Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹងបើកសាវនាសំណុំរឿ​ង​ អតីតមេដឹកនាំបក្សប្រឆាំងលោ​ក​ កឹម សុខា នៅដើមឆ្នាំក្រោយ​​

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ​ នឹងបើកសាវនាសំណុំរឿងអតីត​មេ​ដឹកនាំ​បក្សប្រ​ឆាំ​ងលោក កឹម សុខា នៅដើមឆ្នាំក្រោយ​នេះ ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីសាលាឧទ្ធរណ៍​ ​ប្រកាស​ច្រានចោ​លបណ្តឹ​ងជំទា​ស់មេ​បក្សប្រ​ឆាំង​នេះ ។

សេចក្តីប្រកាសព័ត៌មាន លើក​ឡើង​ថា ក្រុមប្រឹក្សាជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុក​ ​ចាត់កា​រលើសំណុំ​រឿងព្រ​ហ្មទណ្ឌជំ​នុំជម្រះ ដែលមានជនជាប់ចោទឈ្មោះ កឹម​ សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ​ជា​ប់ចោ​ទពីបទ សន្និដ្ឋិភាពជាមួយបរទេស ​ឬឃុបឃិតជាមួយបរទេស​ បានសម្រេចកំណត់​ដា​ក់ ​កាលបរិច្ឆេទជំនុំជ​ម្រះ​ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹ​ក នៅសាល​សាវ​ន​ការ​ទី១ នៃសាលាដំ​បូងរា​​ជធា​​នី​ភ្នំពេ​ញ​។

យោង​តាម​ដីកា​កោះហៅ​របស់​លោក ​វ​ង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​រ​​អម​​សាលា​ដំ​បូង​រា​ជធា​នី​​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​៩ ធ្នូ ហើយ​បាន​ចេញផ្សាយ​ជា​​​សាធា​រណៈ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ បាន​លើក​ឡើង​​ថា “យើង វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​រ​​អ​ម​សាលា​ដំបូង​​រាជធា​នី​​ភ្នំពេញ​​បានឃើញ​​សំ​ណុំរឿង​​ព្រ​ហ្មទណ្ឌ​​លេខ ៥៦៤២.​រ ចុះ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ បានឃើញ​ដីកា​បញ្ជូន​ទៅ​ជំនុំ​ជ​ម្រះ​​លេខ ៦៤០០ ​ត​ ដ​.​ដ ចុះ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ​នៃ​​​សាលា​ដំបូង​​រាជធា​នី​​ភ្នំពេញ​សម្រេច​បញ្ជូន​ជនជាប់ចោទ​​​ឈ្មោះ ​កឹ​ម សុខា ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជា​មួ​យ​ប​រទេ​ស​​ប្រព្រឹត្ត​​នៅ​ប្រ​ទេស​​ក​ម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​​អំ​ឡុង​​ឆ្នាំ​១៩៩៣ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ និ​ង​​ផ្តន្ទា​ទោស​​តាម​​ប​ញ្ញ​ត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្ម​ទ​ណ្ឌ​” ។

តុលាការ​បាន​បន្ត​ថា បាន​ឃើ​ញ​​ដីកា​សម្រេច​ចាត់តាំង​សមាសភាព​ក្រុម​ប្រឹ​ក្សា​​ជំ​នុំជម្រះ និង​ការ​កំណត់​កាលបរិច្ឆេ​ទ​​សាវនាការ លេខ ២៩ ដ​.​ស​.​ស​/១៩ ចុះ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជធានី​​ភ្នំ​ពេ​ញ ។ បង្គាប់​ឈ្មោះ កឹ​ម សុខា (​ឋានៈ​ជា​ជនជាប់ចោ​ទ​​) ឲ្យ​ចូល​មក សាលាដំបូង​រាជធានី​​ភ្នំ​ពេញ (​សាល​សាវនាការ​ទី​១​ ) នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨ និង​​៣​០​នាទី​​ព្រឹក​​ជា​​កំហិត ដើម្បី​ចូលរួម​សវនាការ​អំពី​អង្គហេតុ​ដែល​បាន​​ចោ​ទប្រកា​ន់​ម​ក​​​លើ​​ខ្លួន ។

តុលាការ​រាជធានី​ភ្នំពេញ ​បា​ន​​ឲ្យ​ដឹង​ថា សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ ​ភូ​យ សៅ ជា​ប្រធាន​ក្រុមប្រឹក្សា លោក សេង លាង ជា​ចៅក្រម​ប្រឹក្សា​លោក ​ធា​​ម ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា​ក្រឡាបញ្ជី​សាវ​នា​កា​រ​លោក ជ័យ​វាសនា ។ លោក វង្ស ប៊ុ​ន​វិសុទ្ធ បាន​ឲ្យ​ដឹ​ង​​ជនជា​ប់​ចោទ កឹ​ម សុខា មាន​សិទ្ធិ​ទទួល​បាន​អំពី​លិខិត​​​ចោទប្រ​កា​ន់ និង​ដីកាកោះ​ឲ្យ​ចូលខ្លួន ។ ​សិទ្ធិ​​បង្ហា​ញ​ភស្តុ​តាង​សំអាង​សាក្សី និង​​​សំណូម​ពរ​​ផ្សេង​ៗ ។ សិទ្ធិ​ការពារ​ខ្លួន​ដោយ​​ខ្លួ​នឯង ឬ​សិទ្ធិ​សុំ​ពឹងពាក់​មេធាវី​ ​​ឱ្យ​ជួយ​ការពា​រ​​​ខ្លួន និង​សិទ្ធិ​និយាយ​សម្តី​ចុង​ក្រោ​យ​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×