Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២១ ក្រសួង​រៀបចំ​ដែនដី នឹង​ចុះបញ្ជី​៧​លាន​ក្បាលដី ជូន​ពលរដ្ឋ​ឱ្យអស់​

spot_img

(​ភ្នំពេញ​)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រកាសថា នៅ​ឆ្នាំ​២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នឹង​ចុះបញ្ជី​ក្បាលដី ៧​លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យអស់ ខណៈ​នៅ​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​បាន​ចុះបញ្ជី​ក្បាលដី បាន ៨០.២២​ភាគរយ ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​វិវាទ និង​មាន​ភាព​សុ​ខុ​ដុម​នៃ​សង្គម​។​

​លោក​បន្តថា ក្រសួង​បន្ត​គាំទ្រ និង​អនុវត្ត​គោលនយោបាយ និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធានា​នូវ​វត្តមាន​ជា​​អចិន្ត្រៃយ៍​នៃ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​។​

​បន្ត​អនុវត្ត​កាន់តែ​សកម្ម និង​ស៊ីជម្រៅ​នូវ​កម្មវិធី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ពិសេស​កំណែទម្រង់​លើ​វិស័យ​ដីធ្លី​។​

បន្ត​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី​ឱ្យបាន ៩៤ % នៅ​ឆ្នាំ ២០២០ និង​ឈានទៅ​សម្រេច ១០០ % នៅ​ឆ្នាំ​២០២១ នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប​ចំនួន ៧ លាន​ក្បាលដី ដែល​មកដល់​បច្ចុប្បន្ន​សម្រេចបាន ៨០២២%​ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​វិវាទ និង​ភាព​សុខដុម​នៃ​សង្គម​។​

បន្ត​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១០​សហគមន៍​ក្នុង​មួយឆ្នាំ ដែល​មកដល់​បច្ចុប្បន្ន​
​សម្រេចបាន​ចំនួន ៣០ សហគមន៍ ស្មើនឹង ៨១៩ បណ្ណ ទំហំ ២៨៥២២,៥២ ហិកតា សម្រាប់​៣ ០៣៣ ត្រ​សារ​
​។ កម្ពុជា​ឈរ​លំដាប់ថ្នាក់​លេខ ១ នៅ​តំបន់​អាស៊ី លើ​ការងារ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច សំដៅ​រក្សា​ការពារ​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​ល្អ​របស់​ជនជាតិ​។ ក្នុង​ការងារ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដែល​លទ្ធកម្ម​កម្មសិទ្ធិ​បាន​ពី​អំណោយ​ឪពុក ម្តាយ ជីដូន ជីតា កូនបង្កើត បងប្អូន​បង្កើត ដែល​បាន​កកស្ទះ​ប្រមាណ ៥៥ ០០០ បណ្ណ ដោយ​​រង់ចាំ​ការ​ប្រថាប់ត្រា​ពន្ធ​សូន្យ​ពី​អង្គភាព​ពន្ធដារ ស្នើ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​​និង​សុរិយោដី​រាជធានី ខេត្ត ផ្តល់​របាយការណ៍​មក​ក្រសួង ដើម្បី​បូកសរុប​សុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ចម្លងជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចេញ​មន​អស់​មុន​ដំណាច់​ខែមករា ឆ្នាំ ២០២០​។​

​នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅក្នុង​ពិធី​បិទ​សន្និបាត​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​របស់ខ្លួន នៅក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២០​។​

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​សូមឱ្យ​ទាំងអស់គ្នា ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ពុះពារ​នៅក្នុង​ការចុះបញ្ជី​ដីធ្លី ដែល​សព្វថ្ងៃនេះ​យើង​ធ្វើការ​បូកសរុប​បាន​៨០.២២​ភាគរយ នៃ​ការចុះបញ្ជី​ដីធ្លី​នេះ គោលដៅ​ដ៏​ចម្បង​នេះ​យើង​ត្រូវ​ជំរុញ​៩៤​ភាគរយ នៅ​ឆ្នាំ​២០២០ ហើយ​ត្រូវ​ចប់​នៅ​ខែធ្នូ ពេល​សន្និបាត​ឆ្នាំ​២០២១ គឺ​ត្រូវ​បញ្ចប់​ការចុះបញ្ជី​ក្បាលដី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ប៉ាន់ស្មាន​មាន​ជាង​៧​លាន​ក្បាលដី​»​។

​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ការចុះបញ្ជី​ក្បាល​ជូន​ប្រជាពលរដ្ឋ​ឱ្យអស់​នៅ​ឆ្នាំ​២០២១ ខាងមុខនេះ គឺជា​ការងារ​ដ៏​សំខាន់បំផុត ដើម្បីឱ្យ​ការគ្រប់គ្រង​ដី​មាន​សុវត្ថិភាព មាន​បណ្ណ​សម្គាល់​អចល​វត្ថុ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប ព្រមទាំង​ធ្វើឱ្យមាន​ស្ថិរភាព ហើយ​បណ្ណ​នេះ​ក្លាយទៅជា​ទុន ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ធ្វើការ​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ មាន​៥​ដំណាក់កាល​កន្លងផុត​ទៅហើយ​។​

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បានផ្តល់​បណ្ណ​កម្មសិទ្ធិ ទទួលស្គាល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន ៥​ដំណាក់កាល ដូច្នេះ​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ទាំង​៥​ដំណាក់កាល បានក្លាយ​ជា​ទុន​ដែល​រដ្ឋ​បាន​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។ ការផ្តល់ជូន​ប័ណ្ណកម្មសិទ្ធិ​លើ​ដីធ្លី​នេះហើយ បាន​នាំមក​នូវ​សក្តានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​ក្រុមគ្រួសារ និង​អាច​ស្វែងរក​ដៃគូរ​អភិវឌ្ឍ​នានា មក​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ដីធ្លី​របស់​ពួកគាត់​ជាដើម​។ និយាយ​ម្យ៉ាងទៀត វា​បាន​ក្លាយទៅជា​ការជំរុញ​អនុវត្តន៍​ការដោះស្រាយ​វិវាទ​ដីធ្លី​ផងដែរ​។​

«​យើង​នៅសល់ ២២០០​ករណី​ទៀត នៅ​ទូទាំងប្រទេស ដែល​មិនទានបាន​ដោះស្រាយ​បញ្ចប់​តាមរយៈ​យន្តការ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី នៅពេលដែល​សកម្មភាព នៃ​ការចុះបញ្ជី​ដីធ្លី​របស់​យើង​ដំណើរការបាន​ទៅមុខ​ថែមទៀត រហូតដល់​៩៤​ភាគរយ បើ​ចុះបញ្ជី​បាន​មានន័យថា ដី​ទាំងនេះ គឺ​គ្មាន​ទំនាស់ យើ​យ​អាច​ប្រកាស​តំបន់​វិនិឆ្ឆ័យ​បាន ហើយ​យើង​ចេញ​បណ្ណ​កម្មសិទ្ធិ ជូន​ដល់​ប្រជាពលរដ្ឋ​»​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លេ​ី​ក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៖ ក្រសួង​បន្ត​ពង្រឹង​ការប្រមូល​ចំណូល​ចូល​ថវិកាជាតិ ដែល​នៅ​ឆ្នាំ ២០១៩ នេះ ប្រមូល​ចំណូល​បាន​ជិត​១១៤ លាន​ដុល្លារ កើនឡើង ១៧ លាន​ដុល្លារ ស្មើនឹង ១៧,៥០% ធៀប​នឹង​ឆ្នាំ ២០១៨៕​ដោយ​៖​កូ​ឡាប​

spot_img
×