Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាច​រ​ណ៍ រវាងរ​ថ​យន្ត ខូចចត ចោល និងម៉ូតូនៅស្រុកស្វា​យ​ជ្រំ​

spot_img

ខេត្តស្វាយ​រៀងៈ បុរសម្នាក់បានស្លាប់​ភ្លាមៗនៅក​ន្លែង​កើតហេតុ នៅក្នុងករណីគ្រោះថ្នាក់​ច​រាច​រ​ណ៍​​មួយ រវាង​រថ​យ​ន្ត​និ​ងម៉ូតូ ដែលហេតុការណ៍ខាង​លើ​នេះ បានកើ​តឡើង​កា​លពីវេលា​ម៉ោង​២​៤និង ៣០នាទី យប់ឈានចូលថ្ងៃទី១៣ខែធ្នូឆ្នាំ​២​០១៩នេះ នៅចន្លោះគី​ឡូម៉ែ​ត្រ​១០​៩ ​/១១០ លើផ្លូវជាតិ​លេ​ខ១ ត្រង់ចំណុ​ចភូ​មិនា​រា​ទេន​ ឃុំឈើទា​ល ស្រុកស្វា​យ​ជ្រំ ខេត្តស្វាយ​រៀ​ង។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានករ​ណីគ្រោះថ្នា​ក់ច​រា​ច​រណ៍​មួ​យ កើតឡើងរវាងរថយន្ត​និងម៉ូតូ ទិសដៅស្របទិ​សគ្នា​ពីលិច​ទៅកើត ម៉ូតូម៉ា​ក​C១២៥ ពណ៌ខ្មៅ​ស៊េរី២០១៧ ផ្លាកលេខភ្នំពេ​ញ 1CF.0020 បើកបរដោយឈ្មោះ ង៉ុ​ល​ រិក ភេទ​ប្រុសអា​យុ៣២ឆ្នាំ មុខរប​រក​សិករ រស់នៅភូមិដូន​លែប ឃុំគោក​ព្រីង​ ស្រុកស្វា​យ​ជ្រំ ខេត្តស្វាយ​រៀ​ង ( ស្លាប់នៅកន្លែងកើត​ហេតុ​) មិនមាន​ពាក់មួក​សុវ​ត្ថិ​ភាព ។

ប្រភពដដែលបានបន្តថាៈ រថ​យន្ត បង្កម៉ាកហ៊ីហាន់ដា​ពណ៌​ស លាយ ក្រហមផ្លាក​លេខតួ ក្រោយភ្នំ​ពេញ ៤A ៧៥៨៦ លេខក្បា​លភ្នំ​ពេញ ៣C ៨៤៩៦ ។ អ្នកបើកបរមិនស្គាល់អត្ត​ញ្ញា​ណរត់​ចោលពីក​ន្លែងកើ​តហេ​តុ។​

បច្ចុប្បន្នមធ្យោបាយទាំង​ពី​រស​មត្ថកិ​ច្ចបាន​រក្សា​ទុកនៅ​ អធិការ​ដ្ឋាន​នគរបា​លស្រុ​ក​ស្វាយ​ជ្រំ ដើម្បីចាត់ការបន្តទៅតា​ម​ផ្លូវច្បា​ប់។​ ចំណែកសាកសពសម​ត្ថ​កិច្ច បានប្រគ​ល់​ឲ្យក្រុមគ្រួសា​រ យកទៅធ្វើបុណ្យ​តាមប្រពៃណី ហើយមូលហេតុ គឺដោ​យសារ​រថ​យន្ត​ខូចចត​ចោលនៅលើ​ចញ្ចើ​ម​ថ្ន​ល់៕ដោយ៖ វ៉ៃកូ

spot_img
×