Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងអត់លក់ «ក្រដាសមូរបារី» ព្រោះ​អត់​មាន ID ពួក​ក្មេង​ស្ទាវ​ឈាម​រាវ​ព្រួត​វាយ​ម្ចាស់​ហាង​រហូត​ស្លាប់

spot_img

បុរសជាម្ចាស់ហាងម្នាក់​ បានបាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារតែគាត់បានធ្វើតាមច្បាប់ និងទាមទារអត្តសញ្ញាណប័ណ្ណ ពីក្មេងស្ទាវ១ក្រុម ដែលចង់ទិញក្រដាសមូរបារីជក់ ។ Vijay Patel អាយុ ៤៩ ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៏ (អង់គ្លេស) ត្រូវបានដាល់ និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានដួលទៅនឹងកម្រាលឥដ្ឋ នៅក្នុងហាងរបស់គាត់មានឈ្មោះថា «ហាងពេញចិត្ត Mill Hill» ។

រហូតមកទល់ពេលនេះ ប៉ូលីស​បានចាប់ខ្លួនក្មេងជំទង់អាយុ ១៦ ឆ្នាំ ម្នាក់ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ព្រោះតែដោយសារអាយុរបស់គេ ពីបទមនុស្សឃាត ។

ហេតុការណ៍នេះបានកើតឡើង​ នៅពេល​ក្មេងជំទង់ ៣ នាក់ បានចូលក្នុងហាងរបស់ Patel នៅវេលាម៉ោង ១១ និង ៤៥ យប់ ថ្ងៃអាទិត្យ​ និងសួរបុគ្គលិក ដើម្បីរកទិញក្រដាសមូរបារី Rizla ។

បុគ្គលិកក៏បានសួររក ID ពីពួកគេ ដើម្បីបញ្ជាក់ថា ពួកមានអាយុលើស ១៨ ឆ្នាំ ។

ជាក់ស្តែង ក្មេងស្ទាវទាំងនេះ​មិនអាចផ្តល់ ID បានទេ ហើយពួកវាក៏បានបង្ករករឿងបុគ្គលិកនោះ ។ នៅពេលនោះ Patel ក៏បានចេញមក​ ដើម្បីជួយបុគ្គលិករបស់គាត់ ប៉ុន្តែ ជាអកុសល គាត់ត្រូវបានក្មេងទំនើងទាំងនេះក៏វាយប្រហារ និងដាល់មុខគាត់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែ ។ ពួកវា បន្ទាប់មក ក៏បានគេចខ្លួនពីកន្លែងកើតហេតុ ខណៈទាំង Patel និងបុគ្គលិករបស់គាត់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បុគ្គលិករបស់លោក Patel បានរងរបួសស្រាល ប៉ុន្តែ ឪពុកនៃកូន២នាក់នេះ បានស្លាប់នៅថ្ងៃបន្ទាប់ ដោយសារលទ្ធផលពីរបួសដ៏សាហាវ ។

Patel និងគ្រួសាររបស់គាត់​ បានផ្លាស់ទៅកាន់អង់គ្លេស ពីប្រទេសឥណ្ឌា នៅក្នុងឆ្នាំ ២០០៦ មកម្លេះ ដើម្បីស្វែងរកជីវិតមួយដ៏ប្រសើរនៅទីនេះ ។

ការស្លាប់របស់ Patel ត្រូវបានសមត្ថកិច្ចនិយាយថា៖ «ម្ចាស់ហាងម្នាក់នេះ​ បានបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយយ៉ាងនេះ គឺគ្មានហេតុផលអ្វីផ្សេងជាង ដែលគាត់ព្យាយាមការពារច្បាប់នោះទេ» ៕ ចន្ទី

spot_img
×