Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មា​ធិការ​អចិន្ត្រៃ​យ៍ព្រឹ​ទ្ធសភា បើកកិច្ចប្រជុំពិនិត្យ សំ​ណើរបៀ​បវារៈ​ចំ​នួន ៧

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធស​ភា​ បានបើ​កកិ​ច្ច​ប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ​សម្តេច​វិបុលសេ​នា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោ​យ​មានរ​បៀបវា​រៈចំ​នួន​៧។

របៀបវារៈចំនួន៧រួមមាន៖
១-​ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័​តយល់ព្រ​មឲ្យព្រះ​រាជា​ណាចក្រ​កម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រា​ប់​ការ​អនុវ​ត្តបទ​ប្បញ្ញ​ត្តិ​ នៃអនុសញ្ញាសហប្រជាជាតិ ​ស្តី​ពីច្បាប់សមុទ្រចុះថ្ងៃទី១​០​ ខែធ្នូ ឆ្នាំ១៩៨២​ទាក់ទង​នឹងកា​រគ្រ​ប់​គ្រ​ង និងការអភិរក្សផលស្តុ​ក​ត្រីផ្លា​ស់ទី​មធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ​។​
២- ពិនិត្យសំណើរបស់​រ​ដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី​កា​រអ​នុ​ម័ត យល់ព្រមលើការធានាទូទា​ត់​ ​របស់រាជរដ្ឋាភិបា​ល​នៃព្រះរា​ជាណាច​ក្រ​កម្ពុ​ជា​ឲ្យក្រុម​ហ៊ុន​ហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ(ខេមបូឌា)ឯ.ក ​ស​ម្រាប់គម្រោងសាងសង់ស្ថានីយ​ផ​លិត​អគ្គិ​សនី ដើរដោយពន្លឺព្រះ​អា​ទិ​ត្យ អនុភាព២០មេហ្គាវ៉ាត់ ​នៅ​ខេត្ត​ស្វាយរៀ​ង​។
៣- ពិនិត្យសំណើរប​ស់​រ​ដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តី​ព្រា​ង​ច្បា​ប់ ស្តីពីការអនុម័តយល់ព្រ​ម​លើការ​ធានា​ ​ទូទាត់របស់រាជរដ្ឋា​ភិ​បា​ល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ​ក្រុ​មហ៊ុ​ន​ រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសា​ងសង់​ស្ថានីយ​ផលិត​អ​គ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព​៣​០​មេហ្គា​វ៉ា​ត់ នៅខេត្តបន្ទាយមា​នជ័​​​យ។
៤- ពិនិត្យសំណើរប​ស់​រដ្ឋ​សភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រា​ង​ច្បាប់​ស្តីពីកា​រអ​នុ​ម័ត​
យល់ព្រមលើការ​ធា​នាទូទា​ត់រប​ស់​រាជរដ្ឋា​​ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុ​ម​ហ៊ុន​ រ៉ាយសិន អេនើជី(ខេមបូឌា)បាត់​ដំ​ប​ង ឯ.ក សម្រាប់គម្រោងសាងសង់​ស្ថា​នីយផ​​លិត​​អគ្គិ​សនី ដើរដោយពន្លឺព្រះអាទិត្យអ​នុ​ភា​ព៦​០ មេហ្គាវ៉ាត់ នៅខេ​ត្ត​បាត់ដំ​ប​ង។
៥- ពិនិត្យសំណើរបស់រដ្ឋស​ភា​ សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បា​ប់​ ​ស្តីពីការអនុម័តយល់ព្រមលើការធា​នា​ ​ទូទា​ត់​របស់រា​ជរដ្ឋា​ភិ​បាល នៃព្រះរាជាណាចក្រកម្ពុជា ​ឲ្យ​ក្រុម​ហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាង​សង់​ស្ថានី​យផលិ​តអគ្គិ​សនី ដើរដោយពន្លឺព្រះអាទិត្យអនុ​ភា​ព​៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិសាត់។
​៦​- ពិនិ​ត្យសំណើ​រប​ស់រដ្ឋ​ស​ភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រា​ង​ច្បា​ប់ ស្តីពីការអនុម័តយល់ព្រមលើ​កា​រធា​នាទូទា​ត់​ របស់រាជរដ្ឋាភិ​បា​ល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុ​ម​ហ៊ុន​ ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែនមីនើរ៉ល ខមភេនីលីមីធីត នៃសាធា​រ​ណរដ្ឋ​ប្រជាធិ​ប​តេយ្យ​ប្រជាមា​និត​ឡាវ​។
៧- ពិនិត្យសំណើរបស់រដ្ឋសភា ​សុំ​ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី​កា​រអ​នុម័ត​យល់ព្រ​ម​​លើការធានាទូទាត់រប​ស់​រាជរ​ដ្ឋាភិ​បាល នៃព្រះរាជាណាចក្រក​ម្ពុ​ជា ឲ្យក្រុមហ៊ុន សេកុង សឹមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីធី​ត​ នៃសាធារណរដ្ឋប្រជាធិ​ប​តេ​យ្យប្រ​ជាមានិ​ត​ឡាវ​។
អង្គប្រជុំគណៈកម្មាធិការអ​ចិ​ន្រ្តៃ​យ៍ ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ​លោក អគ្គលេខាធិ-ការព្រឹទ្ធសភា ស្តីពីសំ​ណើ​របស់​រដ្ឋសភា​សុំឱ្យព្រឹ​ទ្ធ​សភា ពិនិត្យ និងឱ្យយោបល់ ដោយចាត់ទុកជាការប្រញា​ប់​ ​លើសេច​ក្តីព្រាង​ច្បាប់ចំ​នួន​៧ខាងលើ ហើយដែលសេចក្តីព្រាងច្បាប់​ ​ក្នុងរបៀបវារៈទី១ គឺស្ថិតក្នុងវិស័យជាស​ម​ត្ថកិ​ច្ច របស់គណៈកម្ម​កា​រផែ​នការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍជនបទ ​និ​ងប​រិ​ស្ថាន​ រីឯសេចក្តីព្រាងច្បាប់ក្នុ​ង​រ​បៀបវារៈ ចំនួន៦ខាងក្រោម គឺជាវិស័យសមត្ថកិច្ចរប​ស់​គណៈក​ម្មកា​សេដ្ឋ​កិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មព្រឹទ្ធ​ស​ភា។​
អាស្រ័យដោយមិនមានការផ្តល់យោ​ប​ល់បន្ថែ​មពី​សមាជិក សមាជិកាលើសេចក្តីព្រាងច្បាប់​ទាំ​ង​អស់​ អង្គប្រជុំក៏បានអ​នុ​ម័តយ​ល់​ព្រម លើទម្រង់នៃសេចក្តីព្រាងច្បា​ប់​ទាំង​៧ខា​ងលើ ហើយប្រគល់ជូនគណៈកម្មការ​ដែ​ល​ ជាវិស័យសមត្ថកិ​ច្ច​ ដើម្បីពិនិត្យសិក្សា ដោយចាត់ទុកជាការប្រញាប់​ ​និងផ្តល់យោបល់រាយ​កា​រ​ណ៍ ជូនមកគណៈកម្មា​ធិ​ការអ​ចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​វិ​ញ ក្នុងអង្គប្រជុំ នាពេលខាង​មុ​ខ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×