Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន ០២​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ករណី​ខ្ចី​ម៉ូតូ​គេ​ដាក់បញ្ចាំ​យកប្រាក់​លេងល្បែង​

spot_img

​បន្ទាយមានជ័យ​៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត​(​ខ្ចី​ម៉ូតូ​ដាក់បញ្ចាំ​យកប្រាក់​លេងល្បែង​) ។ កាលពី​ថ្ងៃទី​២៥​ខែធ្នូ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​

​សូមបញ្ជាក់ថា ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥ និង ០០​នាទី នៅ​ចំណុច​កាស៊ីណូ​ពូ​លី ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​ដាក់បញ្ចាំ​យកប្រាក់​លេងល្បែង​) និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន ០២​នាក់ ។

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ធ្វើការ​សាកសួរ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ភាគី​ជនរងគ្រោះ កាលពី​ថ្ងៃទី​២២ ខែ ធ្នូឆ្នាំ​២០១៩ ​និង​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ រកមុខ​សញ្ញា​ជនសង្ស័យ រហូត​ឃាត់ខ្លួន​បាន​ចំនួន ០២​នាក់ ។

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ក្រុង ធ្វើការ​សាកសួរ​រួច បាន​កសាង​សំណុំរឿង​បញ្ជូន មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។​

​ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឃើញ​មាន​ភាពស៊ីសង្វាក់​គ្នា បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​ដាក់បញ្ចាំ​យកប្រាក់​លេងល្បែង​) ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត។

​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×