Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្តល់សេវាសំរាម​បកស្រាយរឿនក្លិន​សំរាមស្អុយជះ ទៅលើផ្ទះប្រជាពលរដ្ឋនៅស្រុកកំព​ង់​រោទ៍​

spot_img

ខេត្តស្វាយរៀង៖ អាជ្ញាធរភូមិឃុំស្រុក និងមន្ត្រីបរិស្ថាន បានចុះទៅ​ពិនិ​ត្យ​ទីលានចា​ក់​សំរាមមួយកន្លែង ស្ថិតនៅភូមិអូរឃុំថ្មី​ស្រុ​កកំពង់រោទ៍ កាលពីរសៀលថ្ងៃទី១៣​ធ្នូ​២០១៩ ក្រោយពីមានព័ត៌មានផ្សាយ​និងឡាយតាមអនឡាញ ចោទប្រកាន់ថាម្ចាស់អាជី​វ​កម្ម ប្រមូលសម្រាមយ​ក​សំរាម ចាក់ក្នុងទីលាន​ចា​ក់សំរាម បង្កឲ្យមានជះក្លិន​ស្អុ​យទៅលើ​ផ្ទះប្រ​ជាពល​រ​ដ្ឋចំ​នួន០​៤​គ្រួសារ ហើយបានសំណូមពរឲ្យអាជ្ញាធ​រ​ចុះដោះស្រា​យ។​

នៅរសៀលថ្ងៃទី១៣ធ្នូ លោកឆឹង សារ៉ា អភិបាលរងស្រុកកំពង់រោទ៍ បានដឹកនាំក្រុមការងារ​មា​នលោកស្រីសមា​ជិកក្រុ​ម​ប្រឹក្សាថ្មី លោកមេ​ភូមិថ្មី និងមន្ត្រីការិយាល័យបរិស្ថា​នស្រុក​កំ​ពង់រោទ៍ បានចុះទៅពិនិត្យដល់ទីលានចាក់សំ​រា​មខាង​លើ ពិនិត្យឃើ​ញ​ថា ពុំមានធុំក្លិនស្អុយ​ខ្លាំងដូចការចោទប្រកាន់របស់​អ្នកព័​ត៌មានអ​នឡាញ ដែលចុះផ្សាយ​នោះទេ​ដោយម្ចាស់អាជីវកម្មប្រ​មូ​លសំរា​ម បានញែកសំរាមតាម​កា​រណ៍​ណែនាំរប​ស់អា​ជ្ញាធ​រ។

លោកឆឹងសារ៉ា អភិបាលរងស្រុកកំពង់រោទ៍ បានមានប្រសាស៍ថា លោកពេញ ទឹត្ថា​រ៉ា ក្រុមហ៊ុនអាជីវក​ម្មប្រ​មូលសំ​រាមស្រុ​កកំ​ព​ង់រោទ៍ បានទទួលអាជីវកម្មប្រមូ​ល​សំរាម រយៈពេល០៣ឆ្នាំ​គឺចាប់​ពីចុង​ឆ្នាំ​២០១៧ ដល់ចុង​ឆ្នាំ​២០២០។ ហើយមុនពេលសិក្សា​ទី​លានចា​ក់​សំរាមនោះ គឺពុំមានប្រជាពលរដ្ឋរ​ស់​នៅក្បែរទេ ដោយគ្មានផ្លូវថ្នល់គ្រា​ន់​តែមាន​ប្រជា​ពលរ​ដ្ឋ​សង់ខ្ទម​ចាំស្រូវ នៅរដូវធ្វើស្រែរហូ​ត​ដល់ឆ្នាំ​២​០១៨ គម្រោងមូលនិធិក្រុម​ប្រឹ​ក្សាឃុំថ្មី​បានអភិវឌ្ឍន៍សាងសង់​ផ្លូ​វមួ​យខ្សែនេះឡើ​ង ទើបនៅក្នុង​ឆ្នាំ​២០១៩ ក៏មានប្រជាពលរដ្ឋ០​៤​គ្រួសា​រ បានមកសាងសង់ផ្ទះរស់​នៅ​ច​ម្ងាយពីទី​លា​នចាក់សំ​រា​មប្រមាណ១​០​០ម៉ែត្រ ហើយនៅក្នុងខែ​ធ្នូ​នេះ ខ្យល់ធ្លាក់មកពីជើង​ក៏​បានជះ​ក្លិនស្អុ​យទីកា​ន់ផ្ទះប្រ​ជា​ពលរដ្ឋ។ ហើយនៅថ្ងៃទី៥ធ្នូ២០១៩ ប្រជាពលរដ្ឋបានរាយការណ៍​ទៅ​លោក​មេ​ភូមិ និងក្រុមប្រឹក្សាឃុំអាជ្ញា​ធ​រស្រុក បានហៅម្ចាស់អាជីវក​ម្ម​ពិភាក្សា​ រកទីតាំងថ្មីដើ​ម្បី​ដាក់សំ​រា​ម ហើយអាជ្ញាធរកំពុងសិក្សា​រ​កទីតាំង​ថ្មី​ មិនមែនអាជ្ញាធ​រមិន​អើពើនោះទេ។ ហើយទីលានចាក់សំ​រា​មនេះ មិនចេះតែយកទៅដាក់ដោ​យ​គ្មានកា​រសិ​ក្សា អំពីផលប៉ះពាល់បរិ​ស្ថា​ន និងសុខុមាលភាពរបស់ប្រជាព​ល​រ​ដ្ឋទេ ទើបដំណោះស្រាយត្រូវប្រើពេលវេលា​។​ លោកពេញ ទឹត្ថារ៉ា ម្ចាស់អាជីវកម្មប្រមូល​សំ​រាមកំ​ពង់​រោទ៍បានឲ្យដឹងថា សំរាមលោកបានញែក​ចេ​ញជាបី​ប្រភេទ គឺកាកសំណល់ថង់ប្លាស្ទិ​ច ដបជ័រ ក្រដា​ស់កេះទុកល​ក់អេ​តចា​យ, កាកសំណល់រឹងសំ​ប​កដូ​ង កាកអំពៅ សម្រាប់ដុត កាកសំណល់ផ្ទះបា​យយ​កទៅធ្វើ​ចំណី​សត្វ​។

ដូច្នេះកាកសំណល់សំរាមមួយចំ​នួននៅ​សល់ គឺស្ងួតយើងដុតបំ​ផ្លា​ញចោ​ល​ហើយ ជុំវិញទីលានចាក់សំរា​ម​យើងដាំ​កូន​ឈើ និងបាំងរបងស័​ង្កសីដើម្បីកុំឲ្យជះក្លិនចេញក្រៅ ​ហើ​យបើមាន​ជះ​ក្លិនក៏មា​នតិចតួច ទោះបីយ៉ាង​ណាលោកបា​នសុំ​ឲ្យប្រ​ជាពលរដ្ឋយោគ​យ​ល់ រង់ចាំអាជ្ញាធររ​ក​ទីតាំ​ងថ្មី បានយើងនិងលុបឲ្យជិត​មិ​នឲ្យជះ​ក្លិ​នតទៅទៀ​តទេ​។

ចំណែកភាគីប្រជាពលរដ្ឋវិញ​នៅតែទទូចឲ្យអាជ្ញា​ធ​របិទ​ទីលា​នចាក់​សំ​រាម​នេះតែម្ត​ង។ ទាក់ទិនករ​ណីនេះដែរ លោកអភិបាលស្រុកកំ​ព​ង់រោទ៍បានឲ្យដឹងថា លោកបានចាត់ឲ្យលោកអភិបា​ល​រង និងមន្ត្រីបរិស្ថា​ន និងក្រុមប្រឹក្សាឃុំ​ចុះ​ទៅពិ​និ​ត្យ ទីលានចាក់សំរា​ម​នោះ ហើយរង់ចាំការដោះស្រាយនៅ​ពេ​លក្រោយ​៕​ ដោយ៖វ៉ៃកូ

spot_img
×