Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាទេ​សច​រណ៍ប​រ​ទេស១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាស​ន៍​ជិត​២​ពាន់នាក់ ចូលចតនៅកំពង់ផែក្រុង​ព្រះ​សីហ​នុ

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលអន្តោប្រវេស​ន៍​ ប្រចាំច្រកទ្វារកំពង់ផែអន្តរជាតិខេ​ត្ត​ព្រះសីហ​នុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ​ឆ្នាំ២០​១៩នេះ មាននាវាទេសចរណ៍បរទេស​មួ​យគ្រឿ​ង​ បានដឹកភ្ញៀវទេស​ច​រច​ម្រុះជាតិ​សាស​ន៍ចំ​នួន​១៩៧៧នាក់ បានចូលចតនៅកំពង់ផែនេះក្នុង​ដំ​ណើរ​កម្សាន្ត​ចូលមក​កាន់ប្រ​ទេ​សកម្ពុជា រយៈពេលមួយ​ថ្ងៃ។

នាវាទេសចរណ៍នេះ បានចូលចតនៅកំពង់ផែក្រុ​ងព្រះសី​ហនុ នៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

មន្ត្រីនគរបាលច្រកទ្វារអន្តរជា​តិ​កំពង់​ផែក្រុង​ព្រះ​សីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខា​ង​លើ​នេះ មានកងនាវិកចំនួ​ន​៨​៤៦នាក់ ដោយធ្វើដំណើរចេញ​ពី​ប្រទេ​សវៀ​តណាម ចូលមកកាន់​ប្រ​ទេ​សក​ម្ពុជា។ នាវានេះនឹងចាកចេ​ញ​ពី​កម្ពុជា ឆ្ពោះទៅកាន់ប្រទេស​ថៃ​ ​នៅវេលាម៉ោង៤​ល្ងា​ចថ្ងៃ​ទី១​៣ ខែធ្នូ ឆ្នាំ២០១៩នេះ៕ ដោយ៖ ដែន សីមា

spot_img
×