Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃដាក់ប​ញ្ជូល​ការ​ម៉ាស្សា​បែបប្រ​ពៃ​ណី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភ​ព​លោ​ក

spot_img

ការម៉ាស្សាបែបប្រពៃណីថៃ ត្រូ​វ​បានដាក់បញ្ជូលទៅក្នុងប​ញ្ជី​បេតិក​ភណ្ឌ​ពិភ​ពលោក​របស់អ​ង្ការយូ​នីស្កូ​ (UNISCO)។

ការម៉ាស្សាបែបប្រពៃណីថៃឈ្មោះ ​ណូ​ដ (Nuad) ឥឡូវនេះបានក្លាយទៅជាបេតិកភ​ណ្ឌវ​ប្បធម៌​អរូ​បី​របស់​មនុស្សជា​តិ​។ ការម៉ាស្សានេះត្រូវបាន​ប្រ​ជាជន​ថៃអនុ​វ​ត្តអស់ជាច្រើនជំនាន់មកហើយ​។​

នៅពេលដាក់ក្នុងបញ្ជីរបស់អង្គការ​យូ​នី​ស្កូ វានឹងត្រូ​វបា​ន​គេទ​ទួ​លស្គាល់ ជាបេតិ​ក​ភណ្ឌ ដែលត្រូវធ្វើការអភិរក្សាសម្រាប់​ម​នុស្សជំ​នាន់ក្រោ​យថ្ងៃ​អ​នាគត។

មិនដូចការម៉ាស្សាធម្មតាផ្សេ​ង​ៗទេ​ ការម៉ាស្សាបែបថៃមានចលនា​ជា​ច្រើន​ ដោយអ្នកម៉ាស្សាមិនត្រឹមតែប្រើ​ប្រា​ស់ដៃ​ប៉ុណ្ណោះទេ ​ពេ​លខ្លះពួក​គេត្រូវ​ប្រើប្រាស់កែ​ង​ដៃ និងជង្គង់ដើម្បីធ្វើចល​នា​ទៅលើដ​ងខ្លួ​ន។ ការម៉ា​ស្សា​បែបនេះ គេមិនប្រើប្រាស់ប្រេងនោះទេ។

​បើ​តាមអ​ង្គារ​យូនីស្កូ ការម៉ាស្សាសម្រាប់អនុវត្តទៅលើការ​ព្យាបា​ល​ខ្លួន ដែលប្រើប្រាស់ក្នុងសង្គមថៃពេ​ល​អតី​ត​កាល​ ដែលគ្រប់ភូមិនីមួយ​ៗ​សុ​ទ្ធតែ​មាន​អ្ន​កម៉ាស្សា។ អ្នកភូមិតែងតែទៅរ​ក​ពួក​គេនៅ​ពេលមា​នប​ញ្ហាឈឺ​សាច់​ដុំ​ដោយសារ​តែកា​រធ្វើស្រែ​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×