Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចប្រកាសព្យូរការយកពន្ធ​លើ​ទំនិ​ញ​ចិន ក្រោយចិនយល់ព្រមបង្កើន​កា​រទិញ​ផលិ​ផលក​សិកម្ម​អាមេរិ​ចទ្វេ​ដ​ង

spot_img

សហរដ្ឋអាមេរិចយល់ព្រម​ព​ន្យារពេលយក​ព​ន្ធលើទំ​និញ នាំចូលពីចិនជាថ្នូរនឹ​ង​ការស​ន្យារប​ស់​ចិន ក្នុងការជួយបង្កើនការទិញផលិតផ​ល​កសិក​ម្មរបស់​អាមេ​រិច​ក្នុ​ងឆ្នាំ​ ២០២០។

បើតាមប្រភពនៃការច​រ​ចារ បានឲ្យដឹងថា អាមេរិចនឹងធ្វើការពន្យារពេលកំ​​ណ​ត់​ពន្ធនាំចូ​លរប​ស់ចិ​ន​ ដែលមានតម្លៃជាទឹកប្រា​ក់​ចំនួ​ន ១៦០ពាន់លានដុល្លារ ដែលដំ​បូង​ឡើយ ការកំណត់ពន្ធនោះនឹងចូលជាធ​រ​មាននៅ​ថ្ងៃទី ​១៥ ខែធ្នូនេះ។

ជាថ្នូរនឹងការពន្យារពេល ទីក្រុ​ងប៉េកាំងបានយល់ព្រមទិ​ញ​ចូលផ​លិត​ផលកសិកម្មអាមេរិចតម្លៃ ៥០​ពា​ន់លានដុ​ល្លា​ ដែល​ការស​ន្យានេះមាន​ការ​កើនឡើ​ងទ្វេដង បើធៀបទៅនឹងឆ្នាំ ២០១​៧​។

បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម​អា​មេរិច​បានឲ្យ​ដឹ​ងថា ចិនបានទិញផលិតផល​ក​សិកម្ម​អាមេរិ​ច​តម្លៃ​ ២៤ពាន់លានដុល្លារក្នុ​ង​ឆ្នាំ ២០១៧។

សូមបញ្ជាក់ថា សង្រ្គាមពាណិ​ជ្ជ​កម្មរ​វាងអា​មេរិច និងចិន បានធ្វើឲ្យកំណើនសេដ្ឋកិច្ចសកល​ដើ​រយឺ​ត និងធ្វើឲ្យចំណូល ​និ​ងកា​រវិនិ​យោ​គទុនរបស់ក្រុមហ៊ុនទូទាំងពិភពលោ​ក​មាន​កា​រធ្លាក់ចុះ។ ដោយសារបញ្ហានោះ​ ​អាមេរិចបានប្រកាសឧបត្ថម្ភ​ប្រា​ក់​ចំនួន ២៨ពាន់លានដុល្លារ ដើម្បីជួយដល់កសិករអាមេរិ​ច​​ដែល​រងកា​រប៉ះ​ពាល់​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×