Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើមពិព័រណ៍​សៀវ​ភៅ ​ថ្នាក់ជាតិ​លើក​ទី៨​ រំពឹងថាអាច​ទាក់ទាញ​អ្ន​ក​​ទស្សនា​​បាន​​ចំ​នួន​ជា​ង​​១០​​ម៉ឺ​​ន​​​នាក់​

spot_img

ភ្នំពេញ ៖ ពិព័រណ៍​សៀវភៅ​ប្រចាំ​ឆ្នាំ​របស់​ក​ម្ពុ​ជា បានចាប់ផ្តើមហើយ ចាប់​ពី​ថ្ងៃ​សុក្រ​ទី​១៣ រហូត​ដល់​ថ្ងៃ​អាទិ​ត្យ​​ទី​១៥ ​ខែ​ធ្នូ ។ អ្នក​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ និ​ង​អ្នក​និពន្ធ​រាប់​រយ​នាក់ បាននាំ​យក​សៀវភៅ​រាប់​ពាន់​ចំណង​​ជើ​ង​​ទៅ​តាំ​ង​បង្ហាញ​និង​ដាក់​លក់ នៅ​ឯ​ប​ណ្ណា​ល័យ​​ជាតិ ​ក្នុង​ទីក្រុង​ភ្នំពេ​ញ​។ អ្នក​រៀបចំ​ពិព័រណ៍​សៀវភៅ​រំ​ពឹ​ង​ទុ​ក​​ជា​មុន​ថា ពិព័រណ៍​សៀវភៅ​លើក​ទី​៨ ​ឆ្នាំ​​២០១៩​នេះ ​អាច​ទាក់ទាញ​អ្ន​ក​​ទស្សនា​​បាន​ចំនួន​ជាង​១០​ម៉ឺ​ន​​នាក់​។

ពិធីសម្ពោធពិព័រណ៍​សៀវ​ភៅ ថ្នាក់ជាតិលើកទី៨ ក្រោមប្រធានបទ “ផ្ដើមក្ដីស្រមៃ​ ដៃកា​ន់សៀវ​ភៅ” នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ហង់ ជួនណារ៉ុន​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជ​ន​ និង​កីឡា បា​នថ្លែ​ងថា ការអានសៀវភៅច្រើន ដើម្បីបង្កើតជាទីផ្សារដ៏ទូលំទូលាយ​។​​

លោក ហង់ ជួនណារ៉ុន បានអំពាវនា​វ ទៅដល់យុវជនកម្ពុជាទាំងអស់​ ​ត្រូវចូ​លរួម​អានសៀ​វភៅ ឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ព្រោះជាប្រ​ទី​បបំភ្លឺ​ផ្លូវ នាពេ​លខាង​មុ​ខ ។

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការអានសៀវភៅច្រើនកាលណា គឺល្អ​បំផុត​ ​ដូច្នេះ ការអា​នសៀវ​ភៅ មាន២របៀប ដូចជា អានដើម្បីស្រាវជ្រៅ និងអានដើម្បីក​ម្សា​ន្ដ ​។

ពិព័រណ៍​សៀវភៅ​លើក​ទី​៨​នា​ឆ្នាំ​នេះ មាន​ការ​ចូល​រួម​ពីគ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយ​​​ជាង​​៨០០ និង​មាន​​​ស្តង់​​សៀ​វភៅ​​ចំនួន​​១៤៣​ស្តង់​។ ដោយ​សារ​ស្តង់​ចូល​រួម​​មា​ន​​ចំនួន​​ច្រើន ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំ​នេះ​ បាន​ពង្រីក​ទីតាំង​ដា​ក់​​តាំង​​សៀវភៅ​​បន្ថែ​ម​ នៅ​​ខាង​ក្រៅ​បណ្ណាល័យ​​ជា​តិ​​ផ្នែក​ខាង​មុខ បន្ថែម​ពី​លើ​បរិវេណ​​​ប្រារ​ព្ធ​ពិធី​នៅ​ក្នុង​រ​ប​ង​ប​ណ្ណាល័យ​​ជា​តិ​​។

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​​កាន់​​តែ​​រីក​​ធំ​​ធាត់​​ឡើ​ងជា​​លំដាប់ ទាំង​ចំនួន​ស្តង់​សៀវភៅ និង​ទាំង​ចំនួន​អ្ន​ក​​ចូល​​រួម​ទស្សនា​។ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ពិព័រណ៍​សៀវភៅ​រៀបចំ​​ធ្វើ​​ដំបូង​​នៅ​​ឆ្នាំ​២០១១ មាន​ស្តង់​សៀវភៅ​ចូល​រួម​​តាំ​ង​បង្ហា​ញ​មិ​ន​​ដល់​​១​០​ស្តង់​ផង ហើយ​អ្នក​ចូល​រួម​មាន​ត្រឹ​ម​​តែ​ប្រ​មាណ​​១​​ពាន់​​នាក់​​ប៉ុ​ណ្ណោះ​។ នៅ​ឆ្នាំ​២០១៧ ពិព័រណ៍​សៀវភៅ​ទាក់ទាញ​​អ្ន​ក​​ទស្ស​នា​​​បាន​ចំនួន​ប្រមាណ​​៥​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​បាន​កើ​ន​​ឡើងជា​ង​​​ទ្វេ​ដ​ង​​នៅ​​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​អ្នក​ចូល​​រួ​ម​ដ​ល់​​ទៅ​​១៣​​ម៉ឺន​នាក់​។

លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​​​វិ​ទូ​កម្ពុជា និង​ជា​នាយក​អង្គការ​​​ស៊ីប៉ា រំពឹង​ទុក​ជា​មុន​ថា ពិព័រណ៍​សៀវភៅ​​​នៅ​ឆ្នាំ​២០១៩​នេះ នឹង​ទទួល​បាន​កា​រ​​គាំទ្រ​ច្រើន​ដូច​ឆ្នាំ​​មុ​ន​​ដែរ​។ លោក ហុក សុទ្ធិ បន្តថា បើ​ទោះ​បី​ជា​ចំនួន​អ្នក​ទស្សនា​​អា​ច​​មាន​​តិច​ជាង ឬ​ស្មើ​នឹង​ឆ្នាំ​មុន​​​ក៏​​ដោយ ក៏​ចំនួន​នេះ​នៅ​តែ​ចាត់​ចូល​​ថា​​មាន​កម្រិត​ចូល​រួម​ខ្ពស់​​​បំផុត បើ​ធៀប​នឹង​ពិព័រណ៍​ដទៃ​ដែ​ល​​មា​ន​រយៈ​ពេល​៣​​​ថ្ងៃ​​​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×