Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលប្រមូលផ្តុំ​លើ​គ្រប់​វិស័​យ​ ពោរពេញដោយសុខសុ​វ​ត្ថិភាព

spot_img

ភ្នំពេញ៖ រា​ជ​ធានីភ្នំពេញ នាពេលបច្ចុប្បន្ននៅតែរក្សាបាន​នូ​វអ​ត្តស​ញ្ញាណ នៃទីក្រុងប្រវត្តិសាស្ត្រ​រ​បស់​ខ្លួន ដែលដែលជាបេះដូងនៃព្រះរាជាណា​ច​ក្រក​ម្ពុ​ជា និងជាមជ្ឈមណ្ឌលប្រមូលផ្តុំ​លើ​គ្រប់​វិស័​យ​ ពោរពេញដោយសុខសុ​វ​ត្ថិភាព។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤​ធ្នូ ​បានរៀបចំឲ្យមានការជួបជុំ​ មន្ត្រី​រាជការ បុគ្គលិកតាមមន្ទីរ អង្គភាព អាជ្ញាធរដែនដីជំនា​ញ​ពាក់ព័ន្ធ ក្នុងន័យថ្លែងអំណរគុណក្រុមកា​រ​ងាររៀបចំ​ម​ហាសន្និ​បាត មន្ត្រីទាំងអស់ក្រោមឱវាទរដ្ឋបាលរាជធា​នី​ភ្នំពេញ ដែលបានរួមចំណែកក្នុងការរៀប​ចំ​មហា​ស​ន្និបាតស​មាគ​មន៍អន្តរជាតិអភិបា​លក្រុ​ង ប្រើប្រាស់ភាសាបារាំង​
(A​IMF) លើកទី៣៩ ដែលរាជធានី​ភ្នំពេ​ញ ធ្វើជាម្ចាស់ផ្ទះកាលពី​ដើ​មខែធ្នូ កន្លងទៅ​ទទួលបា​នជោ​គ​ជ័យ។
​ លោ
កឃួង ​ស្រេង អភិបាលនៃ​គណៈអ​ភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្នាដៃការងារ និងសមិទ្ធផលទាំងឡាយ ដែលយើងទាំងអស់គ្នា​សម្រេច បាននាពេលកន្លងម​ក​នេះ គឺមិនត្រឹមតែ​ជា​កិត្តិ​យស​ដ៏ធំ​ធេង របស់រដ្ឋបាលរាជធា​នី​ភ្នំពេ​ញ ក្នុងនាមជាសមាជិកអចិន្ត្រៃ​យ៍៍នៃសមា​គម AIMF ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងជាមោទន​ភា​ពថ្មីមួ​យ​ទៀត របស់រាជរដ្ឋាភិបាល​ក​ម្ពុជា​ ក្រោម​ការ​ដឹ​កនាំ ប្រកបដោយភាពឈ្លាសវៃ​រប​ស់ ស​ម្តេចអគ្គមហា​សេ​នាប​តីតេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រក​ម្ពុ​ជា​ ហើយក៏ជាសារប​ង្ហាញប្រាប់​ពិភ​ពលោ​កថា ទីក្រុងភ្នំពេញមិនមែនជាទីក្រុងខ្មោច ​និ​ងមិន​មែនជា​ទីក្រុងឯកោ ដូចកាលពី​ឆ្នាំ១​៩៧៩នោះឡើយ។ ផ្ទុយទៅវិញរា​ជ​ធានីភ្នំពេញ នាពេលបច្ចុប្បន្ននៅតែរក្សាបាន​នូ​វអ​ត្តស​ញ្ញាណ នៃទីក្រុងប្រវត្តិសាស្ត្រ​រ​បស់​ខ្លួន ដែលដែលជាបេះដូងនៃព្រះរាជាណា​ច​ក្រក​ម្ពុ​ជា និងជាមជ្ឈមណ្ឌលប្រមូលផ្តុំ​លើ​គ្រប់​វិស័​យ​ ពោរពេញដោយសុខសុ​វ​ត្ថិភាព វិបុលភាព សកម្មភាពរស់រវើ​ក​ និងមានភាពទាក់ទាញ​បំ​ផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍យើ​ងនេះ។ ជាមួយនឹងការទទួលទានអាហារ​សា​មគ្គី​ អបអរឆ្នាំថ្មីឆ្នាំសក​ល​នេះដែរ លោកឃួង ​ស្រេង យកឱកាសនេះប្តេជ្ញាចិត្តរួមគ្នាជាថ្មី ម្តងទៀត ដោយ​បា​នស​ន្យាខិ​តខំប្រឹងប្រែងទ្វេដងជាមួយប​ង​ប្អូន​សហ​ការី​ មន្ត្រីរាជការនិងបុគ្គលិ​ក​ទាំង​អស់ នៃរដ្ឋបាលរាជធានីភ្នំ​ពេ​ញ ដើម្បីឆ្លើយតបទៅនឹងទំនុកចិ​ត្ត​រ​បស់ ប្រជាពលរដ្ឋ ​ព្រោះការងារណាក៏យើង​អា​ចសម្រេចបានដែរ ឲ្យតែមានកម្លាំងសាមគ្គី៕ដោយ៖កូឡាប

spot_img
×