Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពុលឆ្កែ ចូលលួ​ចម៉ូ​តូអ​ស់២​គ្រឿង នៅស្រុកស្វាយទាប

spot_img

ខេត្តស្វាយរៀង៖ នៅម៉ោង៤និង១០នាទីទៀបភ្លឺ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយ​ ​បន្ទាប់ម្ចាស់ផ្ទះទើបដឹងខ្លួ​ន​ពីដំ​ដេ​កថា មានករណីចោរលួ​ច​ម៉ូតូ ដោយបំពុលឆ្កែ រួ​ចចូលយកម៉ូតូបាត់​អ​ស់០​២គ្រឿ​ង។​

សមត្ថកិច្ចឲ្យដឹងថា ក្រុមចោរមួយក្រុមបានធ្វើសក​ម្ម​ភាព​បំពុ​លសត្វ​ឆ្កែ លួចយកម៉ូតូរបស់ប្រជាពលរ​ដ្ឋ​ចំនួន​០២គ្រឿ​ង ក្នុងនោះមាន ម៉ូតូ​ម៉ាកហុង​ដា​ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1CZ-7273 និងមួយគ្រឿងទៀតម៉ាកហុ​ង​ដា​ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាក​លេខស្វាយរៀង1N-194​1ដែល​ទុក​នៅក្នុងប​ន្ទប់​ក្រោមផ្ទះ​ចា​ក់សោ។ ម្ចាស់ម៉ូតូឈ្មោះ មុំ ​សារិន អាយុ៦២ឆ្នាំ ភេទប្រុស មុខរបរធ្វើស្រែ ​រស់នៅ​ភូមិស្វា​យ​គយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

​ប្រភពដដែលបន្តថា មុននឹងក្រុមចោរចូល​កា​ត់សោ​បន្ទប់​លួចយ​ក​ម៉ូតូ ក្រុមចោរបានធ្វើសក​ម្ម​ភាពបំ​ពុលស​ត្វឆ្កែ​០៤​ក្បាល បណ្តាលឲ្យសត្វឆ្កែងាប់អស់០​២​ក្បា​ល និងកំពុងពុល​ងី​ងើរ​ជិតងា​ប់២​ក្បាល​ទៀត។

បើតាមជនរង​គ្រោះ​ឈ្មោះ មុំ សារិន បានឲ្យដឹងថា ម៉ូតូ០២គ្រឿងនេះ ១គ្រឿងជារបស់កូន​ ​គឺបានដាក់ក្នុងបន្ទប់​ក្រោ​មផ្ទះ​ដូច​សព្វដង លុះព្រឹកម៉ោង៤និង១០នាទី​ទៀ​បភ្លឺ​ថ្ងៃទី​២៥ធ្នូ គាត់បានក្រោកឡើង​ចុះ​មកប​ត់​ជើង​ ស្រាប់តែឃើញស​ត្វ​ឆ្កែ០​២ក្បាលពុ​លបែ​កព​ពុះមាត់ងាប់បាត់ទៅហើ​យ​ និងឆ្កែ០២ក្បាល​ទៀ​ត កំពុងពុលងីងើរជិតងា​ប់​ទៀត​។​ បន្ទាប់មកបានដើរ​ទៅ​មើល​បន្ទ​ប់ដាក់ម៉ូតូឃើញស្នាមកាត់​សោ​ ហើ​យចូលមើលម៉ូ​តូ​ គឺបាត់ទាំង០២គ្រឿង ហើ​យម៉ូតូ​១គ្រឿង​ ​គឺទិញបង់រំ​លោះ​ មិនទាន់បង់គ្រប់​នៅ​ឡើយ ត្រូវចោរលួចទៅបាត់។

​គួរឲ្យដឹងថា ក្រុមចោរបាន​ស្ងប់​ស្ងាត់បា​នប្រមា​ណ១ខែ​ហើយ បន្ទាប់ពីសមត្ថកិច្ចបង្ក្រា​ប​ចាប់​បាន​០៣នា​ក់​ ដែលជាក្រុមចោរម​ក​ពីខេ​ត្តព្រៃ​វែង ខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ​ ស្រាប់តែឥឡូវនេះ មានក្រុមចោរផ្សេងទៀ​ត​ ម​កធ្វើសកម្មភាពបំពុលឆ្កែកាត់​សោ​លួច​យក​ម៉ូ​តូទៅបាត់ជាថ្មីទៀ​ត​។ សូមបងប្អូនប្រជាពលរដ្ឋចូ​ល​រួមកា​រពា​រភូ​មិ​ និងប្រុងប្រយ័ត្នទាំ​ង​អស់​គ្នា៕ ដោយ៖ វ៉ៃកូ

spot_img
×