Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជិះម៉ូតូ​ ក្នុងល្បឿនលឿន ​ដល់ផ្លូវកោ​ង ​រេចង្កូ​តដួ​​ល​​បាក់ក ស្លាប់

spot_img

ខេត្តមណ្ឌលគិរី៖ មានករណីគ្រោះថ្នាក់ចរាចរ​ណ៍​ បានកើតឡើងដោយខ្លួន​ឯ​ង ដោយ​​បុ​រសម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ដល់​ចំ​ណុចផ្លូវកោង រេចង្កូតដួលបាក់ក ស្លា​ប់​ កាលពី​នៅថ្ងៃអ​ង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង ១៨និង៤០នាទីល្ងាច នៅលើកំណាត់ផ្លូ​វ​ជាតិលេខ​៧៦A ត្រង់ចន្លោះគីឡូម៉ែត្រ១១៨-១១៩ ស្ថិតនៅភូមិពូតាំង​ ស​ង្កា​ត់រ​មនា ក្រុងសែនមនោរម្យ ​ខេ​ត្តមណ្ឌ​ល​គិរី។


មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ ​បានកើតឡើងដោយខ្លួនឯង ដោ​យជន​រង​គ្រោះបា​នជិះ​ម៉ូតូ ម៉ាកហុងដាទ្រីមសង់ សេ១២៥ ពណ៌ខ្មៅផ្លាកលេខ 1D​.​1806 មានកញ្ចក់ និងមួកសុវត្ថិភាព។
​តា​មការបញ្ជាក់ពីសមត្ថកិច្ចក្រុងសែនមនោរម្យ ​បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូក្នុងល្បឿន​លឿ​ន​ ខ្វះកាប្រុងប្រយ័ត្ន ម៉្យាងទៀត​ដោ​យផ្លូ​វ​កោង ហើយរេចង្កូតដួលបាក់កស្លា​ប់​ នៅនឹងកន្លែងកើតហេតុ​។​
​ជនរងគ្រោះមានឈ្មោះ ភឿន​ វីរៈ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ​រស់នៅ​ភូ​មិចំ​បក់ សង្កាត់ស្ពានមានជ័យ ក្រុ​ង​សែន​ម​នោរម្យ ខេត្តមណ្ឌលគិរី៕ដោយ​៖កូឡា​ប

spot_img
×