Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យមូលបត្រ និងប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ព័ត៌មានក្នុងសម័យសេដ្ឋកិច្ចឌីជីថល

spot_img

ភ្នំពេញ ៖ក្លឹបអ្នកកាសែតកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី « វិស័យមូលបត្រ និងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ក្នុងវិស័យមូលបត្រកម្ពុជា សម្រាប់អ្នកសារព័ត៌មានលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការគណៈកម្មការមូលបត្រកម្ពុជា អាសយដ្ឋានបណ្តោះអាសន្នអគារលេខ៩៩ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកប៉ែន បូណា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានថ្លែងថា គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) រៀប
ចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមូលបត្រ និងប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ព័ត៌មានក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ក្នុងវិស័យមូលបត្រកម្ពុជា សម្រាប់អ្នក
សារព័ត៌មានលើកទី១០ ក្នុងគោលបំណង ចែករំលែកចំណេះដឹង ដល់អ្នកសារព័ត៌មានអំពីការវិវត្តន៍វិស័យមូលបត្រនៅកម្ពុជា ប្រភពនិងសារសំខាន់ នៃព័ត៌មានសម្រាប់ការសម្រេចចិត្តវិនិយោគ ដែលជាកត្តាជំរុញឲ្យមានប្រសិទ្ធភាព នៅក្នុងទីផ្សារមូលបត្រកម្ពុជា, អាជីវកម្មជួញដូរឧបករណ៍និស្សន្ទ និងបទបញ្ញត្តិគ្រប់គ្រងពាក់ព័ន្ធ និងវិធីសាស្រ្តក្នុងការវិភាគព័ត៌មាន និងការសរសេរអត្ថបទបែបប្រៀបធៀប។

លោកបន្តថា ក្លឹបអ្នកកាសែតកម្ពុជា យល់ឃើញថា សិក្ខាសាលានេះ មានសារសំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មានដើម្បីស្វែងយល់ដឹង អំពីការវិវត្តន៍វិស័យមូលបត្រនៅកម្ពុជា រួមទាំងបញ្ហាប្រឈមនានា ទាក់ទងវិស័យនេះ ។

លោកស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា ការអភិវឌ្ឍវិស័យមូលបត្រ គឺជាកម្មវត្ថុ​យុទ្ធសា​ស្ត្រមួ​យ នៃវិស័យហិរញ្ញវត្ថុដែល​ទទួលបានការយកចិត្ត​ទុកដា​ក់ខ្ពស់​ពីរា​ជរ​ដ្ឋាភិ​បាល​ក​ម្ពុជា ដោយបានកំណត់នៅក្នុង​ ​“យុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវ​ត្ថុឆ្នាំ ២០១៦-២០២៥” ដែលក្នុងនោះ ​គោលនយោបាយជំរុញការអប់រំ និងការយ​ល់ដឹង​អំពី​វិស័យមូ​ល​បត្រ និងទីផ្សារមូលបត្រសម្រាប់អ្នកសារ​ព័​ត៌មា​ន និងប្រព័ន្ធផ្សព្វផ្សាយ ​ដើម្បីបញ្ជ្រាប​ការយល់ដឹងដល់វិ​និ​យោ​គិនសាធា​រណៈ​
និងក្រុមហ៊ុនស​ក្តា​នុព​ល ក៏ដូចជាសាធារណជន ត្រូវ​បានកំណ​ត់ជា​ការងា​រ​អាទិភាពមួយក្នុងចំណោមការ​ងា​រអាទិភាព​ផ្សេងៗ​ទៀត​។

លោក អគ្គនាយក បានលើកឡើងថា ដើម្បីសម្រេចបាននូវការអ​ភិ​វ​ឌ្ឍទី​ផ្សារមូលបត្រប្រកបដោយប្រសិទ្ធ​ភា​ព និងឆ្លើ​យត​បទៅនឹ​ងផែ​ន​ការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិ​រ​ញ្ញវ​ត្ថុ សិក្ខាសាលាផ្សព្វផ្សា​យ​ថ្ងៃនេះ​ ត្រូវបានរៀបចំឡើងជារៀង​រា​ល់ឆ្នាំស​ម្រាប់​អ្ន​កសារព័ត៌មា​ន។​ កម្មវិធីនា​ថ្ងៃ​នេះ មានគោលបំណងលើកកម្ពស់កា​រ​យល់​ដឹង និងជំរុញការផ្សព្វផ្សា​យ​ព័ត៌​មាន​
ពាក់ព័ន្ធនឹងទីផ្សារមូល​ប​ត្រឱ្យបាន​ទូលំ​ទូលាយ និងមានប្រសិ​ទ្ធ​ភាព ព្រមទាំងចែករំលែកចំណេះដឹ​ង​ស្តីពី​វិស័​យ
មូលបត្រដល់អ្នកសារ​ព័​ត៌មា​នឱ្យ​យល់ដឹ​ងពី​កាន់តែច្បា​ស់​ ពីវឌ្ឍនភាពនៃទីផ្សារមូ​ល​បត្រ​ អត្ថប្រយោជន៍​ទី​ផ្សា​រមូលប​ត្រ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា​ក្នុ​ងវិស័​យមូ​លប​ត្រ​ ​និងការវិភាគព័ត៌មាន​ហិរញ្ញ​វត្ថុ ព្រមទាំងមាន
ក​ម្ម​វិធីប្រកួ​តប្រ​ជែ​ងសរ​សេរ​អត្ថប​ទ​ព័ត៌មា​នពា​ក់ព័ន្ធនឹ​ងវិស័​យមូល​បត្រក​ម្ពុ​ជា ផងដែរ។ លោកបន្តថា គ.ម.ក. បានរៀបចំសិក្ខាសាលាសម្រាប់​អ្ន​កសារ​ព័ត៌​មាន ជារៀងរាល់ឆ្នាំក្រោមប្រធានប​ទ​ផ្សេង​ៗគ្នា​ ដើម្បីចែក
រំលែកនូវ​ចំណេះដឹ​ងកាន់​តែទូលំ​ទូ​លាយ ពាក់ព័​ន្ធនឹងទីផ្សា​រមូ​លបត្រ​នៅក​ម្ពុ​ជា។ នេះជាលើកទី ១០ ហើយសម្រាប់
ការ​រៀប​ចំសិក្ខា​សាលាសម្រា​ប់អ្នក​សារ​ព័ត៌មា​ននេះ ប៉ុន្តែលើកនេះ ក៏មានការចូលរួមពីនិស្សិត​ដែ​លកំពុ​ងរៀ​ន
ជំនាញផ្នែកព័ត៌មា​ន​ ​និ​ងគមនា​គមន៍​ផងដែរ ហើយទាំង១០ លើកនេះ មានអ្នកចូលរួមសរុប​លើ​សពី ៣០០ នាក់
ដោយគិតចាប់ពីឆ្នាំ​២​០១​៣-២០១៩ នេះ។

លោក អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា ដូចដែលសិក្ខាកាមទាំងអស់បានជ្រា​ប​ហើយ​ថា​ ការចែ​ករំលែ​កចំណេះ​ដឹ​ង និងការផ្សព្វផ្សាយព័​ត៌​មា​នគឺជាកត្តាចាំបាច់ដែលមិនអា​ច​ខ្វះបាន​ក្នុងកា​រជំ​រុញ នូវការអភិវឌ្ឍ​វិ​ស័យមូ​លប​ត្រ ក៏ដូចជាវិស័យផ្សេង​ៗ​ទៀ​តព្រោះថាប្រព័ន្ធ​ផ្ស​ព្វផ្សា​យ​ គឺជាច្រកដ៏សំខាន់មួយក្នុងកា​រ​បញ្ជូន​នូវព័​ត៌​មាន និងបញ្ហាបនូវចំ​ណេះ​ដឹ​ង ដល់ប្រជាជនគ្រប់កម្រិត និ​ង​គ្រប់ទី​កន្លែង។ ដើម្បីលើកកម្ពស់ការយល់​ដឹ​ងពី​វិស័​​យ​មូលបត្រ​កម្ពុ​ជាដ​ល់​អ្នក​សារព័ត៌មានក្នុងការប​ញ្ជូ​នព័​ត៌មាន​ប្រក​បដោយ​សុក្រិ​ត្យភាព សិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ ​ត្រូ​វបានរៀ​បចំ​ឡើង​ជា០៤ ផ្នែកដែលក្នុងនោះរួមមាន៖​ “បច្ចុប្បន្នភាព និងការប្រើប្រាស់បច្ចេ​ក​វិទ្យា​ក្នុងវិស័យមូលបត្រនៅក​ម្ពុ​ជា,“ព័ត៌មាន និងប្រសិទ្ធភាពទីផ្សា​រ​ “អាជីវកម្មជួញដូរឧបក​រ​ណ៍និ​ស្សន្ទ និងប​ទប្បញ្ញ​ត្តិគ្រ​ប់គ្រ​ង, “វិធីសាស្ត្រក្នុងការ​វិ​ភាគព័​ត៌​មាន និងការសរសេរអត្ថបទបែបប្រៀ​ប​ធៀប​ ដែលសុទ្ធសឹងជាផ្នែកសំ​ខា​ន់​ៗ សម្រាប់អ្នកសា​រ​ព័​ត៌​មានហើយនឹងបកស្រាយ​ដោ​យវា​គ្មិន​ជំនាញមកពី គ.ម.ក. និងតំណាងក្រុមហ៊ុនផ្សារ​មូល​ប​ត្រកម្ពុ​ជា និងក្រុមហ៊ុន
យាន់តា ស៊ីឃ្វីធី ​(​ខេមបូឌា) ភីអិលស៊ី។លោកសូមបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ គ.ម.​ ​ក. ក៏មានជាវិញ្ញាប​នបត្រ​បញ្ជាក់​ពីកា​រចូ​លរួ​ម ចែកជូនដល់សិក្ខាកាមទាំ​ង​អ​​ស់​ផ​ង​​ដែ​រ។ លើសពីនេះទៀត អ្នកចូលរួមទាំងអស់ និងអ្នកដែលធ្លាប់ចូលរួមសិក្ខាសាលា​ស​ម្រាប់​អ្នក​សារព័ត៌​មានលើ​កមុ​នៗ អាចមានសិទ្ធិក្នុងការចូ​ល​រួម​កម្ម​វិ​ធី
ប្រកួតប្រជែងសរសេរអត្ថប​ទ​ព័ត៌​មានពាក់ព័ន្ធនឹងវិស័យមូលបត្រ​ក​ម្ពុជាផ​ង​ដែរ ដើម្បីដណ្តើមយកជ័យ​លា​ភី​ លេខ១ លេខ២ និងលេខ៣ ដែលម្ចាស់ជ័យលាភីនឹងទទួលបាននូវរង្វា​ន់​លើកទឹ​កចិត្ត​ជា​សាច់​ប្រា​ក់ និងប័ណ្ណសរសើរផងដែរ៕ដោយ៖កូឡាប

 

spot_img
×