Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ អង្គុយជក់ថ្នាំញៀន តា​មទីសាធា​រណ​:​​ល្បីលើហ្វេស​ប៊ុក​ ត្រូវចាប់ខ្លួន​, ពលរដ្ឋរិះគន់លោកអធិការខណ្ឌឫ​ស្សីកែ​វ ថាមានភាពកម្សោយក្នុងកា​រ​ដឹក​នាំប​ង្ក្រាបថ្នាំ​ញៀន​

spot_img

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌប្ញស្សីកែវ​ ​រាជធានីភ្នំពេញ បានរិះគន់ចំពោះសកម្មភា​ព​កា​រងារ របស់លោក ហ៊ាង ថារ៉េត អធិការនគរបាល​ខ​ណ្ឌឫស្សីកែវ ថាអសមត្ថភាពក្នុងការងា​រ​ដឹកនាំ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀ​ន​ ដោយទុកឲ្យបទល្មើសនេះប​ន្តកើ​តមាន​យ៉ាង​អនា​ធិបតេយ្យ ក្នុងមូលដ្ឋាន របស់ខ្លួនគ្រប់គ្រ​ង។

ជាក់ស្តែងប្រជាពលរដ្ឋ ឲ្យដឹងថា កាលពីម៉ោង១ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្បែរស្ថានីយ៍​ប្រេ​ងឥ​ន្ធនៈ​ CALTEX មានទីតាំងតាមបណ្ដោយផ្លូវជា​តិ​លេខ​៥ ស្ថិតក្នុងភូមិផ្សារតូច​ សង្កាត់​ទួល​សង្កែទី១ ខណ្ឌឫស្សីកែវ គេប្រទះឃើញបុរសម្នា​ក់​ បានអង្គុយជក់ថ្នាំញៀ​ន​ តាមទីសាធារ​ណ​:ធ្វើព្រ​ងើយ ដោយមិនខ្វល់អំពីសមត្ថកិ​ច្ច​នោះទេ​។​
សកម្មភាពនេះ ក៏ត្រូវបានបណ្តាញផ្សព្វផ្សា​យ​ព័ត៌មា​នក្នុង​ស្រុកមួ​យចំនួន បានចុះមកផ្តិតយករូបថត​ និងបា​នផ្សា​យឡា​យ (Live) បង្ហោះនៅលើបណ្ដាញសង្គមហ្វេប៊ុក (​F​ace Book) ទើបផ្អើលដល់កម្លាំងសម​ត្ថ​កិច្ចមូ​លដ្ឋានហើយបានចុះទៅឃាត់ខ្លួនបុរ​ស​រូប​នោះ ​យកមកសាកសួរ​។
ក្រោយពេលសាកសួរ សមត្ថកិច្ច បញ្ជាក់ថា បុរសជក់ថ្នាំញៀនខា​ង​លើ​នេះ មានសតិមិនល្អ ឬមិនគ្រប់ទឹក។​
សមត្ថកិច្ចមូលដ្ឋានឲ្យ​ដឹងថា បុរសមានសតិមិនល្អខាងលើ​នេះ​ មានឈ្មោះ សេង ងួនដា អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទូ​ល​សង្កែ​ទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​
សមត្ថកិច្ចទទួលស្គាល់​ថា បុរ​សខាង​លើនេះ ជាមនុស្សសសៃប្រសាទ ​ហើយធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀនជោកជាំ។ ជាងនេះទៀត បុរសមានសតិមិនល្អរូប​នេះ​ តែងដើរតាមដងផ្លូវទាំ​ង​យប់ទាំ​ងថ្ងៃ និងគ្មានផ្ទះសំបែងស្នាក់នៅ​ពិ​តប្រា​កដនោះ​ទេ។​ ពោលគឺយប់ត្រង់កន្លែងណា ដេក​ត្រ​ង់ក​ន្លែង​នោះ។
កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បុរស ដែលសមត្ថកិច្ចនគរបា​ល​ខណ្ឌប្ញស្សីកែ​វ​ អះអាងថា ជាមនុស្សឡប់សតិ បា​ន​ទៅអ​ង្គុយនៅ​ចំណុចក្បែរការ៉ាស់សាំង ​និងបានជក់ថ្នាំញៀន​ធ្វើ​ព្រងើយ ដោយមុនខ្វល់ពីកម្លាំងស​ម​ត្ថកិច្ច​នោះ​ទេ ហើយសមត្ថកិច្ច ក៏មិនខ្វល់ថា បុ​រ​សរូ​បនោះជ​ក់គ្រឿ​ងញៀ​ន ឬមិនជក់នោះដែរ។ ហើយថា សកម្មភាពនេះ ក៏ត្រូវបានក្រុមអ្នកសារព័ត៌​មា​នមួយ​ចំនួ​ន បានចុះថតផ្សព្វផ្សា​យ​ ទើបផ្អើលដល់សមត្ថកិច្ច​មូ​លដ្ឋាន ចុះទៅនាំខ្លួនបុរ​ស​រូប​នោះ ​យកទៅកាន់ប៉ុស្ដិ៍នគ​រ​បាលរ​ដ្ឋបាល​សង្កា​ត់ទួ​លសង្កែ​ទី១ ដើម្បីធ្វើការសាកសួ​រ រួចក្រោយមក ក៏ធ្វើកំណត់ហេតុបញ្ជូន​ខ្លួ​នទៅព្យា​បា​ល ​ដោយស្ម័គ្រចិត្តនៅមន្ទី​រ​សង្គម​កិច្ចរា​ជធានី​ភ្នំពេ​ញ​។
ចំពោះសកម្មភាពខាងលើនេះ​ ត្រូវបានប្រជាពលរដ្ឋរស់នៅខ​ណ្ឌ​ប្ញស្សីកែ​វភា​គច្រើ​ន បានរិះគន់ចំពោះសកម្មភាពការ​ងា​រ របស់ លោក ហ៊ាង ថារ៉េត អធិការនគរ​បា​លខ​ណ្ឌឫស្សីកែវ ដែលទើបទ្បើងកាន់តំណែង​ថ្មី​ ថាហាក់មានភាពកម្សោយក្នុង​កា​រងារ​ដឹ​កនាំ ចុះបង្ក្រាបបទល្មើសជួញ​ដូ​រ និងប្រើប្រាស់គ្រឿង​ញៀ​ន​ ដែលកំពុងកើតមានយ៉ា​ង​អនាធិ​បតេយ្យ​ក្នុងមូ​ល​ដ្ឋាននេះ។ ជាក់ស្ដែង សូម្បីតែជនមានសតិមិនគ្រ​ប់​ ក៏អាចមានប្រភ​ព​ ដើម្បីទាក់ទងទិញ​គ្រឿ​ងញៀ​ន យកមកប្រើប្រាស់បា​ន​ដែរ​៕ ដោយ៖ ដែន សីមា

spot_img
×