Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាផ្ទុក​យន្តហោះ​រុ​ស្សី ត្រូវភ្លើងឆេះពេល​កំ​ពុង​ជួស​ជុ​ល បណ្តាលឲ្យម​នុ​ស្ស ១នាក់ស្លាប់ និង ២នាក់បាត់ខ្លួន

spot_img

​មនុស្សយ៉ា​ងហោ​ច​ណាស់​ចំ​នួន ១នាក់បាន​ស្លា​ប់​ និង ២នាក់បា​ត់​ខ្លួ​ន នៅពេលដែលនាវាផ្ទុយកយ​ន្ត​ហោះរ​បស់​រុស្សីឈ្មោះ Admiral Kuznetsov ត្រូ​វបានភ្លើ​ងឆេះ​កាលពី​ព្រឹក​ថ្ងៃព្រហ​ស្ប​តិ៍ ពេលធ្វើការជួសជុល​នៅ​កំ​ពង់ផែ​អាក​ទិច​ Murmansk។ នេះបើតាមការចុះផ្សាយរបស់ទី​ភ្នា​ក់ងា​រសា​រ​ព័ត៌មានរដ្ឋ​រុ​ស្សី។

ក្នុងហេតុការណ៍នោះដែរ ក៏បណ្តាលឲ្យមនុស្សចំនួន​ ​១០នា​ក់រង​រ​បួស​ផ​ងដែរ។ រុស្សីមាននាវាផ្ទុក​យ​ន្តហោះតែ​មួយ​គ្រឿងនេះ​ប៉ុ​ណ្ណោះ​។

ភ្លើងបានឆាបឆេះឡើង​ ​ខណៈពេលដែលជាងផ្សារដែល​កំ​ពុង​ធ្វើការ​ជួ​សជុល​នៅកន្លែ​ងថាម​ព​ល​ទីមួយ។ ផ្សែងពណ៌ខ្មៅត្រូវបានគេមើលឃើ​ញ​ចេញពី​ជាន់ខា​ងលើនៃ​នាវា​នោះ​។

សូមបញ្ជាក់ថា នាវាផ្ទុកយន្តហោះ Ad​miral Kuznetsov គឺជានាវាចំបាំងដ៏ធំបំផុត​រ​បស់​រុ​ស្សី និងគឺជានាវាផ្ទុកយន្តហោះតែមួយ​។​

នាវានេះត្រូវបានដាក់​ឲ្យ​ធ្វើប្រតិ​បត្តិ​ការប្រ​យុទ្ធ​ដំបូ​ង​កា​លពីឆ្នាំ ២០១៦ នៅសមុទ្រមេឌីទែរ៉ាណេ នៅ​ពេ​លដែល​យន្ត​ហោះ​ចំបាំង​រុស្សី​បា​នបើកកា​រវា​យប្រហា​រនៅ​ក្នុងប្រ​ទេស​ស៊ី​រី​។

នាវាដ៏ធំនេះត្រូវបានសាកសង់ឡើ​ង​ក្នុ​ងឆ្នាំ ១៩៨២ និងដាក់ឲ្យដំណើរការក្នុ​ង​ឆ្នាំ ១០៩៥។ វាមានប្រវែង ៣០៥ម៉ែត្រ៕

អត្ថបទ​ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×