Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអារ៉ា​ប់មួ​យនេះ មានតម្លៃ ២លានលានដុល្លា​រ និងក្លា​យជាក្រុម​ហ៊ុនថ្លៃ​បំផុ​តក្នុ​ង​លោក

spot_img

ក្រុមហ៊ុនផលិតប្រេងមួយក្នុងប្រ​ទេ​សអា​រ៉ាប៊ី សៅអូឌីតឈ្មោះ S​audi Aramco បានក្លាយជាក្រុមហ៊ុនទីមួយ​ក្នុង​លោកដែ​លមា​នតម្លៃ ២លានលានដុល្លារអាមេរិ​ច ​ក្រោយពេ​លភា​គហ៊ុ​នរ​បស់​វា​បានកើ​តឡើ​ងយ៉ា​ងខ្លាំងនៅ​ថ្ងៃអ​ង្គារម្សិ​លមិញ​នេះ​។

ភាគហ៊ុ​នរបស់​វាបា​នកើន​ឡើង​ចំនួន ១០ភាគរ​យ​ក្នុងរ​យៈពេ​ល​ ២ថ្ងៃជាប់គ្នា ធ្វើឲ្យភាគហ៊ុនកើនឡើងរហូតដល់​ត​ម្លៃ​ ​១០.៣២ដុល្លារក្នុងមួ​យ​ហ៊ុន​។

Saudi Aramco បានរ​កប្រា​ក់​ចំណូលបានរ​ហូ​តដល់ ៣០០ពាន់លានដុល្លារ ចាប់តាំង​ពី​ហ៊ុន​របស់វាដាក់ឲ្យលេងលើកដំ​បូ​ងនៅ​ក្នុងផ្សា​រភាគ​ហ៊ុន​កាលពី​ថ្ងៃ​ចន្ទកន្ល​ងទៅនេះ​។

វាគឺជាក្រុមហ៊ុនដែលមានត​ម្លៃ​ថ្លៃបំ​ផុតក្នុ​ង​លោក​ ចំណែក​ក្រុម​ហ៊ុន Apple របស់អាមេរិចជាក្រុ​ម​ហ៊ុន​លេខ​​២ក្នុ​ងលោ​ក ​ដោយមា​នតម្លៃ​ប្រ​ហែល​ ១,២លានលា​ន​ដុល្លារ។ ក្រុមហ៊ុន លេខ​១ និងលេខ ២មានតម្លៃខុសគ្នាឆ្ងា​យ​ខ្លាំងណា​ស់​។​

អ្នក​ទិញភា​គហ៊ុន​ភាគ​ច្រើ​ន គឺស្ថិតក្នុងប្រទេ​ស​អារ៉ា​ប៊ី​ សៅអូឌីត។

សូមបញ្ជាក់ថា​ ​ក្រុមហ៊ុននេះជាក្រុមហ៊ុ​ន​របស់​រដ្ឋា​ភិបា​លអា​រ៉ា​ប៊ី សៅអូឌីតផ្ទាល់ ដែលមានហ៊ុនរហូតដល់​ ​៩៨,៥ភាគរយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×