Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ចូល​​កាន់មុខ​តំណែង ប្រ​ធាន​មន្ទី​រ​អភិវ​ឌ្ឍន៍​ជនបទ ខេត្តស្វាយរៀង

spot_img

ខេត្តស្វាយរៀងៈ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រី្តក្រសួងអភិវឌ្ឍ​ន៍​ជនបទ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និ​ង​លោក​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹក​ថ្ងៃ​ទី២​៥ ខែធ្នូឆ្នាំ២០១៩នេះ
បានអញ្ជើញជាអធិបតី​នៅក្នុ​ងពិ​ធីប្រកាស​ចូល​កាន់មុខ​តំ​ណែ​ង ប្រធានមន្ទីរអភិវឌ្ឍន៍ជ​ន​បទខេ​ត្តស្វា​យ​រៀង​ ដែលបានប្រព្រឹត្តទៅនៅ​សា​លប្រជុំ​សាលាខេ​ត្តស្វា​យរៀ​ង​ ។

ពិធីនេះក៏មានការអញ្ជើញ​ចូ​លរួម​ពីថ្នា​ក់​ដឹកនាំ មន្ត្រីរាជការ បណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្តជា​ច្រើ​នរូប​នាក់ទៀ​ត​។

បន្ទាប់ពីទទួលសេច​ក្តី​ប្រកាស និងត្រាអង្គភាពពីគណៈអ​ធិ​បតី​រួចមក លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍ​ន៍​ជនប​ទខេត្តស្វា​យរៀ​ង ដែលទើបប្រកាស​ចូ​លកាន់​មុខតំ​ណែ​ងថ្មី បានប្តេជ្ញាចិត្តនឹងខិត​ខំ​ដោះស្រា​យឲ្យ​បា​ននូវ​រាល់ប​ញ្ហាប្រឈ​ម​នានា ដូចជា បញ្ហាផ្លូវជនបទ បញ្ហាទឹ​ក​ស្អាត​ និងបញ្ហាអនាម័​យ​ ដើម្បីឈានឆ្ពោះទៅរក​កា​រអភិ​វឌ្ឍន៍​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅទូទាំងខេត្តស្វាយរៀង ​និ​ងសំដៅកាត់បន្ថយភាពក្រី​ក្រ​របស់​ប្រជាព​លរ​ដ្ឋនៅតំ​បន់​ជ​ន​បទ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ បានសម្ដែងការគាំទ្រចំពោះការ​ស​ម្រេចចិ​ត្តរប​ស់ក្រសួ​ងអភិ​វឌ្ឍ​ន៍​ជនបទ ដែលបានតែងតាំង លោក​ ​សំ ​នីតូ ជាប្រធានមន្ទីរអភិវឌ្ឍ​ន៍​ជន​បទខេ​ត្តស្វាយ​រៀ​ង ដើម្បីបន្តដឹកនាំ​អ​ង្គភាព បំពេញភារកិច្ច​ប​ម្រើ​ជាតិ​ និងប្រជាជន ក្នុងការចូលរួមជំ​រុ​ញកា​រអភិវឌ្ឍខេត្តស្វាយរៀងឲ្យរីក​ចម្រើនបន្តទៀត។

​លោកអភិបាលខេត្តមានសង្ឃឹមយ៉ាងមុ​ត​មាំថា​ លោកប្រធានមន្ទីរដែលចូ​ល​កាន់​តំណែង​ថ្មី​ នឹងខិតខំយកអស់ក​ម្លាំ​ងកាយ​ចិត្ត​ ក្នុងការបំពេញភា​រ​កិច្ច ប្រកបដោយស្មារតីទទួលខុស​ត្រូ​វ​ខ្ពស់ និងធ្វើឲ្យមានសុខដុមនីយកម្មក្នុងអ​ង្គ​ភា​ព ត្រូវយកចិត្ត​ទុ​កដា​ក់ប​ង្កឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុ​ង​ ឯកភាព​ផ្ទៃ​ក្នុ​ង ដោយត្រូវយកចិត្ត​ទុ​កដាក់​គោល​ការប្រជាធិបតេយ្យ​ធ្វើ​ជាត្រីវិស័យក្នុង​កា​រដឹកនាំ គឺគោលការណ៍សមូហភាពដឹ​ក​នាំ ​និងមា​នកា​រទទួលទទួលខុសត្រូ​វ​ខ្ពស់ ជាពិសេសត្រូវចូល​រួ​មជាមួ​យរដ្ឋ​បាលខេ​ត្ត និងរដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំ បន្តបំពេញភារកិច្ចបម្រើជាតិ និ​ង​ប្រជាជនទៅតាមបេសកកម្មដ៏ល្អរ​ប​ស់ក្រ​សួងអ​ភិវ​ឌ្ឍន៍​ជនបទ ឲ្យទទួលបានជោគជ័យ​ថ្មី​ៗ ​និង ចូលរួមជំរុញការអភិ​វ​ឌ្ឍន៍សេ​ដ្ឋកិច្ច​សង្គ​មកិច្ច របស់ប្រជាពលរដ្ឋនៅទីជនប​ទ​ទូ​ទាំងខេត្ត​ស្វាយ​រៀង ឲ្យមានការចម្រើនជាបន្តបន្ទាប់ទៀត​។​

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​ជ​នប​ទ បានមានប្រសាសន៍ថា៖​ ការប្រកាសតែងតាំងលោក ​សំ​ នីតូ ជាប្រធានមន្ទីរអភិ​វឌ្ឍ​ន៍ជ​នបទ​ខេត្តស្វា​យ​រៀង ជំនួសលោក ហុក បូទី ដែលត្រូវចូលនិវត្ត ​នៅ​ពេលនេះ​ ​ដើម្បីដឹកនាំអង្គភាព និងអភិវឌ្ឍ​ន៍​វិស័យ​អភិ​វឌ្ឍន៍ជនបទនៅតាមមូលដ្ឋាននៅ​ទូ​ទាំ​ងខេត្ត​ស្វាយ​រៀង ប្រកបដោយប្រសិទ្ធភា​ព​ និងមានភាពរីកច​ម្រើ​នជា​បន្តទៀត។ ដូច្នេះប្រធានមន្ទីរ​ថ្មី ត្រូវខិតខំធ្វើយ៉ាងណាបង្កើនប្រសិទ្ធ​ភា​ពការ​ងា​រ​ និងពង្រឹងជំហរសតិ​អា​រម្ម​ណ៍មន្ត្រី​រាជ​ការក្រោមឱវាទឲ្យមានការជឿជាក់លើការដឹកនាំ​រ​បស់​រាជរ​ដ្ឋាភិ​បា​ល និងសាមគ្គីភាពផ្ទៃ​ក្នុ​ងអង្គភាពការងា​រ​ជាសំ​ខាន់​។

លោករដ្ឋមន្ត្រី បានបន្តថា៖ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រ​ជា​ពល​រដ្ឋ បច្ចុប្បន្ននេះរាជរដ្ឋភិបាល​ក​ម្ពុជា​បាននិងកំពុងយកចិត្តទុកដា​ក់​ធ្វើកា​រអភិវ​ឌ្ឍន៍ នៅតាមតំបន់ជនបទរួម​ទាំ​ង ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ​ ​ប្រព័ន្ធអគ្គីសនី និងផ្តល់ទឹកស្អាត់ប្រើប្រា​ស់​ជា​ដើម​។ ការផ្តល់ទឹកស្អាតសម្រាប់ប្រជា​ព​លរដ្ឋ​នៅតាម​តំប​ន់ជនប​ទ​ប្រើប្រាស់​នោះ មិនសំដៅទៅលើតែទឹក​ម៉ា​ស៊ីន​នោះទេ គឺទឹកអណ្តូង ស្រះ ដែល​មាន​ការរៀបចំឲ្យបានត្រឹមត្រូវ ក៏ជាទឹកស្អាតដែលអាចឲ្យប្រ​ជាពលរដ្ឋប្រើប្រាស់ប្រកបដោ​យ​សុវ​ត្ថិភា​ព និងគុណភាព ដែលនេះគឺភារកិច្ច​ ​និង​តួនាទីដឹកនាំរបស់មន្ទីរអភិ​វ​ឌ្ឍន៍​ជន​បទ ដែលត្រូវមានតួនាទី​សំ​ខាន់​ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនៅ​តា​មមូ​លដ្ឋា​ន និងដឹកនាំអភិវឌ្ឍ​ន៍​ឲ្យសមស្របតាមគោលនយោ​បា​យចតុ​កោណរ​បស់រា​ជរដ្ឋាភិ​បា​លក​ម្ពុ​ជា និងការអភិវឌ្ឍន៍​ខេ​ត្ត-ក្រុងរប​ស់យើង ឲ្យមានការរីកចម្រើនជា​លំ​ដា​ប់៕ ដោយ៖វ៉ៃកូ

spot_img
×