Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យើង​ខ្សោយ គេ​ឈ្លានពាន គ្រាន់តែ​ស្រែកថា​ឈឺចាប់ វា​មិនមែន​ដំណោះស្រាយ​ទេ​

spot_img

​ភ្នំពេញ​៖ លោក​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ​វីល្លាម ប្រធាន​គណ​គណបក្ស​ខ្មែរក្រោម និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​២៦​ខែធ្នូ​នេះ បាន​ថ្លែងថា “​ត្រូវការ​ភាព​អត់ធ្មត់ ត្រូវការ​ពេលវេលា​”។​

​លោក បាន​លើកឡើងថា ចិន​បច្ចុប្បន្ន ជា​មហា​យក្ស​សេដ្ឋកិច្ច​មួយ និង​ជាម​ហាយ​ក្ស​នៅ​តំបន់​អាស៊ី មុននឹង​ពស់ព្រលឹត​ក្លាយជា​នាគ​រហូត​ហ៊ាន​ពើងទ្រូង ធ្វើសង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​អាមេរិក តើ​ពស់​ព្រលិត​នេះ ឆ្លងកាត់​បទពិសោធន៍​ជូរចត់​យ៉ាងណាខ្លះ ?

​ពិតណាស់ ពាក្យ​ថា ៖ អ្នកជំងឺ​អាស៊ី , ពូជ​អ្នកដើរ​តាម​គេ , កន្លែង​នេះ​ឆ្កែ​អាច​ចូល​បាន តែ​ជន​ជាតិចិន​ចូល​មិនបាន , ជន​ជាតិចិន​គ្រាន់តែ​ជា​ធូលី​កង់ឡាន​អឺរ៉ុប , ជន​ជាតិចិន​ទន់ខ្សោយ​ខ្លាំង​តែ​មាត់ , ពូជ​ស្បែក​លឿង ពណ៌​ដូច​ក្រដាស​ជូត​លាមក .​ល​. ជា​ពាក្យ​ដែល​អឺរ៉ុប​ធ្លាប់​ប្រមាថ​មកលើ​ចិន ជាពិសេស​គឺ អាមេរិកកាំង​តែម្ដង ឯ ទាសភាព​វិញ ជប៉ុន​ក្នុងអំឡុង​សង្គ្រាមលោក ក៏បាន​ឈ្លានពាន ជិះជាន់ ធ្វើបាប ចាប់រំលោភ មើលងាយ លើ​ចិន​មិន​អន់​ដែរ តែ​ក្រោយ ពី លទ្ធិ​ម៉ៅ បានធ្វើ​បដិវត្តន៍ ផ្លាស់ប្ដូរ​វប្បធម៌​ចិន កសាង​ទំនុកចិត្ត​ដល់​ពលរដ្ឋ ដែល​បាក់​ទឹកចិត្ត​។​

​វប្បធម៌​នយោបាយ​ថ្មី​របស់ តេង​សៀវ​ភីង បានធ្វើ​បដិវត្តន៍​សេដ្ឋកិច្ច ដោយ​ផ្លាស់ប្ដូរ​មក​បង្កើត នយោបាយ​ទីផ្សា​សេរី បំបាត់​ទ្រព្យ រួម អោយមាន​ទ្រព្យ​ឯកជន ធ្វើ​ឲ្យ​ចិន​កើនឡើង​មួយ​លំដាប់ លែង​សូវ​អត់ឃ្លាន រហូតដល់ ជាំ​ង ស៊ឺ​មិញ បង្កើតបាន​វប្បធម៌​រឹងប៉ឹង បង្កើត​ទំនាក់ទំនង ទាញ​ផលប្រយោជន៍ ធ្វើ​ឲ្យ​ចិន​កើនឡើង​មួយ​លំដាប់​។ រហូត​ជំនាន់ ហ៊ូ​ជិន​តាវ បាន​ប្រឹង​កសាង បង្កើត ទំនាក់ទំនង​ស្រូប​ទាញ ពង្រឹង​យោធា​ឲ្យ​កាន់តែ​រឹងមាំ ពង្រីក​សក្តានុពល​លើ​ភូមិសាស្ត្រ​នយោបាយ ធ្វើ​ឲ្យ​ចិន​កើនឡើង​មួយ​លំដាប់​។​

​រហូត​ជំនាន់ ស៊ឺ​ជីន​ពី​ន នេះ ការ​បោសសម្អាត​ភាពពុករលួយ កសាង​សេដ្ឋកិច្ច​ទំនើប Digital ពង្រីកកិត្យានុភាព បង្ហាញថា​ចិន​មាន​គ្រប់គ្រាន់​នឹង​ពើងទ្រូង​តបត​ជាមួយ​បរទេស ដែល​ធ្លាប់​ម៉ាក់​ងាយ​ចិន​រាប់​ឆ្នាំ​មកហើយ​។​

​ទម្រាំ​ចិន ងើប​ទះ​សត្រូវ​ខ្លួន​មួយ​ដៃ​នៅថ្ងៃនេះ ចិន​បាន​ឆ្លង​បទពិសោធន៍ ការលំបាក អត់ធ្មត់ ខាំមាត់ សង្កត់ចិត្ត យូ​មកហើយ​? គឺ​យូរណាស់​ទម្រាំ​មាន​ថ្ងៃនេះ​បាន វា​កើតឡើង​ពី​ពលរដ្ឋ​គេ​សកម្ម ស្រឡាញ់គ្នា ជួយ​គ្នា សហការគ្នា គេ​ធ្វើការ​ដោយ​ស្ងាត់ៗ គេ​មិន​ហើបមាត់​តែ​ដៃ​គេ​ញាប់​ដូច​ម៉ាស៊ីន មេដឹកនាំ​គេ​ក៏​សកម្ម គេ​ចេះ​ដើរ​តាម​បន្ទាត់នយោបាយ​តែមួយ រហូតដល់​បាន​ជោគជ័យ​។​

​លោក​វីល្លាម បាន​បញ្ជាក់ថា ដោយឡែក​កម្ពុជា​វិញ ក៏​ទទួល​ការ​ម៉ាក់​ងាយ ប្រមាថ ឈ្លានពាន រំលោភបំពាន មិនតិច​ដែរ ពី​សំណាក់​ប្រទេសជិតខាង និង​មិត្ត​ផ្អែមមាត់​តែ​យក​កាំបិត​ចាក់ក​។ តែ​កម្ពុជា​ត្រូវការ​ពង្រឹង​ធនធានមនុស្ស​ថែមទៀត ថ្ងៃមួយ​ដែល​ពលរដ្ឋ​យើង​ឈប់​អាត្មានិយម ! ឈប់​យកមុខយកមាត់​លើ​រឿង​ស្រឡាញ់​ជាតិ ចេះ​គោរព​ច្បាប់ ឈប់ តែ ស្ករ រឿង​ឥត​បានការ ហើយ​ដៃ​រហ័ស​ក្នុង​ការជួយ​កសាង​ជាតិ ។ អ្នកនយោបាយ​រួបរួមសាមគ្គី ឯកភាព ផ្ទៃក្នុង នោះ​កម្ពុជា នឹង​លូតលាស់​រហ័ស ពេញកម្លាំង​ទះ​សត្រូវ​មួយ​កំភ្លៀង​ដែរ ។​

​កុំ​និយាយថា​ឈឺចាប់​ណាស់ ត្រូវ​អត់ធ្មត់ ហើយ​ខិតខំ​អនុវត្តន៍​រើ​បម្រាស់​ពី​ភាពឈឺចាប់​។ បើ​យើង​ខ្សោយ គេ​ឈ្លានពាន គេ​ប្រមាថ ហើយ តែបើ​យើង​គ្រាន់តែ​ស្រែកថា​យើង​ឈឺចាប់ វា​មិនមែន​ដំណោះស្រាយ​ទេ ដៃ​ដែល​អនុវត្តន៍​ទេ ដែលជា​ដំណោះស្រាយ​។​

” សូម​ប្រើ​មាត់​ទំនាក់ទំនង បង្កើត​ភាពជិតស្និទ្ធ ពេល​បាន​នៅ​ជិត ទាញ​កាំបិទ​ចាក់ ក ទៅ “​។​

​ខ្ញុំ​និយាយ​ខាងលើ ខ្ញុំ​មិន​កាន់ជើង​សោះ លើ​ចិន ។ តែ​ខ្ញុំ​យក​ភាពខ្លាំង​របស់គេ មក​បង្ហាញ​ខ្មែរ​ឲ្យ​ដឹង ថា ភាពជោគជ័យ​ខ្លះ កើត​ពី​ការ​ទ្រាំ​ឲ្យ​គេ​ជាន់​ក្បាល​រាប់​សិន​ឆ្នាំ ។ ត្រូវការ​ពេលវេលា ត្រូវការ​ភាព​អត់ធ្មត់ មិនមែន​ជោគជ័យ​ភ្លាមៗ ដូច​លេង​បាយឡុកបាយឡ​ទេ ។​

​ភាពជោគជ័យ​របស់​ម​នុស្ស​ក៏​អីចឹង​ដែរ ត្រូវការ​ភាព​អត់ធ្មត់ ត្រូវការ​ពេលវេលា ៕​ដោយ​៖​កូ​ឡាប​

spot_img
×