Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមក្មេងទំនើងបន្តធ្វើសកម្ម​ភា​ពបង្ក​អស​ន្តិសុខ ក្នុងខេត្តព្រះសីហនុ ​សមត្ថកិច្ចពាក់ព័ន្ធគ្មានល​ទ្ធ​ភាព​ទ​ប់ស្កា​ត់​

spot_img

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅស្រុ​ក​ស្ទឹង​ហាវ បានឲ្យដឹងថា ក្រុមបងតូចប​ង​ធំ ឬក្មេងទំនើងបានបន្តដើរធ្វើស​ក​ម្មភាព​អុក​ឡុកវាយ​កាប់​ចា​ក់គ្នា ក្នុងមូលដ្ឋាននេះមុនទាន់ស្ក​ស្រា​ន​ទេ។

ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលរស់​នៅ​ស្រុកស្ទឹ​ង​ហាវ ខេត្តព្រះសីហនុ ថ្លែងថា ស្ទើរជារៀងរាល់ថ្ងៃ​ ​ជាពិសេសនៅពេលយប់តែងឃើ​ញ​ក្រុម​ក្មេងទំ​នើ​ងជាច្រើ​នក្រុម បានដើរឈ្លោះទាស់ទែងវាយ​ក​សប់​ចាក់​គ្នា​ នៅតាមផ្លូវសា​ធា​រណៈមួ​យ​ចំនួន ដែលបង្កការភ័​យ​ខ្លាចដ​ល់ប្រ​ជាពលរដ្ឋ និងអ្នកធ្វើរដំណើរ​។​

ចំពោះសកម្មភាព របស់ក្មេងទំនើងដើរបង្ក​អ​សន្តិសុខ ក្នុងមូលដ្ឋានស្រុកស្ទឹងហាវ​នេះ​ ក៏មិនដែលឃើញកម្លាំង​ស​មត្ថ​កិច្ច​ពា​ក់ព័ន្ធ ចុះបង្ក្រាបឲ្យ​បា​នទាន់​ពេលនោះ​ទេ ហើយទើបមើសបង្កដោយក្មេងទំ​​នើ​ងអនាធិបតេយ្យទាំ​ងនោះ​ នៅបន្តដើរធ្វើ​ស​កម្មភា​ពវាយ​កាប់​ចាក់គ្នាជា​បន្ត​បន្ទាប់ ដោយមិនញ​ញើ​តកម្លាំ​ងសម​ត្ថកិ​ច្ចនោះ​ទេ។

កង្វល់រប​ស់ប្រជាពលរដ្ឋ ក៏ដួចជាអាជ្ញាព្យាបា​ល​ខា​ងលើ​នេះ បានកើតមានជា​ថ្មី​ទៀ​ត ក្រោយពេលឃើញ​បុ​រសម្នា​ក់​ ត្រូវក្មេងទំ​នើ​ងមិនទា​ន់ស្គាល់​មុខ​មួ​យក្រុម បានព្រួតគ្នាកាប់​ដោ​យដា​វ និងកំពុង​ស​ង្គ្រោះបន្ទា​ន់នៅ​មន្ទីរពេ​ទ្យបង្អែ​ក​ខេត្ត​ព្រះ​សី​ហនុ​។

សមត្ថកិច្ចនគ​រ​បាលស្រុកស្ទឹ​ងហាវ បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅម៉ោង​ជា​ង ៩ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិត​ក្នុ​ង ភូ​មិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមរបាយការ​ណ៍​បឋម របស់សមត្ថកិច្ច​ន​គរបាល បានឲ្យដឹងថា បទល្មើសខាងលើនេះ ​មិ​នទាន់​ដឹង​ថា កើតឡើងដោយសា​រ​​បញ្ហាអ្វី​នោះ​ទេ។

រហូតមកដល់ពេលនេះ ​ស​មត្ថកិ​ច្ច មិនទាន់បញ្ជា​ក់​ថា ភាគីក្មេងទំនើងប​ង្ក​បទល្មើ​ស​នេះ មានចំនួននាក់​នៅ​ឡើយ​ទេ។ ប៉ុន្តែសមត្ថកិច្ច​ ​បានរ​កឃើញ​ដាវចំ​នួ​ន២ដើម សម្រាប់កាប់ទៅលើជន​គ្រោះ​ឈ្មោះ ឌី​ តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទី​លំនៅក​ន្លែងកើ​​តហេតុ បណ្តាលឲ្យរងរបួ​ស​ធ្ងន់ធ្ងរ ចំក្បាលខាងស្តាំ និងថ្ងាស់។

​បច្ចុប្បន្ននេះ ក្រុមជនដៃដល់ បានរត់គេចខ្លួ​ន​បាត់ស្រ​មោលឈឹ​ង​។

សមត្ថកិច្ចបញ្ជា​ក់ថា ចំពោះបទល្មើ​ស​នេះ សមត្ថកិច្ចស្ថាប័នជំនា​ញ​ពាក់​ព័ន្ធ កំពុងចុះស្រាវជ្រាវរក​ជ​នដៃ​ដ​ល់ ដើម្បីនាំខ្លួន យកមកផ្តន្ទាទោសតា​ម​ផ្លូវ​ច្បាប់​។

ភ្លាមៗក្រោយកើតហេតុជនរងគ្រោះ​ ​ត្រូវបានកម្លាំងប្រជា​កា​រ​ពារ បានបញ្ជូន​ទៅ​ស​ង្គ្រោះ​ នៅមណ្ឌលសុខភាពស្ទឹ​ង​ហា​វ ប៉ុន្តែក្រោយ​ម​ក ក៏បានបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យប​ង្អែក​ខេត្ត​ព្រះសី​ហនុវិ​ញ ព្រោះស្នាមរបួស របស់ជនរងគ្រោះធ្ង​ន់​ធ្ងរ​ពេក៕ ដោយ៖ ដែន សីមា

spot_img
×