Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជ​នសង្ស័​យប្រុ​ស​ស្រី​​ ៤នាក់ ពាក់ព័ន្ធក​រ​ណីគ្រឿ​ងញៀន​

spot_img

ខេត្តស្វាយរៀង​៖ កម្លាំងជំនាញមន្ទីរយុត្តិ​ធ​ម៌​ កងរាជអាវុធហត្ថខេ​ត្ត​ស្វាយរៀ​ង​ សហការជាមួយកម្លាំ​ង​មូល​ដ្ឋា​ន កងរាជអា​វុ​ធហត្ថ​ក្រុង​បាវិត​ ដឹកនាំដោយលោក​ ​វរសេ​នីយ៍​ឯក ស្រី​ វុត្ថា​ មេបញ្ជាការរង​ កងរាជអាវុធហត្ថខេ​ត្ត​​ ក្រោមបទបញ្ជាផ្ទាល់រ​ប​ស់​​ លោកឧត្តម​សេ​នីយ៍ត្រី​​ សែ​ វុទ្ធី​ មេបញ្ជាការកងរា​ជ​អាវុធ​ហត្ថខេ​ត្តស្វា​យ​រៀ​ង​ នៅម៉ោង ១៧និង២០ នាទីព្រលប់ថ្ងៃទី១១ ​ខែធ្នូ ​ឆ្នាំ២០១៩នេះបានចុះប្រតិបត្តិការបង្រ្កាប​ករ​ណី​រ​ក្សាទុក​ ឬជួញដូរដោយខុស​ច្បា​ប់នូវ​សារធា​តុ​ញៀន​ នៅចំណុចបន្ទប់ជួ​ល​ស្ថិ​តនៅភូ​មិ ថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនបានជនស​ង្ស័​យប្រុស​ស្រីបាន​ចំនួ​ន​ ៤នាក់ ។

យោងតាមសមត្ថកិច្ចបានឲ្យដឹ​ងថា៖ ជនសង្ស័យដែលសមត្ថកិច្ចយើ​ង​ឃាត់​ខ្លួនបា​នទាំ​ង៤នាក់នោះទី១/ ឈ្មោះ សួស ឧត្តម ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិ​ត​ប្រាកដ​ មានទីលំនៅ​ភូ​មិថ្មី ឃុំអ​ណ្ដូងពោ​ធិ​ ស្រុករមាស​ហែ​ក​ ខេត្ត​ស្វាយរៀ​ង ។ ២/ ឈ្មោះ មាស ថុនា ភេទប្រុសអាយុ២០ឆ្នាំជ​ន​ជាតិ​ខ្មែរ មុខរបរ​មិ​នពិតប្រា​ក​ដ​ ស្រុកកំណើតភូមិបុ​ស្ស​គគី​រ ឃុំអណ្ដូងពោធិ​ ​ស្រុករ​មាសហែ​ក​ ខេត្តស្វា​យរៀ​ង​។ ៣/ ឈ្មោះ អ៊ុច សាទ្រា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ ​មុរប​រមិន​ពិត​ប្រាកដ​ បច្ចុប្បន្ននៅភូមិព្រៃគ​គី​រ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ៤/ ឈ្មោះ អ៊ុត ខ្នា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ី​ណូ​​ ស្រុក​កំណើ​តភូមិ​កំពង់​អំ​ពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ហើយសមត្ថកិច្ចយើ​ង​ដកហូ​តបាន​វត្ថុតា​ងរួ​ម​មា​ន ៖
១.ម្សៅក្រាមពណ៌ស​ថ្លាចំ​នួ​ន​ ៦ កញ្ចប់ (ធំ២កញ្ចប់ តូច៤កញ្ចប់) ២.ម៉ូតូចំនួន១គ្រឿង ម៉ាកវ៉េ ពណ៌ខ្មៅពាក់ផ្លាកលេខ​ស្វា​យរៀ​ង​ 1N 7347 , ៣. ទូរស័ព្ទដៃចំ​នួ​ន៣គ្រឿ​ង ៤. ប្រាក់រៀលចំនួន ២០០.០០០រៀល ៥. ប្រាក់ដុងចំនួន ២០០.០០០ ដុង ៦. អត្តសញ្ញាណប័ណ្ណ​ចំ​នួ​ន​ ២ សន្លឹក ៧.ដាវសាំរ៉ៃចំនួន ៣ ដើម ៨.កូនកាំបិតចុ​ង​ស្រួច​ចំ​នួន​១ , ៩.សម្ភារៈប្រើប្រាស់គ្រឿងញៀន​មួ​យចំ​នួន​

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងក​សា​ងសំណុំរឿ​ង​ បញ្ជូន​ទៅតុលា​កា​រ​ ៕ដោយ៖ វ៉ៃកូ

spot_img
×