Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​សមាសភាព​មួយចំនួន​បាន​​យកឈ្មោះ​និង​តាងខ្លួន​ជាថ្នាក់ដឹកនាំ​របស់​អគ្គ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ដើម្បី​ប្រើ​ឥទ្ធិពល​ធ្វើ​​សកម្មភាព​នៅតាម​ស្ថាប័ន​អង្គភាព​មួយចំនួន​

spot_img

​រាជធានី​ភ្នំពេញ ៖ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំណុះ​ក្រសួងមហាផ្ទៃ​មេត្តា​ជ្រាបថា កន្លងទៅ​ថ្មីៗ​នេះ មាន​សមាសភាព​មួយចំនួន​បាន​យកឈ្មោះ​និង​តាំងខ្លួន​ជា​ថ្នាក់ដឹកនាំ​របស់​អគ្គនាយក​ដ្ឋា​ន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បី​ប្រើ​ឥទ្ធិពល​ធ្វើ​សកម្មភាព​នៅតាម​ស្ថាប័ន​អង្គភាព​មួយចំនួន​ចំណុះ​រដ្ឋបាល​ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ ក្នុង​រូបភាព​ជាការ​​ចុះ​ដោះស្រាយ បណ្តឹង​វិវាទកម្ម បង្គាប់បញ្ជា គំរាមកំហែង​សម្អាត​ទារប្រាក់ និង​ដាក់​កំហិត​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំង​នគរបាលជាតិ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​នៅ​ថ្ង​ទី​២៥​ខែធ្នូ ឆ្នាំ​២០១៩​បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណៈជន និង​ស្ថាប័ន​​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំណុះ​ក្រសួងមហាផ្ទៃ​មេត្តា​ជ្រាបថា កន្លងទៅ​ថ្មីៗ​នេះ មាន​សមាសភាព​មួយចំនួន​បាន​​យកឈ្មោះ​និង​តាំងខ្លួន​ជា​ថ្នាក់ដឹកនាំ​របស់​អគ្គនាយក​ដ្ឋា​ន​សវនកម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បី​ប្រើ​ឥទ្ធិពល​ធ្វើ​​សកម្មភាព​នៅតាម​ស្ថាប័ន​អង្គភាព​មួយចំនួន​ចំណុះ​រដ្ឋបាល​ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​​កំពង់ធំ ក្នុង​រូបភាព​ជាការ​​ចុះ​ដោះស្រាយ បណ្តឹង​វិវាទកម្ម បង្គាប់បញ្ជា គំរាមកំហែង​សម្អាត​ទារប្រាក់ និង​ដាក់​​កំហិត​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំង​នគរបាលជាតិ​។​

​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ បាន​តាមដាន​និង​សិក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​
​ករណី​ខាងលើ និង​បាន​ពិនិត្យឃើញថា ពុំមាន​ថ្នាក់ដឹកនាំ​ឬ​មន្ត្រី​ណា​ម្នាក់​របស់​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំង​នេះឡើយ ព្រោះ​រាល់​ការ​​ចុះទៅ​បំពេញបេសកកម្ម​ការងា​រ​របស់​មន្ត្រី គឺ​សុទ្ធសឹងតែ​ស្ថិតនៅក្រោម​ការតាមដាន​និង​ត្រួតពិនិត្យ យ៉ាង​ហ្មត់ចត់​។ ជាការ​ពិតណាស់ សកម្មភាព​ទាំងនេះ​គឺជា​ចេតនា​ទុច្ចរិត​​ដ៏​ធ្ងន់ធ្ងរ ដែលមាន​បំណង​ជាក់លាក់​ប​ង្ខ​ច​កេរ្តិ៍ឈ្មោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​​ក្រសួងមហាផ្ទៃ ។​

​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ សូម​ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​ល្មើស​ទាំងនេះ និង​
​សូម​ស្នើ​ដល់​សាធារណៈជន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាង​កញ្ញា ជា​មន្ត្រីរាជការ​សាធារណៈ​
​និង​កងកម្លាំង​នគរបាលជាតិ មេត្តា​សហការ​ចូលរួម​រាយការណ៍​អំពី​សកម្មភាព​ល្មើសច្បាប់​ខាងលើ និង​មុខសញ្ញា​​ពាក់ព័ន្ធ មក​អគ្គនាយកដ្ឋាន​ស​វន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បី​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×