Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ឃុំខ្លួន នគរបាល​ស័ក្តិ​៤ ដាក់ពន្ធនាគារ​ដែល​ធាក់​មន្ដ្រី​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ លោក ពេជ្រ វិជ្ជាធរ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ ដែល​លើកជើង​ធាក់​មន្ត្រីនគរបាល​ចរាច​រណ៍ ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ​ផ្ងា​ជើង​។

លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ ប្រព្រឹត្តទៅ​នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ កែ​ផ្លូវ​លេខ​៣១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ ពោលគឺ មាត្រា​២១៨ “​ជន​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​” និង​មាត្រា​៦១៤ “​ដែល​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ​២​លាន​រៀល​”​។

​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​តុលាការ ជន​ត្រូវ​ចោទ​រូបនេះ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក (​ស័ក្តិ​៣) ប៉ុន្តែ​ជននេះ​បាន​ទិញ​ស័ក្តិ​ក្លែងក្លាយ​១​ទៀត ដើម្បី​ពាក់​លើ​ស្មា គឺ​ឡើង​ស័ក្តិ​៤​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនដៃដល់​ដែល​ប្រើ​អំពើហិង្សា​ទៅលើ​មន្ដ្រី​ចរាចរណ៍​ជាប់កិច្ចសន្យា​នោះ មានឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ ជនរងគ្រោះ​ជាម​ន្ដ្រី​ជាប់កិច្ចសន្យា ឈ្មោះ អឿន ចំណាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×