Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយតប់គ្នារវា​ងមនុ​ស្ស​២ក្រុម មានគ្នាច្រើននាក់ បណ្តា​លឲ្យស្លា​ប់​ម្នាក់​

spot_img

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ដេញវាយទៅលើជនរ​ង​គ្រោះមួ​យក្រុ​មទៀត បណ្ដាលឲ្យបុរសម្នាក់ ​ស្លា​ប់នៅនឹងកន្លែងកើតហេតុ​ ​រួចក្រុមជនសង្ស័យបានដោះយក​ខ្សែ​កទម្ង​ន់​១ដំឡឹង និងចិញ្ចៀនផ្លាកទីន​៥​ជី របស់ជនរងគ្រោះ​។​ បន្ទាប់ពីកើតហេតុ ស​មត្ថកិច្ច​មូល​ដ្ឋាន បានឃាត់ខ្លួនមនុស្សបីនា​ក់​ ដែលសង្ស័យជាបក្ខពួកជនល្មើសយក​ទៅ​សាក​សួរ​។

ហេតុការណ៍នេះ កើតឡើងកាលពីវេលា​ម៉ោ​ង១​២និង៤០នាទីរំលងអធ្រាត្រ​ ​ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦​៥​ ផ្លូវលេខ១៩៨៨ខាង​ក្រោ​យ ក្លឹបហ្គោល “ឡាញ” សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំ​ពេ​ញ។​

សពជនរងគ្រោះមានឈ្មោះ គីម ឈុនលី អាយុ២​៩​ឆ្នាំ មុខរបរ អ្នកដឹកអីវ៉ាន់តាមអ​ន​ឡា​ញ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័​យ​ទី៣​ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំ​ព្រែ​កអំ​ពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានប្រពន្ធមានឈ្មោះ​ ​ជា ​ដាលីន អាយុ២១ឆ្នាំ មុខរបរ ធ្វើការរោងចក្រ​ ​ស្នាក់នៅផ្ទះជួលភូមិទ្រា​៤​ សង្កាត់​ស្ទឹង​មានជ័យ​ទី​៣ ខណ្ឌមានជ័យ។ កម្លាំ​ង​ជំនា​ញ បានធ្វើកោសល្យវិច័យ ​ទៅ​លើសពជនរងគ្រោះ មានស្នាបបែកក្បាលផ្នែកខាងក្រោយ​ ​និ​ងសៀតផ្កា ដែលជនសង្ស័យ វាយនឹងដុំថ្មពិតប្រាដកមែ​ន​។​

មុនពេលកើតហេតុ គេឃើញបក្ខពួកជនសង្ស័យមួ​យ​ក្រុ​ម មានគ្នាជាច្រើននាក់ ​និងជន​រ​ងគ្រោះមា​ន​គ្នា ប្រមាណជា៨នាក់ បាន​ឈ្លោះ​ប្រកែ​កគ្នា នៅក្នុងក្លឹបហ្គោល ​”​ឡាញ” ដោយមិនដឹងថាមាន​រឿ​ង​អ្វីនោះ​ទេ បន្ទាប់មកកើត​ជា​ជម្លោះ ​រវាងជនសង្ស័យ ​និ​ងជន​រងគ្រោះ រួចកើតជាហិង្សាវាយគ្នា ដោ​យក្រុម​ជន​ស​ង្ស័យ បានដេញវាយក្រុមជនរងគ្រោះ ​ដ​ល់កន្លែងកើតហេតុខាង​លើ​ បណ្ដាលឲ្យស្លាប់ម្នាក់​ ​ហើយក្រុមជនស​ង្ស័​យ បានដោះយកខ្សែករបស់ជន​​រង​គ្រោះ​ ​ហើយនាំគ្នារត់គេចខ្លួនបាត់​ស្រ​មោ​ល។​

ចំណែកប្រភពមួយចំនួនទៀត នៅកន្លែង​កើ​ត​ហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិមានគ្នាប្រហែល​ ​៧​នាក់ ​បាននាំ​គ្នាចូល​ក្លឹ​បហ្គូល​ឡាញ នៅផ្លូវ១៩៨៦ លុះចេញមកវិញ ស្រាប់តែមានជនមួយក្រុម​មា​នគ្នា​ជិត​២​០នាក់ ចេញមកពីក្លឹបដូចគ្នា ព្រួត​វា​យទៅលើ​ជន​រងគ្រោះ នឹងដុំថ្ម បណ្តាលឲ្យបែកក្បាលហូលឈាមពេញ​ផ្លូ​វ​ ស្លាប់ភ្លាមៗ នៅក្រោមដើមស្វាយ ហើយក្រុមជ​ន​ដៃ​ដល់បា​នដោះយកខ្សែករបស់ជនរង​​គ្រោះទ​ម្ងន់​១​ដំឡឹង រួចនាំគ្នារត់គេចខ្លួនបា​​ត់។

ប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា គ្រឿងអ​ល​ង្ការដែលនៅជាប់នឹងខ្លួន​ប្ដី​រប​ស់​គាត់ ដែលបាត់នោះមាន ​ខ្សែ​កមាសមួយដំឡឹ​ង​ ចិញ្ចៀនផ្លាកទីន​៥​ជី និងនាឡិកាដៃមួយ​គ្រឿ​ង​។ បន្ទាប់មកក៏មានការភ្ញាក់​ផ្អើ​ល​ កម្លាំងសមត្ថកិច្ចមូល​ដ្ឋា​ន​ ចុះមកដល់កន្លែងកើ​ត​ហេ​តុ ឃាត់ខ្លួនមនុស្សបីនា​ក់​ ដែលសង្ស័យជាបក្ខពួករបស់ក្រុមជន​ដៃ​ដល់ ​​យកទៅសួរនាំ នៅអធិការដ្ឋានគរបាលខណ្ឌសែ​ន​សុ​ខ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×