Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះមីនតោនកក្រើកដីបណ្តាលឲ្យ​រ​ងរបួ​សអ្នក បើកបរត្រាក់ទ័រចំនួ​ន​០១នាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

spot_img

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ផ្ទុះមីនតោនកក្រើកដីបណ្តាលឲ្យ​រ​ងរបួ​សអ្នក បើកបរត្រាក់ទ័រចំនួ​ន​០១នាក់ នៅថ្ងៃសុក្រ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៣និង៣០ នាទី នៅចំណុចខាង ​ត្បូង​ភ្នំហេ​ងដា​នស្ថិត​ក្នុងភូ​មិ​ហុងទឹក ឃុំបារាំង ធ្លាក់ ស្រុកភ្នព្រឹក ខេត្តបាត់ដំបង។

ហេតុការណ៍នេះកើតឡើង ក្នុងពេលដែលឈ្មោះ​ ​គ្រី ប្រុស ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរ បរធ្វើចំការ មានទីលំនៅភូមិ​ច​ក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​បើកប​រត្រាក់​ទ័រ​ភ្ជួរដីចំការ ដើម្បីបង្កបង្កើនផល បន្ទាប់​ពី​ដីនោះបា​នធ្វើការប្រមូលផលពោ​ត​រួចរា​ល់នាពេ​លថ្មីៗ​ក​ន្លង ទៅនេះ ក៏ស្រាប់​តែកង់ត្រាក់ទ័ររប​ស់គាត់ បានជាន់លើគ្រាប់មីនតោនមួយគ្រាប់ដែលបង្កប់ ​នៅក្នុ​ងដី​ បណ្តាលឲ្យផ្ទុះឡើងកក្រើក​ប​ង្កឲ្យមា​នការភ្ញាក់ផ្អើលដល់ប្រជាពលរ​ដ្ឋ​និង​អាជ្ញាធរ មូលដ្ឋាននៅ​ទី​នោះ។​
ក្នុងឧប្បត្តិហេតុនេះ បានបណ្តាលឲ្យជនរងគ្រោះឈ្មោះ​ ​គ្រី ប្រុស ទទួលរងរបួសធ្ងន់ធ្ង​រ​ ត្រូវ​បាន នាំយកទៅសង្រ្គោះបន្ទា​ន់​នៅម​ន្ទីរពេ​ទ្យបង្អែ​កស្រុកសំ​​ពៅលូន រីឯត្រាក់ទ័រដែលកំ​ពុ​ងភ្ជួ​រ​នោះ បានទទួលរងកា​រ​ខូច​ខាត​ទាំងស្រុ​ង​ ។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនៃអធិការដ្ឋាន​ន​គរបា​លស្រុក​ភ្នំព្រឹ​ក បានបញ្ជា​ក់ថា​ ដីចំការដែលកើត​ឧ​ប្បតិ្ត​ហេតុនា​ពេល​នេះ ត្រូវបានម្ចាស់ចំការធ្វើ​កា​រភ្ជួ​ររាស់​ដាំដុះ បង្កប ង្កើនផលជារៀង​រា​ល់​ឆ្នាំ ប៉ុន្តែពេលមុនៗមិ​ន​មាន​បញ្ហាអ្វី​នោះទេ ទើបក្នុងថ្ងៃនេះ​ ការភ្ជួរដីរបស់​គា​ត់បាន ប៉ះចំគ្រាប់មីនតោនដែលបង្កប់​នៅ​ក្នុង​ដី និងបណ្តាលឲ្យកើត​មា​ននូវ​ឧប្បត្តិហេ​តុ​បែប​នេះ។​

សូមជម្រាបជូនថា ក្នុងភូមិសាស្រ្តស្រុកនៅតាម​តំ​បន់ព្រំ​ដែ​នរហូតមក​ដ​ល់ពេល​នេះ​ នៅមាន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ស្ថិ​តនៅសេសសល់រាយ ​ប៉ា​យទាំង ក្នុងដីនិងនៅលើ​ដី​នៅឡើ​យ ដែល យុទ្ធភ័ណ្ឌទាំ​ង​នេះបាន​បន្សល់​ទុ​កតាំ​ងពី​សម័យ​ស​ង្រ្គាមម​ក​ម្លេះ ហើយជារឿយៗ​យុ​ទ្ធភ័​ណ្ឌទាំ​ង នេះតែងតែបង្ក​នូ​វម​ហន្តរាយ​ដល់​ប្រជា​ពល​រ​ដ្ឋនិ​ងទ្រព្យស​ម្ប​តិ្តនៅទី​នោះ ​៕ដោយ៖កូឡាប

spot_img
×