Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរ​ដ្ឋ ជាង១០០នាក់ មកពីឃុំជីខ​លើ ​ជម្លោះ​ដី​ធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ ​សុំ​ឲ្យក្រសួងរៀបចំដែ​ន​ដី ជួយអន្តរាគមន៍

spot_img

​ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាង១០០នាក់ មកពីឃុំជីខ​លើ ​ស្រុកស្រែអំបិល ដែ​លមាន​ជម្លោះ​ដីធ្លី ជាមួយនឹងក្រុមហ៊ុន​ស្ក​រ​អំ​ពៅ ថេតអិនឡាយ ក្នុ​ងខេត្ត​កោះ​កុង បានប្រមូលផ្តុំគ្នា​ នៅក្រសួងរៀបចំដែន​ដី​ ដើម្បីសុំឱ្យជួយអន្តរាគម​ន៍​។​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យ​ដឹង​ថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ ជា​ង១​០​០នាក់ មកពីឃុំជីខ​លើ ​ស្រុកស្រែអំបិល ដែលមាន​ជ​ម្លោះ​ដី​ធ្លី ជាមួយនឹងក្រុមហ៊ុនស្ករអំពៅ​ ​ក្នុងខេត្តកោះកុង បានប្រមូលផ្តុំគ្នា នៅក្រសួ​ង​រៀប​ចំដែ​នដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់ញត្តិដល់ក្រសួ​ង​ ​ស្នើ សុំឱ្យជួយអន្តរាគមន៍ជំ​រុ​ញ​ក្រុមហ៊ុ​ន​ ថេតអិនឡាយ ដោះស្រា​យ​ផ្ត​ល់សំណង​ដល់ពួ​ក​គេ ដែលក្រុ​ម​ហ៊ុ​ននេះ បានសន្យារយៈពេល១​៤​ឆ្នាំ មកហើយ៕ដោយ៖​កូឡា​ប

spot_img
×