Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នឹងធ្វើ​នៅ​ខេត្តបាត់ដំបង​

spot_img

(​បាត់ដំបង​)៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នឹងធ្វើ​នៅ​ខេត្តបាត់ដំបង​, ថ្ងៃនេះ​ក្រសួង​ទេស​ចរណ៍ និង​រដ្ឋបាលខេត្ត បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​ផែនការ​រៀបចំ​។​

​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទេស​​ចរណ៍​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ផែនការ​រៀបចំ ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ឆ្នាំ​២០២០ ជាមួយរដ្ឋបាល​ខេត្តបាត់ដំបង ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​ឧ​ត្ត​ម​សេនីយ៍​​ឯក ឯក សំ​អូន មេ​បញ្ជា​រង​កងទ័ព​​ជើងគោក ជា​មេបញ្ជាការ​យោធភូមិ​​ភាគ​ទី​៥​។​

​លោក ប៉ាក់ សុខុម បាន​មានមតិ​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​បច្ចេកទេស និង​មានការ​បែងចែក​ក្រុមការងារ​ដើ​​ម្បី​ត្រៀម​រៀបចំ​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន នៅក្នុង​ពិធីបុណ្យ​ទន្លេ​ក្នុងអំឡុង​ខែមីនា​ឆ្នាំ​២០២០ ខាងមុខនេះ។​

​លោក ងួន រតនៈ បាន​លើកឡើងថា ក្នុងនាម​រដ្ឋបាលខេត្ត​មាន​សេចក្តី​រីករាយ​បំផុត​ដែល​ខេត្តបាត់ដំបង ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​​ជោ ហ៊ុន សែន តាមរយៈ​ក្រសួង​ទេស​​ចរណ៍ បានសម្រេច​ជ្រើស​យក​ខេត្ត​
​បាត់ដំបង​ធ្វើជា​ម្ចាស់​ទីតាំង​ម្ចាស់ផ្ទះ ហើយ​ពិធីបុណ្យ​ទន្លេ​នេះ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​លោក​ប៉ាក់ សុខុម បាន​ជម្រាប​ដល់​ពិធី​ថា នៅក្នុង​ពិធីបុណ្យ​ទន្លេ​នេះ ត្រៀម​រៀបចំ​ព្រឹ​ត្ត​ការ​ធំ​៣​ប្រភេទ​គឺ​៖ ១, ដាំ​កូនឈើ ២,​ពិធី​តាំង​ពិ​ព័រ​ណ៌​តាំង​ផលិតផល​ខ្មែ និង​បរទេស​មាន​២​ជម្រើស ៣, កម្មវិធី​កីឡា​ផ្សេងៗ​។​ល​។​

​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​នេះហើយ ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ឲ្យ​បានល្អ​ប្រសើរ​ជាមុន​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×