ទទួល​ជួប​សម្ដែង​ការគួ​សម ជាមួយ​លោក​ជឿ​ង ហ័​រ​ប៊ី​ញ ឧបនាយក​រដ្ឋ មន្ត្រី​ប្រចាំការ នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម និង​គណៈ ប្រតិភូ ដើម្បី​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ។

ក្នុងជំនួប​នោះ លោក ជឿ​ង ហ័​រ​ប៊ី​ញ មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១២-១៣ ខែធ្នូ ឆ្នាំ​២០១៩​។

លោក បាន​បញ្ជាក់ថា​៖ កម្ពុជា​ជា ប្រទេស​ដ៏​ស្រស់បំព្រង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​និង​ស្នាក់អាស្រ័យ ។ ក្នុងន័យនេះ លោក ក៏បាន​កោត​ស​សើរ​សម្តេច​តេ​ជោ ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដោយ រក្សាបាន​នូវ​ស្ថានភាព​សេដ្ឋកិច្ច​បាន​យ៉ាង​ល្អ ដែល​ការ​អភិ វ​ឌ្ឍ ទាំងនោះ​គឺ​មិនអាច​កាត់ផ្តាច់​បានទេ​ពី​ចំណង សហប្រតិបត្តិ​ការណ៍​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ ។

ជាការ​ឆ្លើយតប លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​មានប្រសាសន៍ថា​៖ ក្រោម​ការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ននេះ​កម្ពុជា​ទទួលបាន​នូវ​ស្ថិរភាព សន្ដិសុខ និង​សន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។ ដោយ​ឆ្លងកាត់​កំណែ ទម្រង់ ជាច្រើន ជាពិសេស​កំណែទម្រង់ ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ​៧% ដែល​នាំ​ឲ្យ​ចំណូល របស់​ប្រជាជន​ទូទាំងប្រទេស​កាន់តែ​មាន ភាពប្រសើរឡើង ដែល​អាចឈាន​ឆ្ពោះ​ទៅជា​ប្រទេស​ដែលមាន ចំណូល​មធ្យម កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

លោក ស្រី​បាន​បន្ដថា​៖ កម្ពុជា​បាន និង​កំពុង ពង្រឹង​កិច្ចសហប្រតិបត្តិការ អន្តរជាតិ និង​មិត្តភាព​ជាមួយ បណ្តា​ប្រទេស​នានា​លើ​សកលលោក ជា ពិសេស​ប្រទេស​ក្នុង​តំបន់​។ ដោយឡែក ជាមួយ​វៀតណាម ប្រទេស​យើង​ទាំងពីរ​មាន​ចំណង មិត្ត​ភាពជា​ប្រពៃណី និង​ជា យុទ្ធសាស្ត្រ ជា​យូ​យា​ណាស់​មកហើយ​។ យើង​ជា​បងប្អូន​ផង ជា​អ​ជា​អ្នកជិតខាង​ដ៏​ជិតស្និទ្ធ​ផង ដោយមាន​ទំនាក់ទំនង​ការទូត ៥២​ឆ្នាំ​ហើយ​។ យើង​បានរួម​គ្នា​តស៊ូ​ប្រយុទ្ធប្រឆាំង​សត្រូវ​រួម និង​បាន​រំ ដោះ​ប្រទេស​ឱ្យ​រួច​ផុតពី​នឹម​អាណានិគម​និ យម និង​ចក្រពត្តិនិយម និង​ទទួលបាន​ឯករាជ្យ និង​ការបង្រួបបង្រួម​ជាតិ​ពេញលេញ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ វៀតណាម​បានផ្តល់​ការឧបត្ថម្ភ និង​គាំទ្រ​កម្ពុជា​លើ​គ្រប់​វិស័យ​រួមមាន​៖ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍​វិនិយោគ និង​ការបណ្តុះ បណ្តាល​ធនធានមនុស្ស​។ វៀតណាម​បាន​ជួយ​កម្ពុជា​ក្នុងពេល​កម្ពុជា​មានការ​លំ បាក ជាពិសេស បាន​រំដោះ​កម្ពុជា​ឱ្យ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត និង​កសាង​សន្តិភាព​នៅ​កម្ពុជា​រហូតដល់​សព​ថ្ងៃ ។

លោកស្រី​ក៏បាន​អគុណ ចំពោះ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិក មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០២០-២០២១ ដែល​បញ្ជាក់ ពី​ការ​គាំ ទ្រ​របស់​ពិភពលោក​ចំពោះ​តួនាទី និង​ការចូលរួមចំណែក​ដ៏​សំខាន់​របស់​វៀតណាម​នៅក្នុង​កិច្ចខិតខំ ប្រឹងប្រែង​ដោះ ស្រាយ​បញ្ហា​តំបន់ និង​ពិភពលោក ៕ ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×