Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី បញ្ជាក់​ពី​ករណី​ប្រជាពលរដ្ឋ ជាង​១០០​នាក់ មកពី​ឃុំ​ជីខ​លើ ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ជួយ​អន្តរាគមន៍​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​ករណី​ប្រជាពលរដ្ឋ ជាង​១០០​នាក់ មកពី​ឃុំ​ជីខ​លើ ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ជួយ​អន្តរាគមន៍​នោះ ក្រសួង​រៀបចំ​ដែនដី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រសួង​ធ្លាប់​បានចេញ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ជម្រាបជូន​ក្រុម​ប្រជាពលរដ្ឋ​រួចហើយ​។​

​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា ក្រុម​ប្រជាពលរដ្ឋ ២០០ គ្រួសារ រស់នៅក្នុង​ភូមិសាស្ត្រ ស្រុកស្រែ​អំបិល ខេត្តកោះកុង ដែល​បាន​ឡើងមក​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​មិគសិរ ឆ្នាំកុរ ពស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​តាម​សួរ​ពត៌មាន​អំពី​សំណើ​របស់​ពួកគាត់​សុំ​ក្រសួង​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន KSL ​ដែលជា​ក្រុមហ៊ុន​ទិញ​ស្ករអំពៅ​ពី​ប្រទេស​កម្ពុជា និង​ដែល​តាមរយៈ​អង្គការ CLEC ថា ក្រុមហ៊ុន​នេះ​បាន​សន្យា​​ផ្តល់​សំណង​ផលប៉ះពាល់​ជា​ថវិកា​ដល់​ក្រុម​ប្រជាពលរដ្ឋ ២០០ គ្រសារ​ខាងលើ នា​ឆ្នាំ​២០១២ ពេលដែល​​ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង​ទៅ​សហគមន៍​អឺរ៉ុប​។​

​ករណីនេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិត​លេខ ៤១១៩ ដន​ស​.​ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ជម្រាបជូន​ក្រុម​ប្រជាពលរដ្ឋ​រួចហើយ​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ប្រមាណ ជាង​១០០​នាក់ មកពី​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ដែលមាន​ជម្លោះដីធ្លី ជាមួយនឹង​ក្រុមហ៊ុន​ស្ករអំពៅ ក្នុង​ខេត្តកោះកុង បាន​ប្រមូល​ផ្តុំគ្នា នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ដាក់​ញត្តិ​ដល់​ក្រសួង ស្នើ សុំ​ឱ្យជួយ​អន្តរាគមន៍​ជំរុញ​ក្រុមហ៊ុន ថេត​អិន​ឡាយ ដោះស្រាយ​ផ្តល់​សំណង​ដល់​ពួកគេ ដែល​ក្រុមហ៊ុន​នេះ បាន​សន្យា​រយៈពេល​១៤​ឆ្នាំ មកហើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×