Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញលើកក​ម្ព​ស់ទំ​នា​ក់ទំនង កិច្ចសហប្រតិបត្តិការខាង​ន​យោ​បាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងប៉ាគីស្ថាន

spot_img

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន​ បានថ្លែងថា នៅតែខិតខំបន្តជួយជំរុញលើកក​ម្ព​ស់ទំ​នា​ក់ទំនង កិច្ចសហប្រតិបត្តិការខាង​ន​យោ​បាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ(កម្ពុជា និងប៉ាគីស្ថាន) ឱ្យ​កា​​ន់តែ​ខ្លាំងខ្លា​ថែ​ម​ទៀត ហើយសង្ឃឹថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិប​ត្តិ​ការ​រវាង​ប្រទេ​ស​ទាំងពីរ នឹងត្រូវបានពង្រឹងព​ង្រី​ក និងពូនជ្រុំបន្ថែមទៀ​ត​។



នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៩:០​០​នាទី សម្តេចវិបុល​សេ​នាភ​ក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ច​ក្រក​ម្ពុជា​ បានអនុញ្ញាតឱ្យ​លោក អាមយ៉ាត អាលី ស្ស៊ា (Amjad Ali sher) ឯកអគ្គរដ្ឋ​ទូ​តវិសា​​មញ្ញ និងពេញសមត្ថភាព​នៃ​សាធា​រណ​រដ្ឋអ៊ី​ស្លាមប៉ា​គីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ​ចូលជួបសម្តែងការគួរស​ម​ និង​ជម្រាបលា នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោកអាមយ៉ាត អាលី ស្ស៊ា បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធ​ស​ភាថា​ បេសកកម្មការទូតរប​ស់​លោកនៅព្រះរាជាណាចក្រកកម្ពុជាក្នុងរយៈពេល​៦​ឆ្នាំ​កន្លះនេះ បានទទួលនូវបទពិសោ​ធ​ន៍ល្អៗ​ជាច្រើ​ន​ និងទទួលបានជោ​គ​ជ័យ អាស្រ័យដោយមានការគាំ​ទ្រ​ពីព្រឹទ្ធ​ស​ភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ន នៃព្រះរាជាណាច​ក្រ​កម្ពុ​ជា ​។

លោកឯកអគ្គរដ្ឋទូត​ បានលើកឡើងអំពី ដំណើរទស្សនកិច្ចរបស់លោកប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគី​ស្ថា​ន​ មកកាន់ព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​ចំនួន ៣លើក ជាពិសេសបានអញ្ជើញ​ម​កចូ​លរួ​មក្នុង​កិច្ចប្រ​ជុំកំ​ពូលអាស៊ី​ប៉ាស៊ី​ហ្វិក​ឆ្នាំ​២​០១៩-នៅកម្ពុជា ហើយក្នុងដំ​ណើ​រ​ទស្សន​កិច្ច និងចូលរួមកិ​ច្ច​ប្រ​ជុំនេះ​ លោកប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ី​ស្លា​មប៉ា​គីស្ថា​ន​ ក៏បានជួបជាមួយ​ស​វនាកា​រជា​មួយនឹ​ងស​ម្តេចប្រ​ធាន​ព្រឹទ្ធសភា សម្តេចប្រធានរដ្ឋស​ភា​ និងសម្តេចនាយករដ្ឋមន្ត្រី​ផ​ង​ដែ​រ។ ជាមួយគ្នានេះ ក៏មានការផ្លាស់ប្តូរដំណើរទ​ស្ស​នកិ​ច្ចរវា​ងព្រឹទ្ធ​សភា​ក​ម្ពុ​ជា និងព្រឹទ្ធសភានៃសា​ធា​រណ​រ​ដ្ឋអ៊ីស្លា​មប៉ា​គីស្ថានជា​ច្រើ​នលើក​ផ​ងដែរ។ ហើយអគ្គលេខាធិការដ្ឋានព្រឹ​ទ្ធ​ស​ភាក​​ម្ពុជា និងអគ្គលេខាធិការដ្ឋា​ន​ព្រឹទ្ធ​សភាប៉ា​គីស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈ​​យោគ​យល់​គ្នាស្តីពី ការពង្រឹងកិច្ចសហប្រតិប​ត្តិ​ការ​ស​ភា។​ អនុស្សរណៈយោគយល់​គ្នា​នេះ បានរួមចំណែកបន្ថែមដល់កា​រ​រឹត​ចំណង​មិ​ត្ត​ភា​ព និងកិច្ចសហប្រ​តិ​បត្តិ​ការ​ដ៏ល្អប្រ​ពៃរ​វាង​ព្រឹទ្ធ​សភានៃ​ប្រទេ​សទាំ​ង​ពីរ។ អ្វីដែលលេច​ធ្លោ​នោះ គឺលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ​បា​នផ្ញើលិ​ខិត​អញ្ជើញសម្តេចវិបុលសេនាភ​ក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាច​ក្រ​កម្ពុ​ជា​ ទៅបំពេញទស្សនកិច្ចនៅ​សា​ធារ​ណរដ្ឋ​អ៊ី​ស្លាមប៉ាគីស្ថាននាពេលវេលាស​ម​ស្រ​បណា​មួយ​។
លោកឯកអគ្គរដ្ឋទូតបានបញ្ជា​ក់​ថា ទោះបីលោកប​ញ្ចប់បេសកកម្មការទូ​ត​នៅព្រះ​រាជាណា​ចក្រក​ម្ពុជាក៏​ដោ​យ​ ក៏​លោកនៅតែខិតខំបន្តជួយជំរុញលើកកម្ពស់​ទំ​នាក់​ទំនង កិច្ចសហប្រតិបត្តិការ​ខា​ងន​យោបាយ​ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រ​វា​ងប្រទេ​សទំាង​ពី​រឱ្យកាន់​តែ​ខ្លាំ​ងខ្លា​ថែ​មទៀត ។ ក្នុងនោះ សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគី​ស្ថាន គឺជាមិត្តរបស់ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ហើយលោកសង្ឃឹថា ទំនាក់ទំនង មិត្តភាព សាមគ្គី​ភា​ព ​​និង​កិច្ចសហប្រតិបត្តិការរវាង​ប្រ​ទេស​ទាំ​ងពីរ នឹងត្រូវបានពង្រឹ​ង​ពង្រី​ក និងពូនជ្រុំបន្ថែ​ម​ទៀត​។
ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិ​បុល​សេនាភ​ក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះបេសកក​ម្ម​ការទូ​តរ​បស់​លោក អាមយ៉ាត អាលី ស្ស៊ា នៅព្រះរាជាណាចក្រកម្ពុជា ដែ​ល​សម្រេច​បាននូ​វលទ្ធ​ផល​គួរជា​ទីមោទន។ សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ​លោក និងស្ថានទូតប៉ាគីស្ថានប្រចាំព្រះ​រា​ជាណាច​ក្រ​កម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​កា​រល្អជា​មួយ​នឹងថ្នា​ក់​ដឹ​កនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ​ ​និងជាមួយនឹង​ក្រ​សួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជា​ជ​នក​ម្ពុ​ជា។​ លោកឯកអគ្គរដ្ឋទូតបានរួមចំ​ណែ​កយ៉ា​ងស​កម្ម​ក្នុងកា​រពង្រឹង​ពង្រី​ក​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរ​វា​ងប្រជា​ជ​ន និងប្រទេសទាំ​ង​ពីរ ជាពិសេសការលើក​ស្ទួ​យ និងជំរុញកិច្ចសហប្រតិបត្តិកា​រ​លើវិស័​យសេ​ដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចណ៍ ដែ​ល​នាំមក​នូវផលប្រយោជន៍ដ៏ធំធេងឱ្យ​គ្នា​ទៅវិ​ញទៅ​ម​ក​។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបា​ល​ប៉ាគី​ស្ថាន​ ដែលបានបញ្ជូនអ្ន​ក​សង្កេ​តការ​ណ៍​មកចូល​រួម​សង្កេត​ការ​ណ៍កា​របោះឆ្នោ​តជ្រើ​សតាំ​ងតំ​ណាងរា​ស្រ្ត​នីតិកា​លទី​៦ នៃរដ្ឋសភា កាលពីឆ្នាំ២០១៨។ ជា​មួ​យគ្នានេះ លោកនាយក​រ​ដ្ឋមន្រ្តី​ប៉ាគី​ស្ថាន ក៏បានផ្ញើលិខិតអបអរសាទរជូនសម្តេចអគ្គ​ម​ហាសេ​នាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណា​ចក្រក​ម្ពុ​​ជា ចំពោះជ័យជម្នះនៃការបោះ​ឆ្នោ​ត​ជ្រើសរើ​សតំ​ណាង​រាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា។
ក្នុ​ង​នាមព្រឹ​ទ្ធសភា សម្តេចប្រធានព្រឹទ្ធ​ស​ភា​ បានថ្លែងអំណរគុណដ៏ជ្រា​ល​ជ្រៅចំ​ពោះលោកឯកអគ្គរដ្ឋទូតដែលបានធ្វើកិច្ចសហប្រតិ​ប​ត្តិ​ការ​ដ៏ល្អជា​មួយ​នឹង​ព្រឹទ្ធ​សភាក​ម្ពុជា​ ជាពិសេសជំរុញ​ឱ្យ​មាន​កិច្ច​សហប្រ​តិ​ប​ត្តិការកាន់តែជិតស្និទ្ធរវាង​ព្រឹ​ទ្ធស​ភាកម្ពុ​ជា និងព្រឹទ្ធសភាប៉ា​គី​ស្ថា​ន។​
ជាការឆ្លើយតបចំ​ពោះ​ការ​អញ្ជើ​ញសម្តេ​ច​ទៅបំពេញទស្សន​កិ​ច្ចនៅ​សាធា​រណ​រដ្ឋ​អ៊ីស្លា​មប៉ាគី​ស្ថាន សម្តេចប្រធានព្រឹ​ទ្ធ​ស​ភា នឹងរកពេលវេ​លា​សមស្រ​បណា​មួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅសា​ធា​រណ​រដ្ឋ​អ៊ីស្លាម​ប៉ា​គីស្ថា​ន។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាម​ស​ម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានត្រៀម​ខ្លួ​ន​ជាស្រេ​ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិ​កា​រជា​មួយនឹង​ឯកអគ្គ​រ​ដ្ឋទូតថ្មី និងស្ថានទូតនៃសាធារ​ណ​រដ្ឋ​អ៊ីស្លាមប៉ា​គី​ស្ថានប្រ​ចាំព្រះ​រា​ជាណា​ចក្រក​ម្ពុជា​ ដើម្បីរួមចំណែកក្នុង​ព​ង្រឹងព​ង្រីកទំ​នាក់​ទំន​ង​មិ​ត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជា​ជ​ន​ និងប្រទេសទាំងពីរ​ឱ្យ​កាន់តែ​រឹ​ងមាំ និងខ្លាំងក្លាថែមទៀ​ត​៕ដោយ៖កូឡាប

spot_img
×