Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពលស្រា បើកឡា​នលឿនដូ​ចគេហោះ វ៉ាជែងជ្រុលបុកបង្គោលគី​ឡូ​ម៉ែត្រ ប៉ើងដូចសី ស្លាប់ម្នាក់ របួសធ្ងន់​២នាក់ នៅក្រុងស្វា​យរៀ​ង

spot_img

ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍ដ៏រ​ន្ធត់មួយ បណ្តាលឲ្យអ្នកបើកបរ​រ​ថយន្ត​ស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងអ្នករួមដំណើ​រ​របួស​ក្បាលធ្ងន់ធ្ងរ និងបុកម៉ូតូពេញ​ទំ​ហឹង បណ្តាលឲ្យរងរបួស​ធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ​ខេ​ត្តដើម្បី​សង្គ្រោះ។​

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៣​និ​ង៣​០​នាទីរ​សៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ​១៣​ ត្រង់ចំ​ណុ​ចភូមិធ្លក សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចឲ្យដឹងថា៖ ជនរងគ្រោះដែលបានស្លា​ប់​នោះមា​នឈ្មោះ ​ឆាយ វណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបររត់តាក់ស៊ីមានទីលំ​នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង រីឯអ្នករួមដំណើរឈ្មោះ យ​ក់ សារី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានទីលំនៅភូមិ ព្រៃគាវ ឃុំ កំពង់ចក ស្រុ​ករំដួល ខេត្តស្វាយរៀង របួស​ធ្ងន់ បែកក្បាល ជាំភ្នែកធ្ងន់ និងរលា​ត់ដៃ​ជើង។​

ចំណែកជនរងគ្រោះម្នាក់ទៀត បើកម៉ូ​តូម៉ាក​ហុង​ដាសេ​១២​៥ ពណ៌ខ្មៅពាក់ផ្លាកលេខ​ស្វាយ​រៀ​ង ១A៤៧៣២ បើកបរពី​ទិស​ខាងជើងទៅត្បូង របួស​ធ្ងន់​ធ្ងរសន្លប់នៅនិ​ងកន្លែង​ ម៉ូតូខូចខាតស្រាល។ ចំណែករថយន្តបង្កម៉ាក តូយ៉ូតា កាមរី ឆ្លាមពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២I-៦៤៩៩ បើកបរពីទិស​ខា​ងត្បូ​ង​ទៅជើ​ង ខូចខា​ត​ធ្ងន់ធ្ងរ។

ទាក់ទិនករណីគ្រោះថ្នាក់ចរា​ចរណ៍ ដ៏រន្ធ​ត់នេះ អ្នកឃើញហេតុការណ៍បាន​​ឲ្យដឹ​ងថា មុនពេលកើតហេតុគេឃើញ​រ​ថយ​ន្ត​បង្ក បើកបរយ៉ាងលឿ​ន​ពីទិសខា​ងត្បូង ទៅជើង​លុះម​កជិត​ដល់​កន្លែ​ងកើ​ត​ហេតុ បានបើកវ៉ាជែងរថយ​ន្តឡិចស៊ីស១គ្រឿង និងបន្តវ៉ារថយ​ន្ត​ហាយឡែន​ឌ័រ​មួយគ្រឿងទៀត បានប៉ះរថយ​ន្តហាយឡិនឌ័រ ក៏រេចង្កូតទៅឆ្វេងបុក​ចំ​បង្គោល​ថ្មគីឡូម៉ែត្រលេខ១ ប៉ើងជាង១០ម៉ែត្រ បណ្តាល​ឲ្យរ​ថ​យន្តក្រ​ឡាប់បីបួនត្រឡប់ ទៅបុកជាមួ​យម៉ូតូ ដែលបើ​កបញ្ច្រា​សទិសគ្នា ដួលខ្ទាតជិត១០​ម៉ែ​ត្រ បណ្តាលឲ្យអ្នកបើកម៉ូតូរ​ង​របួ​សក្បាល និងដៃជើងធ្ងន់​ធ្ង​រសន្លប់​នៅនឹងកន្លែង។

ចំណែកអ្នកបើករថយន្តឈ្មោះ ឆាយ វណ្ណា បែកក្បាលធ្លាយខួខ្ទាតបាចពេ​ញថ្នល់ស្លាប់ នៅក្នុងរថយន្ត​ រីឯបុរសជាប្អូនថ្លៃរួមដំ​ណើ​ររបួ​សធ្ង​ន់​។

បើតាមឈ្មោះ យក់ សារី ដែជាប្អូនថ្លៃរួមដំណើរ​ បាន​ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១១និង៣០​នា​ទីព្រឹក រូបគេនិងបងថ្លៃឈ្មោះឆា​យ វណ្ណា បានជិះម៉ូតូទៅចូល​រួ​មជប់​លៀង ផឹកស៊ីនៅផ្ទះមិត្ត​ភក្តិនៅស្រុក​ស្វាយជ្រំ រហូតដល់ម៉ោង៣និ​ង​១០នាទី​រសៀល ក៏ត្រឡប់មកវិញ​ហើយបានចូលក្នុងមន្ទរ​ពេទ្យខេត្តមើលម្តាយបង្កើត មានជំងឺវះពោះ សម្រាកពេទ្យ ទើបបងថ្លៃយក​ម៉ូតូទៅទុកនៅកន្លែងឳពុកធ្វើការ នៅពន្ធនាគារខេត្ត រួចយករថយន្តបើ​កទៅផ្ទះ ក្នុងគោលបំណងទៅយកប្រ​ពន្ធឈ្មោះកែន ស្រីរ័ត្ន អាយុ៣២ឆ្នាំ នៅភូមិព្រះទន្លេ ឲ្យមកដេកកំដរម្តាយ​ក្មេក​ ពេលនោះខ្លួនជាប្អូនថ្លៃក៏ឡើងជិះរថយន្ត ទៅជាមួយ ក៏ប៉ុន្តែដោយស្រវឹងស្រា ពេកក៏​កាច់កៅអី ដេកលក់ទៅពេល​ដឹ​ងខ្លួន ឃើញបងថ្លៃស្លា​ប់ ទៅហើយ ឡានខ្ទេ​ចមុខ​យ៉ាងដំ​ណំ គួរឲ្យតក់ស្លុតណាស់។​

រីឯប្រពន្ធ និងម្តាយក្មេកម្តាយធំ យំបោកខ្លួន គួរឲ្យសង្វេក ប្តីស្លាប់ចោល​បន្សល់ប្រពន្ធ និងកូនប្រុស២នាក់ ម្នាក់អាយុ៦ឆ្នាំ ម្នាក់ទើបតែ២ខួប ឲ្យកំព្រា។ សមត្ថកិច្ចធ្វើការវាស់វែង ហើយសន្និដ្ឋានថា បើកប​រដោយស្រវឹង និងបើកល្បឿនលឿន វ៉ាជែងកន្លែងគ្រោះថ្នាក់។ សពសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថ​យន្ត​ និងម៉ូ​តូយ​កទៅរ​ក្សាទុក​នៅការិយា​ល័យន​គ​របាល​ច​រាចរណ៍ ស្នងការដ្ឋាននគបា​លខេ​ត្ត​រង់ចាំដោះ​ស្រាយជា​ក្រោយ​៕ដោយ៖វ៉ៃកូ

spot_img
×