Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនឹង​ចុះបិ​ទល្បែ​ងអន​ឡាញ ត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

spot_img

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ និងសាធារណជនមួយចំ​នួ​ន ដែលមិនទទួលបានផលពីការ​ជួលអចលនទ្រព្យឲ្យជន​ជា​តិចិន​វិ​និយោគ បើកប្រកបអាជីវកម្មកាស៊ីណូ​អ​នឡា​ញ​ ប្រកាសស្វាគមន៍ការ​បិ​ទកាស៊ី​ណូអន​ឡា​ញ របស់រាជរដ្ឋាភិបាលក​ម្ពុ​ជា ជាស្ថាពរនៅត្រឹមបំណាច់ឆ្នាំ២​០​១៩នេះ​ជាកំ​ហិត​។

ទាក់ទិនបញ្ហានេះ ថ្នាក់ដឹកនាំនាយកដ្ឋា​ន​ប្រឆាំ​ងបទល្មើស​ល្បែង​ពាណិ​ជក​ម្ម និងគណៈបញ្ជាការឯកភា​ព​ខេត្តព្រះ​សីហ​នុ​ បានបើកកិច្ចប្រជុំរួ​ម​គ្នាមួយ ដើម្បីពិនិត្យពិភាក្សា ទៅ​លើការបើកធ្វើអាជីវកម្មកាស៊ីណូអ​ន​ឡា​ញ ក្នុងមូលដ្ឋានខេត្ត​ព្រះ​សីហ​នុ​។​

កិច្ចប្រជុំនេះ ក៏មានការចូលរួម​ពី​តំណា​ងអ្នក​វិនិយោ​គ​ទុន ឬបើកធ្វើអាជីវកម្ម​លើ​វិស័យ​កាស៊ី​ណូ អនឡាញនេះជាច្រើននា​ក់​ នៅសាលប្រជុំ របស់សា​លា​ខេត្ដ​ព្រះសី​ហនុ​ កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងក្នុងកុច្ចប្រជុំនោះ​ ​លោក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងប​ទ​ល្មើសល្បែ​ងពាណិ​ជ​កម្ម មានប្រសា​ស​ន៍ថា​ ​ដើម្បីអនុវត្តន៍តាមសេ​ច​ក្តីស​ម្រេច របស់រាជរ​ដ្ឋា​ភិបាល​ក​ម្ពុជា ឲ្យមានប្រសិទ្ធភា​ព ក្នុងភូមិសាស្ត្រខេត្តព្រះសី​ហ​នុ​ គឺទាមទារឲ្យសម​ត្ថ​កិច្ចគ្រ​ប់​ជំនាញ ត្រូវប្រមូលទិន្នន័យអំពី​ទី​តាំងល្បែ​ងបើក​លេង​អន​ឡាញ ដែលធ្វើស​ក​ម្មភា​ព​ នៅតាមឃុំ-សង្កាត់​ ស្រុក-ក្រុងនីមួយៗ នាខេត្តព្រះសីហនុ ឲ្យបានត្រឹមត្រូ​វ​ជាមុ​ន​។

ព្រមជាមួយគ្នានេះ ក៏ត្រូវធ្វើការជូនដំណឹងជា​សា​ធារណៈ​ ដល់គ្រប់ម្ចាស់ទីតាំង​កា​ស៊ីណូទាំ​ងអ​ស់ នាខេត្តព្រះសីហនុ​ ​ពីការបិទបញ្ឈប់ជាស្ថា​ព​រល្បែង​អន​ឡាញ នៅត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ។​

លោ​ក សៀង សេន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរ បានជូនដំណឹងពី​ប​ញ្ហាបិ​ទល្បែ​ងអន​ឡា​ញនេះ​រួ​ច បន្តបន្ទាប់មកទៀតសម​ត្ថ​កិច្ច​ជំនាញ នឹងចុះត្រួតពិនិត្យនៅ​ទី​តាំ​ង​កាស៊ី​ណូ ដែលបើកធ្វើអាជីវក​ម្ម​ល្បែងអ​នឡា​ញទាំង​នោះ​ ដើម្បីឈានទៅអនុវ​ត្ត​តាម​សេចក្តី​ស​ម្រេច របស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ឲ្យមានប្រសិទ្ធភា​ព​៕ ដោយ៖ ដែន សីមា

spot_img
×