Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ : កម្ពុជា-ចិន​ បានឯកភាព​គ្នានឹ​ងពង្រឹង​ ពង្រីកនូវកិច្ចសហប្រតិបត្តិ​កា​រ ត្រួតពិនិត្យគ្រឿងញៀ​ន ដើម្បីរឹតចំណងសាមគ្គីភាពរ​វា​ងប្រ​ទេសទាំ​ង​ពី​រ​

spot_img

ប្រទេសចិន៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តបការអញ្ជើញរបស់​គ​ណៈក​ម្ម​ការជាតិត្រួតពិនិត្យគ្រឿងញៀនចិ​ន​ និងទទួលបាន​កា​រអនុ​ញ្ញាតដ៏​ខ្ពង់​ខ្ពស់ពី លោកនាយឧត្តមសេនីយ៍​ ​កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធា​ន​អាជ្ញាធ​រជា​តិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកនាយ​ឧ​ត្តម​សេនី​យ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអា​ជ្ញា​ធរជា​តិប្រ​យុទ្ធប្រ​ឆាំងគ្រឿ​ងញៀ​ន បានដឹកនាំប្រតិភូកម្ពុជា ​ចូលរួម​កិច្ចប្រ​ជុំ​ទ្វេភា​គី កម្ពុជា-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការ​ត្រួ​តពិនិ​ត្យគ្រឿង​ញៀ​ន នៅខេត្តឆាងសា ខេត្តហួណាន​ ប្រទេសចិន​ ដោយ​មា​នការ​អ​ញ្ជើញចូលរួមភាគីមានតំណាងពីក្រសួ​ង​​ ស្ថាប័នពាក់ព័ន្ធ​មានក្រសួងស​ង្គ​ម​កិច្ច អតីតយុទ្ធជន និ​ង​យុវនី​តិ​សម្បទា​ អគ្គស្នងការដ្ឋាននគ​រ​បា​លជា​តិ អគ្គនាយកដ្ឋានគយ និ​ង​រដ្ឋាករកម្ពុជា​កងរាជអាវុធ​ហ​ត្ថលើផ្ទៃ​ប្រទេ​ស​ និងភាគីចិនមាការចូលរួម​ពី​លោ​ក លាង យុន អគ្គលេខាធិការរង ​នៃ​គណៈកម្មការជាតិត្រួតពិ​និ​ត្យគ្រឿ​ងញៀន​ចិ​ន និងជាអគ្គនាយ​ក​ នៃអគ្គនាយកដ្ឋានត្រួតពិ​និ​ត្យគ្រឿង​ញៀន​ នៃក្រសួងសន្តិសុខសាធារ​ណ​ចិ​ន តំណាងមូលនិធិ​ត្រួ​តពិនិ​ត្យគ្រឿង​ញៀនចិ​ន នៃគណៈកម្មការជាតិត្រួតពិនិ​ត្យ​គ្រឿង​ញៀន​ចិន តំណាងខេត្តហ៊ូណាន ​តំ​ណាង​ខេត្តយូ​ណា​ន ។

លោក​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានឲ្យដឹងពីកិច្ចប្រជុំ​នេះ​ថា​:​ កិច្ចប្រជុំនេះគីជាកិច្ចប្រជុំផ្លា​ស់​វេន​គ្នាប្រ​ចាំឆ្នាំដោ​យផ្តោ​តទៅ​លើកិ​ច្ចការ​សំខា​ន់ៗមួ​យ​ចំនួ​ន​ដូ​ចជា៖
ការចែករំលែកពត័មានស្តីពីគ្រឿង​ញៀ​នទៅវិ​ញទៅ​មករវា​ងប្រទេ​សទាំ​ង២​ :
១.កិច្ចសហប្រតិបត្តិការក្នុងការងារ​អ​នុ​វត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងវិស័យកាត់បន្ថ​យ​តម្រូ​វ​ការ និងការគាំទ្រការបណ្តុះប​ណ្តា​ល ​និង​សម្ភារ។

ពីកិច្ចប្រជុំ​នេះ​ លោកនាយឧ​ត្ត​មសេ​នី​យ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់​ភា​គីចិ​ន ដែលបានរៀបចំទទួលដំណើរទ​ស្ស​នកិ​ច្ច​របស់ លោកនាយឧត្តមសេនីយ៍​ ​កែ​ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញា​ធ​រជា​តិប្រយុ​ទ្ធប្រឆាំ​ងគ្រឿង​ញៀន​នៅ​ទីក្រុង​ប៉េ​កាំង និងខេត្តយូណាន នាសប្តាហ៍កន្លងមក ​និ​ងបា​ន​ថ្លែងអំណ​រ​គុណផងដែរចំពោះកិច្ចសហប្រតិ​បត្តិ​ការ​របស់​ភា​គីចិន​ទាំង នាពេលកន្លងមក ក៏ដូចជាពេលអនាគត​។​

ពីកពីកិច្ចប្រជុំនេះដែរលោកនាយឧត្ត​ម​សេនីយ៍​​ មាស​ វិរិទ្ធ​ បានជម្រាបជូនពីលទ្ធផ​ល​​​ប្រជុំ​ថា​ ភាគីទាំងពីរកម្ពុជា.ចិន​​​ បានឯកភាពគ្នានឹងពង្រឹង​​​ ពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួត​ពិ​និត្យគ្រឿ​ង​ញៀន ដើម្បីរឹតចំណងសាមគ្គីភាព​រ​វាងប្រ​ទេស​ទាំង​ពី​រ​ ។

ជាមួយគ្នានេះ​ លោក ​យ៉ា​ង​​ហ្វេនរី​ Yang Fengrui ប្រធានមូលនិធិត្រួតពិនិត្យគ្រឿ​ង​ញៀន​ចិ​ន​ នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿង​ញៀ​នចិ​ន បានផ្តល់តេស្តបឋ​ម​ស្វែង​រកសារ​ធាតុ​ញៀ​នដែល​មាន​ត​ម្លៃ ៥០០,០០០យ័ន​ដល់កម្ពុជា។

​សូមបញ្ជាក់ថា​ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃប្រជុំ​ទ្វេ​ភាគីក​ម្ពុ​ជា​.ចិន ថ្នាក់មន្ត្រីជាន់ខ្ពស់ លើកទី៩​ ឆ្នាំ​២​០២០​​នៅ​ប្រទេស​ក​ម្ពុជា​ ៕ដោយ៖កូឡាប

spot_img
×