Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ព្រឹត្តិការ​ណ៍​ប្រណាំ​ងក​ង់ពិភ​ពលោក តាមតំបន់ឆ្នេរសមុទ្រកម្ពុជា​ ​ចាប់ពីថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០២០

spot_img

​ខេត្តកំពត៖ មន្ត្រីជាន់ខ្ពស់ក្រសួង​ទេ​សច​រណ៍ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុ​ន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​ក​ម្ពុជា ចាប់អារម្មណ៍ និងគាំទ្រព្រឹត្តិការណ៍ប្រណាំងក​ង់​ពិភ​ពលោ​ក​ នៅតាមតំបន់ឆ្នេរ​ស​មុទ្រ​ប្រទេស​កម្ពុជាលើ​កទី១ ដែលនឹងចាប់ផ្តើម​នៅ​ថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០២៩ខាងមុខនេះ។

​នា​ឱកា​សញ្ជើញជា​អធិបតី បើកពិធីបុណ្យសមុទ្រលើកទី៨​ ​ជុំទី២ នៅខេត្តកំពត កាលពីព្រលប់ថ្ងៃទី២១​ ​ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករ​ដ្ឋ​មន្ត្រី​ក​ម្ពុជា
បានធ្វើដំណើរទស្សនាតាមស្តង់​​ពិព័រ​ណ៍​មួយចំ​នួនក្នុ​ងពិធី​នោះ។ ក្នុងនោះ សម្តេច ក៏បានចូលទៅទស្សនាស្តង់ពិ​ព័​រ​ណ៍ ​នៃគម្រោងអភិវឌ្ឍទេសចរ​ណ៍​តំប​ន់ឆ្នេរ​សមុទ្រ​ក​ម្ពុជា និងព្រឹត្តការណ៍ប្រណាំងក​ង់​ពិភ​ពលោ​ក នៅតំបន់ឆ្នេរកម្ពុ​ជា​ លើក​ទី១ ឆ្នាំ២០២០។

នាឱកាស​នោះ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់​អា​រម្ម​ណ៍ខ្លាំ​ង​ ចំពោះព្រឹត្តិការណ៍ប្រណាំង​ក​ង់ជាល​ក្ខណៈ​ពិភព​លោក ដែលកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ​ជា​លើកទី​១​ នៅដើមឆ្នាំ២០២០​ខា​ងមុខ​នេះ​។

បន្ថែមលើនេះ សម្តេចតេ ជោ​ហ៊ុ​ន សែន ក៏បានកោតសរ​សើ​រ ចំពោះគម្រោងអភិវឌ្ឍទេសច​រ​ណ៍តំប​ន់​ឆ្នេរ​សមុទ្រ​កម្ពុ​ជា​ ដែលថ្នាក់ដឹកនាំស្ថា​ប័​នពា​ក់ព័ន្ធ​បា​នខិតខំ ជំរុញការអភិវឌ្ឍ មានលទ្ធផលវិជ្ជមាន​ គួរឲ្យកត់សម្គាល់ ជាបន្តបន្ទាប់មកនេះ។

​ងា​កម​កព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោ​ក​វិ​ញ ថ្នាក់ដឹកនាំក្រសួង​ទេ​សច​រណ៍ បានជូនដំណឹងដល់បងប្អូន​ប្រ​ជាព​ល​រ​ដ្ឋ ជាពិសេសយុវ​ជ​ន ឲ្យចូលរួមអបអរ​សា​ទរព្រឹ​ត្តិការ​ណ៍ប្រ​ណាំងក​ង់ពិភ​ពលោក នៅតំបន់ឆ្នេរសមុទ្រ នៃប្រទេស​ក​ម្ពុជា​ លើកទី១នេះ ឲ្យបានច្រើនកុះ​ក​រ។ “First Cambodua Baycycling Tour 2020.

តាមកម្មវិធីការប្រណាំងកង់ជាប្រវត្តិសា​ស្រ្ត​ខាងលើ​នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។

ខាងក្រោមនេះ ជាតារា​ង​កាលប​រិច្ឆេ​ទ ឬផែនទីបង្ហាញ​ផ្លូវ សម្រាប់ការប្រណាំងកង់​ពិ​ភព​លោកលើ​កទី​១​ នៅតាមតំបន់​ឆ្នេ​រ​សមុ​ទ្រ នៃប្រទេសកម្ពុ​ជា​ ដែលនឹងចាប់ផ្តើម​ខែ​ម​ករា ឆ្នាំ២០២០ខាងមុ​ខ​៕ដោយ៖ដែនសីមា

spot_img
×