Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ថៃ មក​កម្ពុជា ទម្ងន់​ជាង​២០​គីឡូក្រាម​

spot_img

ព្រះវិហារ ៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន Anti-Drug Department ឲ្យ​ដឹងថា អនុវត្តតាម​បញ្ជា លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជា​កម្លាំង ជំនាញ​មួយក្រុម ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន នៅ​ភូមិសាស្ត្រ​ខេត្ត​ខេត្តព្រះវិហារ ។​

​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤:២២ នាទី កម្លាំង​ជំនាញ​(​ក​១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក រ​វ​សេនីយ៍​ទោ ជា សំអឿន នាយរង​ការិយាល័យ ក​១ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សម្របសម្រួល​ដោយ​ពី​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន (​ពី​ថៃ​មក​កម្ពុជា​ឆ្លងកាត់​តាម​ច្រក​អានសេះ​) នៅ​ចំណុច ដំណាក់​សេ​មាន់ ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ លទ្ធផល ៖
​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ ពិន និស្សា ហៅ​ខូច ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ២៤​ឆ្នាំ
​រឹបអូស​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន ២០​ដុំ​ធំ ស្មើ​ទម្ងន់​ប្រមាណ ២០ គីឡូក្រាម ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង សំណុំរឿង​បន្តទៅ​តុលាការ​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

 


spot_img
×