Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​មាន​គ្នាប្រហែ​ល១​០​នាក់ ជិះម៉ូតូចេញតាមពីក្រោយជនរ​ង​គ្រោះ ប្រដាប់ដោយអាវុធ កាំបិ​ត បំពង់ទីប ​វាយប្លន់​យក​ម៉ូ​តូ

spot_img

កណ្តាល៖ នគរបាលស្រុកអង្គស្នួល ​ប​ង្រ្កាបករ​ណីលួច​មានស្ថា​នទ​ម្ងន់​ទោស ជនសង្ស័យមានគ្នាប្រហែល១០នា​ក់​ជិះម៉ូតូ​ចេ​ញតាម​ពី​ក្រោយជន​រ​ងគ្រោះ ប្រដាប់ដោយអាវុធ កាំបិត បំពង់ទីប ហើយមាន​កា​រភិត​ភ័យជ​ន​រ​ងគ្រោះ ​រត់ដល់ចំណុចកើត​ហេ​តុខ្លួ​នដ​កយ​កសោ​ម៉ូតូរត់គេចទើបជនសង្ស័យខឹងយ​ក​ម៉ូតូ​មិន​បាន ទើបកាប់និងវាយម៉ូតូរួច​ជិះ​គេចទៅ​បាត់តែម្ត​ង​។

ករណីនេះកើតហេតុថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង២និង​៥​០នាទី​នៅចំណុ​ច ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរង​គ្រោះ​០៣នា​ក់​៖
១-ឈ្មោះរុំ ឆារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុ​ខរបរ សិស្ស រស់នៅភូមិត្រពាំង​ន​ប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះញួន ពន្លឺហៅរ៉ូតភេទប្រុសអាយុ២០ធ្នាំជនជាតិខ្មែ​រ​មុខ​រ​បរជា​ងជួ​សជុលម៉ា​ស៊ីន​ត្រ​ជាក់ រស់នៅភូមិព្រៃខ្លាឃុំក្រាំងម្កាក់​ ​ស្រុ​កអង្គ​ស្នួល ខេត្ត​ក​ណ្តាល​។​
៣-ឈ្មោះភ័ក្រ ពិទិភេទប្រុសអាយុ១៧ឆ្នាំជន​ជា​តិ​ខ្មែរ មុខរបរសិស្សថ្នាក់ទី​១​១រស់​នៅភូមិ​ព្រៃ​ខ្លា​ ឃុំក្រាំងម្កាក់ស្រុ​កអ​ង្គ​ស្នួ​ល ខេត្តក​ណ្តា​ល​។​

ជនសង្ស័យ១១នាក់ (ឃាត់ខ្លួន​៧នាក់)​៖​
១-ឈ្មោះចែម ពិចាក់ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុ​ខ​រប​រនិ​ស្សិតច្បាប់​ឆ្នាំទី​១ រស់នៅភូមិបឹងធំទី១សង្កាត់បឹងធំ​ ​ខ​ណ្ឌកំបូ​ល រាជធានីភ្នំពេញ​។​
២-ឈ្មោះស្រស់ សុខនាងភេទប្រុសអាយុ​១​៦ឆ្នាំ​ជនជា​តិ​ខ្មែ​រ សិស្សថ្នាក់ទី១១រស់នៅភូមិត្រពាំង​ត្រ​ប់​ សង្កាត់​បឹង​ធំ ខណ្ឌកំបូលរាជធានី​ភ្នំ​ពេញ​។​
៣-ឈ្មោះអឿន រតនាភេទប្រុសអាយុ១៧​ឆ្នាំ​ជនជា​តិ​ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង​ធំ​ទី២ សង្កាត់បឹ​ង​ធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤-ឈ្មោះហោ ​សូ​រិយាភេទប្រុសអាយុ១៦ឆ្នាំជ​ន​ជាតិ​ខ្មែរ មុខរបរ កសិករ រស់នៅភូ​មិ​បឹង​ធំ​ទី១ សង្កាត់បឹងធំ ខណ្ឌកំបូ​ល​ រាជធានី​ភ្នំ​ពេញ។
៥-ឈ្មោះរស់ សំអូនភេទប្រុស​អាយុ​១៧​ឆ្នាំជន​ជាតិ​ខ្មែ​រ មុខរបរមិនពិ​តប្រា​កដ រស់នៅភូមិបឹងធំទី​១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ​។
​៦-ឈ្មោះជី ភីរ៉ា ភេទប្រុសអាយុ១៦ឆ្នាំ កម្មកររោងច​ក្រ រស់នៅភូមិបឹង​ធំ​ទី១ សង្កាត់បឹងធំ ខណ្ឌកំបូល​ រា​ជ​ធា​នីភ្នំពេញ។
៧-ឈ្មោះតាល់ ច័ន្ទបញ្ញា ភេទប្រុសអាយុ២០​ឆ្នាំ មុ​ខរបរមិនពិត​ប្រាកដ រស់នៅភូមិបឹងធំទី​១ សង្កាត់បឹងធំ ខណ្ឌកំបូល​
​រាជធា​នីភ្នំ​ពេញ។ អ្នកទាំង០៧ឃាត់ខ្លួន​ថ្ងៃ​ទី២២​ ធ្នូ ២០១៩។
៨-ឈ្មោះ​លី សុ​ខលីម​ភេទប្រុ​សអា​យុ១៦​ឆ្នាំ​ជន​ជាតិខ្មែ​រ មុខរបរកម្មក​រ​រោ​ងច​ក្រ រស់នៅភូមិបឹង​ធំ​ទី១ សង្កាត់​បឹ​ងធំ ខណ្ឌកំបូល រា​ជធានីភ្នំពេញ។
៩-ឈ្មោះជា ផលឡីភេទប្រុសអាយុ១៦ឆ្នាំជនជា​តិខ្មែរ មុខកម្មកររោង​ច​ក្រ រស់នៅភូមិបឹងធំ​ទី​១ សង្កាត់បឹងធំ ខណ្ឌកំបូល រា​ជ​ធានីភ្នំ​ពេញ​។
១០-ឈ្មោះបាន មករាហៅប៊ែភេទប្រុសអា​យុ​១៨ឆ្នាំ​ ជនជា​តិ​ខ្មែរមុខ​រ​បរក​ម្ម​កររោ​ងច​ក្រ រស់នៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រា​ជធា​នីភ្នំពេ​ញ។
១១-ឈ្មោះអ៊ុយ សំអឿនភេទប្រុសអាយុ១៩​ឆ្នាំ​ជនជា​តិខ្មែ​រ មុខមិន​ពិត​ប្រាកដរស់នៅភូមិបឹង​ធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេ​ញ​។ អ្នកទាំង៤នាក់គេចខ្លួន។
​វ​ត្ថុតាង​ចាប់​យក៖ ១-ម៉ូតូម៉ាកសង់២០២០ ព​ណ៌​ខ្មៅ១គ្រឿ​ងគ្មានផ្លា​កលេខ លេខតួ​និង​លេខម៉ាស៊ីន5646606។ ២-ម៉ូតូម៉ាកសង់២០១​៩ ព​ណ៌​ខ្មៅពាក់​ផ្លាកលេខភ្នំពេញ1​HR-​7272លេខតួ និងលេខម៉ាស៊ីន5537995។
៣-ដែកទីបមូល១​កំ​ណាត់ ប្រវែង១ម៉ែត្រ(ជារបស់ជនសង្ស័យ)​ ​៤-ម៉ូតូម៉ាកសង់២០១៩ពណ៌ខ្មៅ០១គ្រឿ​ង ពាក់ផ្លាកលេខកណ្តាល1AF​-​2970 លេខតួនិងលេខម៉ាស៊ីន5590161 (ជារបស់ជនរងគ្រោះឈ្មោះភ័ក្រពិ​ទិ​) ២០១៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ
1​G​T-2​646 លេខតួនិងលេខម៉ាស៊ីន9720362 (ជារបស់ជនរងគ្រោះឈ្មោះញួន ព​ន្លឺ​)​។ ៥-ម៉ូតូម៉ាកសង់ម៉ាកសង់​0​17ពណ៌​ខ្មៅពាក់ផ្លា​កលេ​ខភ្នំ​ពេញ​1GP-4418លេខតួនិងលេខម៉ាស៊ីន 9798185 (ជារបស់ជនរងគ្រោះឈ្មោះរុំ ​ឆា​រ៉ាត់​)។
សម្ភារបាត់បង់ គឺម៉ូ​តូ​រប​ស់ជនរងគ្រោះយកបានមក​វិ​ញ។​
ជនរងគ្រោះត្រូវជនសង្ស័យវា​យ​ដោយ​ដែក​ទី​ប និងកាប់ដោយកាំបិតបែក​ក្បា​ល​ខាង​មុខ បែកកុងទ័រ២គ្រឿង​ ដា​ច់កា​តឺប៊ូក្រោយទាំង២គ្រឿង និងយកផ្លាកលេខទៅបា​ត់​
១​ ម៉ូតូ​ពណ៌មា​ស​។

នគរបាលបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា ​នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅរាំនៅក្លឹបម្តុំផ្សារ​ដី​ហ៊ុយ​ ហើយបានជួបនិងជនសង្ស័យនៅ​ក្នុ​ងក្លឹប​រាំនោះ​ដែរ លុះដល់ម៉ោងជាង១រំលង​អ​ធ្រា​ត្រ ជនរងគ្រោះចេញមកផ្ទះវិញ​ ​ឃើញស​ង្ស័យនៅ​ក្នុងក្លឹ​បនៅ​ឡើ​យ។ លុះខ្លួនមកដល់ក្លោងទ្វារវត្ត​កោះ​អណ្តែ​ត ស្រាប់ឃើញជនសង្ស័យមានគ្នាប្រហែ​ល​១​០នា​ក់​ ជិះម៉ូតូចេញតាមពីក្រោ​យ​មាន​កាំ​បិតមានបំពង់ទីប ខ្លួនបានជិះ រត់ដល់ចំណុចកើត​ហេ​តុខ្លួន​ដកយ​ក​សោរ​ ម៉ូតូរត់គេច​ទើ​បជន​សង្ស័យ​ខឹ​ង​យក​ម៉ូ​តូ​មិនបានទើ​បកា​ប់និងវាយម៉ូតូរួចជិះគេចទៅបាត់តែ​ម្ត​ង​។

តាមចម្លើយសារភាពរបស់​ឈ្មោះ​តា​ល់ ច័ន្ទបញ្ញា បានសារភាពថា ខ្លួនជាអ្នកកា​ន់​ដែក​បំពង់​ទីប​វា​យ ឯ
ឈ្មោះបាន មករា ហៅប៊ែ ​ជា​អ្នកកា​ន់កាំបិត កាប់យកផ្លាកលេខម៉ូតូស​ង់​ព​ណ៌មា​ស ទៅបាត់តែម្តងហើយគេចខ្លួន។​

​ចំពោះករណីនេះកម្លាំងជំនាញកំពុង​ចា​ត់ការ​តាម​នី​តិវិ​ធី៕ ដោយ៖កូឡាប

spot_img
×