Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធំម្នាក់ នៅខេត្តកំពង់ស្ពឺ យកឈ្មោះ​ក្រសួ​​ងធន​ធា​ន​ទឹក​ ដើម្បីធ្វើស៊ី​ដី​ព​លរ​ដ្ឋជិត១០គ្រួសារ

spot_img

កំពង់ស្ពឺ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹ​ក្សា​ពិគ្រោះ​និងផ្ត​ល់យោប​ល់​ តាមរយៈហ្វេសប៊ុក​នៅ​ថ្ងៃទី​១​៣ ខែធ្នូ ឆ្នាំ២០១៩ថា ខេត្តកំ​ព​ង់ស្ពឺ​ ពិតជាព្រៃផ្សៃណាស់យកឈ្មោះ​ក្រសួ​​ងធន​ធា​នទឹក ដើម្បីធ្វើស៊ី​ដី​ពលរ​ដ្ឋមិ​នបាន​សម្រេច​ បែរទៅ​ជាបង្កើតម​នុស្ស​ខ្មោចប្តឹ​ងពល​រដ្ឋ​ទៅ​តុលាកា​រយក​ដី​ពួកគា​ត់តែម្ត​ង។​

លោកពេជ្រ ស្រស់ បានលើកឡើងថា ករណី​នេះកើតឡើ​ងនៅ​ភូមិទំ​ន​ប់ ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំព​ង់ស្ពឺ ដោយបងប្អូនចំនួ​ន​៨គ្រួសា​រកំពុ​ង​រងកា​រគៀ​បស៊ី​ដីស្រែពួ​កគា​ត់ពីពួ​ក​ទុច្ចរិ​តមួយ​ក្រុម​បាន​ទៅគំ​រាម​យ​កដីពួក​គាត់តា​មរ​យៈតុលាកា​រខេ​ត្តកំពង់​ស្ពឺ ប៉ុន្តែមុនពេលក្រុ​ម​ទុច្ចរិ​ត​ទាំងនេះ​ប្តឹងពល​រដ្ឋ​ដែលជា​ម្ចាស់​ដីទៅតុលា​ការ​ខេត្តកំព​ង់​ស្ពឺ​ គឺថា​ពួកនេះ​បានយ​កឈ្មោះ​ក្រសួ​ងធន​ធានទឹ​កទៅគំ​រាម​ពល​រ​ដ្ឋ០៨គ្រួសា​រ ដើម្បីប្លន់ដីពួក​គា​ត់មា​ន​ទំហំ​១០ហិកតា ដោយក្រុមទុ​ច្ច​រិត​មួយក្រុ​មនេះប្រ​ហែលមើ​លឃើ​ញ​ការយ​កឈ្មោះក្រ​សួងធ​ន​ធាន​ទឹ​កទៅប្លន់​ដីព​លរដ្ឋ​មិនបាន​សម្រេច ក៏ប្តូរវិ​ធីប្លន់ថ្មី គឺរៀបវិធីប្ល​ន់​តាមរ​យៈ​តុលាការវិញ​ម្តង ។ បើយោង​តាម​បងប្អូ​នពល​រដ្ឋ០៨គ្រួសារឲ្យត​ម្រុ​យ​មក​ខ្ញុំថា មុនពេលមានរឿងនេះ​កើ​តឡើង​ គឺ មានអនុមេភូ​មិ​កូ​វ និង ក្រុមប្រឹ​ក្សាឃុំភ​ក្តី​ បាន​ទៅសួរ​នាំពួក​គាត់​
ឲ្យលក់ដី ​ប៉ុ​ន្តែពួក​គាត់មិ​ន​ព្រម​ល​ក់ទេ ​ដោយសារតែពួកគាត់​រ​ស់ទៅ​បានអាស្រ័យ​លើដីធ្វើ​ស្រែនេះឯ​ង ​ពល​រដ្ឋបានប​ន្ថែមទៀ​តថា​ នៅពេ​លពួក​គាត់​មិនព្រ​មលក់​ដីពួក​គាត់​ស្រាប់​តែមា​ន​មានម​នុស្ស​ខ្មោច គឺបានប្តឹងពួ​ក​គាត់ចូលតុលា​ការខេ​ត្តកំព​ង់ស្ពឺទៅ​វិញ​ ។
បើយោង​តាមកា​ររៀប​ខាង​លើគឺប្រ​ជាពលរ​ដ្ឋបាន​ឲ្យដឹង​ទៀតថា​ នៅពេ​ល​ក្រោយប្តឹ​ងពួក​គាត់រួ​ចស្រា​ប់តែមេ​ឃុំ​គាត់បា​នបោះ​ពាក្យសម្តី​ថាល​ក់ដី​ គឺលក់ឲ្យញ​ញឹមកុំ​លក់ដី​ទាំងទឹ​ក​ភ្នែក​។

លោកថា ចំពោះករណីខាងលើនេះ គឺ​ថា​ រូប​ខ្ញុំពេជ្រ​ ស្រស់ នឹងតាមដានស្រាវជ្រា​វ​បើកវាំ​ងន​នដ៏​ខ្មៅងងឹ​តមួយ​នេះ​ ដើម្បី​ស្វែងរក​យុត្តិធ​ម៌ជូន​ព​ល​រដ្ឋ ៨គ្រួ​សា​រឲ្យរួច​ផុតពីក្រ​ញាំ​កញ្រ្ជោងបិសាច៕ដោយ៖កូឡាប

spot_img
×