Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

1យប់1ថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ​ ស្រាវជ្រា​វពួ​នស្ទាក់ បង្ក្រាបជនល្មើស បាន5ក្រុម ចំនួន28នាក់

spot_img

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ​រយៈពេល1យប់1ថ្ងៃក្នុង​ថ្ងៃ​ទី1​2 ធ្នូ 2019 អាវុធហត្ថរាជធានីភ្នំពេញ​ ស្រាវជ្រា​វពួ​នស្ទាក់ បង្ក្រាបជនល្មើស បាន5ក្រុម ស្មើ28នាក់ ។

តាមរបាយការណ៍ប្រចាំថ្ងៃដែលអាវុធហត្ថរាជធានីភ្នំពេញបា​ន​កត់​ត្រា ចាប់ពីម៉ោង 16និង00 ថ្ងៃទី11 ដល់ ម៉ោង 16និង00 ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2019 កម្លាំងអាវុធហត្ថ បានចេញ ស្រាវជ្រាវ ល្បា​ត​ និង ពួនស្ទាក់ បង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យបាន5ក្រុ​ម​ ស្មើ28នាក់ ពាក់ព័ន្ធ ករណី ហឹង្សាដោយចេតនា​ ​និង ករ​ណីគ្រឿ​ងញៀន។

ជាក់ស្តែងរួ​មមាន៖
១-ម៉ោង 18:50 ថ្ងៃទី 11 ធ្នូ 2019 នៅចំណុច សណ្ឋាគារ ឡេ ហុង ផ្លូវ 172 សង្កាត់ផ្សារថ្មីទី3 កម្លាំង អាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាបករណីហឹង្សាដោយ​ចេ​តនា​ 1លើក ឃាត់ខ្លួន ជនសង្ស័យ 1 នាក់ និងដកហូតវត្ថុតាង កាំបិត 1 ។

២-ម៉ោង 11:00 ថ្ងៃទី 12 ធ្នូ 2019 នៅចំណុចផ្លូវលេខ110 សង្កាត់ផ្សារដេប៉ូ3 កម្លាំងអាវុធហ​ត្ថ​ ខណ្ឌទួ​ល​គោក បង្ក្រាបករណីគ្រឿងញៀន ​1លើក ឃាត់ខ្លួនជនសង្ស័យ 1 នាក់ ថ្នាំញៀន 1 កញ្ចប់ ក្រោយពីការសាកសួរយក​ច​ម្លើយ​រួ​ច បានបន្តតាមចា​ប់​បក្ខពួ​កប​ន្ថែ​ម 1លើកទៀត បានជនសង្ស័យចំនួន 3 នាក់ ថ្នាំ 2 កញ្ចប់ សរុប 2 លើក ឃាត់ខ្លួនជនសង្ស័យ 4 ​នាក់ ថ្នាំ 3 កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀនមួយ​ចំ​នួន​ ។

៣-ម៉ោង 11:30 ថ្ងៃទី 12 ធ្នូ 2019 នៅចំណុចផ្ទះទុកចោល ក្នុ​ងភូមិ​ព្រែ​កទាល់ សង្កាត់ស្ទឹងមានជ័យ កម្លាំ​ងអាវុ​ធ​ហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបករណី​គ្រឿង​​ញៀន​ 1លើក ឃាត់ខ្លួនជនសង្ស័យ​ ​5 នាក់ ថ្នាំញៀន 19 កញ្ចប់ និងឧបករណ៍សេ​ព​គ្រឿងញៀ​នមួ​យចំ​នួ​ន។

៤-ម៉ោង13:00 ថ្ងៃទី 12 ធ្នូ 2019 នៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក កម្លាំងអាវុធហត្ថ​ ​ខណ្ឌឬ​ស្សី​កែវ បានបង្ក្រាបករណីគ្រឿងញៀ​ន​ ​1លើក ឃាត់ខ្លួនជនសង្ស័យ 4 នាក់ ថ្នាំញៀន 2 កញ្ច​ប់។

៥-ម៉ោង16:00 ថ្ងៃទី12 ធ្នូ 2019 នៅចំណុចបន្ទប់ជួលភូមិ​ព្រៃ​ទា សង្កាត់ចោមចៅ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័​យ បង្ក្រាបករណីគ្រឿងញៀន1លើក ឃាត់ខ្លួនជនសង្ស័យ​ ​8 នាក់ ថ្នាំ 7 កញ្ចប់ ក្រោយពីធ្វើការសាកសួរ​យ​កចម្លើ​យរួ​ច​ បានបន្តសហការ​ជា​មួយកា​រិយាល័​យ​គ្រឿងញៀ​ន នៃកងរាជអាវុធហត្ថរាជធានីភ្នំ​ពេ​ញ តា​មចាប់​បក្ខ​ពួ​កប​ន្ថែ​ម​ 1លើកទៀ​ត​ ឃាត់ខ្លួនជនសង្ស័​យ​ 1 នាក់ ថ្នាំញៀន 1កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន​ 1។ សរុប 2លើក ឃាត់ខ្លួនជនសង្ស័យ​ 9នាក់ ថ្នាំញៀន 8 កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន 1 ។

បច្ចុប្បន្ន ជនសង្ស័យទាំង 28នាក់ខាង​លើ ​កំពុងត្រូវបានសមត្ថកិច្ច​ជំ​នាញនៃ​កង​រាជអា​វុធ​ហត្ថរា​ជធា​នី​ភ្នំពេ​ញ ខ្វែងដៃខ្វែង​ជើ​ងយ៉ា​ងមមា​ញឹ​ក ចែកគ្នាធ្វើកំ​ណ​ត់​ហេតុ ស្តាប់ចម្លើយ សម្រង់សាវតារជាតិ ​ដ​កហូតវ​ត្ថុ​តាង​ ស្រាវជ្រាវរកអ្នក​ជា​ប់ពាក់​ព័​ន្ធបន្ត និងធ្វើរបាយការណ៍សរុប​តាម​ករណី​នីមួ​យៗ កសាងសុំណុំរឿងតាមនីតិវិធី​ឲ្យបានរួចរាល់​មុ​ន48​ម៉ោង​ ដើម្បីបញ្ជូនទៅតុលា​កា​រ ធ្វើការផ្តន្ទាទោស​តា​មច្បា​ប់ ៕ដោយ៖កូឡាប

spot_img
×